ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកហែម គីរី ៖ កីឡាហែលទឹកពាក់ជើងទាគឺជាវិញ្ញាសាដ៏សំខាន់ដើម្បីអភិវឌ្ឍបន្ថែមសម្រាប់ដណ្ដើម​យកមេដាយ

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ លោកហែម គីរីកីឡាហែលទឹកពាក់ជើងទាគឺជាវិញ្ញាដ៏សំខាន់ដែលសហព័ន្ធខ្មែរកីឡាហែលទឹកត្រូវអភិវឌ្ឍបន្ថែម ព្រោះថាវាជាវិញ្ញាសាមួយដ៏មានសក្ដានុពលខ្លាំងដែលត្រូវដណ្ដើមយកមេដាយជូនជាតិ។លោកថ្លែងបែបនេះនៅក្នុងឱកាសបិទការប្រកួតកីឡាហែលទឹក កីឡាហែលទឹកពាក់ជើងទានិងកីឡាជនមានពិការភាព ការប្រកួតថ្នាក់ជាតិកាលពីព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤នៅទីលានអាងហែលទឹកក្នុងពហុកីឡដ្ឋានជាតិ។ លោកហែម…

រាជធានីភ្នំពេញ ៖ លោកហែម គីរីកីឡាហែលទឹកពាក់ជើងទាគឺជាវិញ្ញាដ៏សំខាន់ដែលសហព័ន្ធខ្មែរកីឡាហែលទឹកត្រូវអភិវឌ្ឍបន្ថែម ព្រោះថាវាជាវិញ្ញាសាមួយដ៏មានសក្ដានុពលខ្លាំងដែលត្រូវដណ្ដើមយកមេដាយជូនជាតិ។លោកថ្លែងបែបនេះនៅក្នុងឱកាសបិទការប្រកួតកីឡាហែលទឹក កីឡាហែលទឹកពាក់ជើងទានិងកីឡាជនមានពិការភាព ការប្រកួតថ្នាក់ជាតិកាលពីព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤នៅទីលានអាងហែលទឹកក្នុងពហុកីឡដ្ឋានជាតិ។

លោកហែម គីរីបានបន្តឱ្យដឹងទៀតថាការ ប្រកួតកីឡាហែលទឹក ការប្រកួតកីឡាជាតិលើកទី២​ឆ្នាំ២០២៤ សហព័ន្ធខ្មែរកីឡាហែលទឹកបានសហការជាមួយគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ក្នុងការជួយសម្របសម្រួលឱ្យមានការប្រកួតរវាងកីឡាហែលទឹកជនមានពិការភាពផងដែរ។

សហព័ន្ធខ្មែរកីឡាហែលទឹកបានដាក់បញ្ចូលគ្នារវាងកីឡា ហែលទឹកនិងកីឡាហែលទឹកពាក់ជើងទា ដែលការប្រកួតនេះមានទាំងអស់២៤វិញ្ញសា។ម្យ៉ាងវិញទៀតការដាក់បញ្ចូលរួមគ្នារវាងកីឡាហែលទឹកជនមានពិការភាព និងជនមិនពិការនេះក្នុងគោលបំណងចង់ជយជម្រុញទៅកីឡាហែលទឹកជនមានពិការភាពឱ្យមានការរីកចម្រើន មិនតែប៉ុណ្ណោះក៏ជាការផ្ដល់ឱកាសទៅដល់គណៈកម្មការបច្ចេកទេស ដឹងពីរបៀបរបបនៃការរៀបចំការប្រកួតកីឡាហែលទឹកជនមានពិការភាព ព្រោះថាការប្រកួតទាំងពីរមានលក្ខណៈបច្ចេកខុសគ្នា ហេតុដូច្នេះលោកត្រូវធ្វើការពង្រឹងបន្ថែមទៅលើមន្ត្រីទាំងនោះ។

លោកបានបញ្ជាក់ឱ្យដឹងទៀតថាជាលទ្ធផលបញ្ចប់ការប្រកួតថ្ងៃនេះ ទាំងប្រភេទកីឡាហែលទឹក និងកីឡាហែលទឹកពាក់ជើងទា ក្រសួងមហាផ្ទៃដណ្ដើមបានមេដាយច្រើនជាងគេ បន្ទាប់មកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

អ្វីដែលធ្វើឱ្យលោកមានការកត់សម្គាល់ខ្លាំងដោយសាក្រសួងទាំងពីរ សម្បូរធនធានកីឡាច្រើនជាងគេ ដែលបានធ្វើការបណ្ដុះបណ្ដាលយ៉ាងយកចិត្តទុកដាក់ជាមួយសហព័ន្ធខ្មែរកីឡាហែលទឹក នៅលើទីលានហ្វឹកហាត់ក្នុងអាងហែលទឹកក្នុងពហុកីឡដ្ឋានជាតិ ដោយផ្ទាល់ ដូច្នេះធនធានដែលប្រកបដោយសក្ដានុពលនេះហើយដែលធ្វើឱ្យក្លិបទទួលបានលទ្ធផលល្អក្នុងថ្ងៃនេះ។ប៉ុន្តែលោកក៏មានបំណងចង់ឱ្យក្លិបនៅតាមបណ្ដាខេត្ត ក្រសួងនិងស្ថាប័នផ្សែងៗ ដែលមានអាងហែលទឹកត្រូវពង្រឹងលើការ បណ្ដុះបណ្ដាលជម្រុញបន្ថែមជាមួយសហព័ន្ធ សម្រាប់ស្វែករកថ្នាលដើម្បីបន្តវេន ហើយបើសិនជាយើងមិនមានទេគឺពិបាកក្នុងស្វែងរកធនធានមិនខាន។ហើយសម្រាប់ការប្រកួតរយៈពេល៤ថ្ងៃមកនេះលោកសង្កេតឃើញថាមានកម្រិតតាមស្តង់ដាត្រឹមត្រូវ។

លោកបានឱ្យដឹងទៀតបច្ចុប្បន្នសហព័ន្ធខ្មែរកីឡាហែលទឹកមានទីតាំងចំនួន៣នៅតាមបណ្ដាខេត្តទី១នៅខេត្តកណ្ដាល ខេត្តបាត់ដំបង និងខេត្តកំពង់ចាម ហេដ្ឋរចនាសម្ព័ន្ធទាំង៣នេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ បើយើងបង្កើតឱ្យមានកម្មវិធីហ្វឹកហាត់ច្បាស់លាស់យើងអាចស្រូបយកធនធានមកពីតាមបណ្ដាខេត្តបានកាន់តែច្រើន ដូច្នេះបើសិនជាជើងមានកីឡាករច្រើនយើងអាចស្វែងរកធនធានដែលមានសក្ដានុពលបានច្រើន និងមានភាពទូលំទូលាយក្នុងការជ្រើសរើស ។

ទន្ទឹមជាមួយគ្នានេះទៀតលើផ្នែកកីឡាករជនមានពិការភាព បច្ចុប្បន្នលោកសង្កេតឃើញថាមានកីឡាករថ្មីៗនិងល្អៗច្រើនហើយ ប៉ុន្តែបើធ្វើការប្រៀបទៅនឹងក្នុងតំបន់យើងមានចំណុចខ្វះខាតច្រើន ដូច្នេះសហព័ន្ធខ្មែរកីឡាហែលទឹកនិងគណៈកម្មាធិការប៉ារ៉ាកម្ពុជា កំពុងតែស្វែងរកវិធីសា ស្ត្រនិងដំណោះស្រាយយ៉ាងណាដើម្បីជួយទៅពួកគាត់ឈានដល់កម្រិតមួយដែលអាចដណ្ដើមយកមេដាយមាស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ