ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើពិតឬទេ ដែលគេថា ប្រទេសក្រីក្រសម្បូរមេណាស់ ងាកទៅណាក៏មេដែរ?

7 ម៉ោង មុន
  • ភ្នំពេញ

ពាក្យ​ថា «​មេ​» ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​នៅ​តាម​បណ្តា​រដ្ឋ​ផ្សេង​ៗ​ក្នុង​នោះ​នៅ​ប្រទេស​កម្ពុជា​យើង​ក៏​សំបូរ បងប្អូន​ខ្លះ​និយម​និយាយ​លេងសើច​ថា «​បាទ​មេ ឬ​ចាស​មេ​» ដើម្បី​សម្តែង​នូវ​ការ​គោរព​ដល់​អ្នក​ដែល​មានយស​ស័ក្តិ ឬ​អ្នកធំ​ជាង​ខ្លួន ។ យ៉ាងណាមិញ…

ពាក្យ​ថា «​មេ​» ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​នៅ​តាម​បណ្តា​រដ្ឋ​ផ្សេង​ៗ​ក្នុង​នោះ​នៅ​ប្រទេស​កម្ពុជា​យើង​ក៏​សំបូរ បងប្អូន​ខ្លះ​និយម​និយាយ​លេងសើច​ថា «​បាទ​មេ ឬ​ចាស​មេ​» ដើម្បី​សម្តែង​នូវ​ការ​គោរព​ដល់​អ្នក​ដែល​មានយស​ស័ក្តិ ឬ​អ្នកធំ​ជាង​ខ្លួន ។

យ៉ាងណាមិញ ក៏​មាន​បងប្អូន​យើង​ខ្លះ​បាន​លើក​ឡើង​ថា ពាក្យ​ថា «​មេ​» ត្រូវ​បាន​គេ​ប្រើប្រាស់​សម្រាប់​លើកជើង​ចៅហ្វាយនាយ​ជាដើម ។ តើ​ប្រិ​យ​មិត្ត​យល់​យ៉ាងណា​ដែរ​ចំពោះ​ពាក្យ​ថា «​មេ​»​?

យ៉ាងណាមិញ ងាក​មក លោក ង៉ែត ជូ ដែល​ជា​អ្នកវិភាគ​សេដ្ឋកិច្ច​ល្បីឈ្មោះ​មួយ​រូប​នៅ​កម្ពុជា បាន​បង្ហោះ​សារ​មួយ​គួរ​ឱ្យ​ចាប់អារម្មណ៍​ពាក់ព័ន្ធ​នឹង​ពាក្យ​ថា «​មេ​» ដោយ​លោក​បាន​រំលេច​នូវ​ចំណងជើង​គួរ​ឱ្យ​ទាក់ទាញ​ថា «​គេ​ថា​ប្រទេស​ក្រីក្រ​សម្បូរ​មេ​ណាស់ ងាក​ទៅ​ណា​ក៏​មេ​ដែរ តើ​ពិត​ឬទេ? លោក ង៉ែត ជូ បាន​ចែករំលែក​នូវ​បទ​ពិសោធន៍​ពី​បណ្តា​ប្រទេស​ផ្សេង​ៗ​ថា​«​ហ្វាំ​ង​ឡង់​ជា​ប្រទេស​សមាជិក​សហគមន៍​អឺរ៉ុប​ដែល​ជាប់​ចំណាត់ថ្នាក់​ទី​១ ក្នុង​ពិភពលោក​ថា ជា​ប្រទេស​ដែល​ប្រជាជន​មាន​ភាព​សប្បាយ​រីករាយ​ខ្លាំង​ជាងគេ ។ ឃ្លា​មួយ​ដែល​ជនជាតិ​ហ្វាំ​ង​ឡង់​និយម​ប្រើ​នៅ​កន្លែងធ្វើការ​ជាប់​ជា​ប្រចាំ​គឺ ៖ «​មនុស្ស​ដែល​ចេះ​សួរ​មិន​វង្វេងផ្លូវ​នោះ​ទេ ។ The person who asks questions will not stray away from the path» ។

លោក​បាន​បន្ត​ថា កន្លែងធ្វើការ​របស់​ហ្វាំ​ង​ឡង់​មិន​មាន​ឋានានុក្រម​ច្រើន​ថ្នាក់​នោះ​ទេ ដែល​ម្នាក់​ៗ​អាច​ស្វែង​យល់ និង​ចូលរួម​ជា​គំនិត​ស្ថាបនា​ស្ថាប័ន​ដូច​អ្នកគ្រប់គ្រង​កំពូល​ដែរ ។ កាល​ខ្ញុំ​ទៅ​សិក្សា​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ដែល​ជា​ប្រទេស​មានការ​រីក​ចម្រើន​ខ្លាំង​មួយ នៅ​ទ្វីបអាស៊ី មាន​សាស្ត្រាចារ្យ​ជនជាតិ​កូរ៉េ​មួយ​រូប បាន​លើក​ឡើង​ថា​៖ «​របៀប​ដឹកនាំ​បែប​កុ​ម្មុ​យ​នី​ស ឬ​ប្រទេស​ក្រីក្រ​សម្បូរ​ឋានានុក្រម​ច្រើន​ថ្នាក់​ណាស់ ។ ងាក​ទៅ​ណា​ក៏​សុទ្ធតែ​មេ​ដែរ​» ។ មុន​នឹង​ធ្វើ​អ្វីមួយ ឬ​សម្រេច​អ្វីមួយ មិន​ថា កិច្ចការ​តូច​ធំ​នោះ​ទេ គឺ​ត្រូវ​សុំ​ការ​សម្រេច​ពី​មេ​សិន ។ ដើម្បី​អោយ​បរិយាកាស​ការងារ​ល្អ បើកចំហរ​ត្រូវ​មានការ​បើក​ទូលាយ​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង ។

គួរ​ចៀសវាង​ការ​សង្ស័យ ហើយ​មិន​សាកសួរ​បញ្ជាក់​បែរជា​ទៅ​សន្និដ្ឋាន​ថា អ​ញ្ចេះ​មួយ ឬ​អ​ញ្ចោះ​មួយ​ដែល​អាច​នាំ​អោយ​ការ​សន្និដ្ឋាន​នោះ​ប្រាសចាក​នឹង​ការ​ពិត ។ ឬអ្វី​ៗ​ដែល​មេស​ម្រេច គឺ​មិនមែន​សុទ្ធតែ​ត្រឹមត្រូវ​នោះ​ទេ ។ យ៉ាងណាមិញ ងាក​មក​ចាប់អារម្មណ៍​តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​នៃ​សារព័ត៌មាន​កោះសន្តិភាព នៅ​ពេល​សាកសួរ​ថា តើ​លោក​យល់​យ៉ាងណា​ដែរ ចំពោះ​ការ​ប្រើប្រាស់​ពាក្យ​ថា «​មេ​» នៅ​សង្គម​ខ្មែរ​យើង​នា​ពេល​បច្ចុប្បន្ន​នេះ?

លោក ង៉ែត ជូ បាន​ឆ្លើយ​តប​ថា «​ខ្ញុំ​មិន​ឯកភាព​ទាំងស្រុង ឬ​ក៏​បដិសេធ​ទៅ​លើ​អ្វី​ដែល​ខ្ញុំ​ដាក់​ចំណងជើង​ថា ប្រទេស​ក្រីក្រ ឬ​ប្រទេស​មិនសូវ​រីក​ចម្រើន សម្បូរ​មេ សម្បូរ​ឋានានុក្រម​ច្រើន​ជាន់ថ្នាក់ ខ្ញុំ​មិន​បដិសេធ​មិន​គាំទ្រ​ទាំងស្រុង​ទេ ពីព្រោះ​មាន​មិត្តភក្ដិ​ដែល​គាត់​ចូល​ខ​មិន​មក​ថា ជប៉ុន​ក៏​មាន​ឋានានុក្រម​ច្រើន​ថ្នាក់​ដែរ ប៉ុន្តែ​គេ​បែងចែក​តួនាទី​ច្បាស់លាស់ គ្រាន់តែ​ថា ភាគច្រើន​នៃ​ប្រទេស​ដែល​មានការ​រីក​ចម្រើន គឺ​មិនសូវ​មាន​ឋានានុក្រម​នោះ​ទេ​» ។

លោក​បាន​បន្ត​ថា «​បើ​លើក​ជា​ពា​ហិ​រក​បន្ថែម ខ្ញុំ​អាច​លើក​ជា​ឧទាហរណ៍​មួយ ជា​គំរូ​មួយ​របស់​ឯកឧត្ដម ហង់​ជួន ណា​រ៉ុ​ន ថ្ងៃ​ដែល​គាត់​ចូលរួម​បើក​ពិធី​ពិ​ពណ៌​ពី​ការ​សិក្សា​នៅ​សហគមន៍​អ៊ឺ​រ៉ុ​ប នៅ FACTORY PHNOM PENH លោក​អ​ញ្ចើ​ញ​ចូលរួម ប៉ុន្តែ​មិន​មាន​ពិធី​ការណ៍​បង្ហាញ​ថា ជា​មេ​អី​ធំ​ដំ​ទេ ទោះ​ឯកឧត្ដម​ជា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា មួយ​រូប​តែ​លោក​សម្រប​ខ្លួន​ធ្វើ​ជា​អធិបតី ឬ​គណអធិបតី ប៉ុន្តែ​មិន​មាន​អ្នក​ហែរ​ហម ឬ​រៀបចំ​ពី​ធី​ការណ៍​រញ៉េរញ៉ៃ​ច្រើន​នោះ​ទេ លោក​បាន​ចូលរួម​ជា​របៀប Free Style ដូច​ទៅ និង​អគ្គរដ្ឋទូត​របស់​សហគមន៍​អ៊ឺ​រ៉ុ​ប និង​បណ្ដា​អគ្គ​ទូត​ដទៃ​ទៀត​ដែរ​នេះ​ជា​ឧទាហរណ៍ និង​ជា​គំរូ​ល្អ​មួយ​» ។

លោក​បន្ត​ទៀត​ថា «​ទោះជា​យ៉ាងណា​ចំពោះ​ពាក្យ​ថា «​មេ​» នៅ​ក្នុង​សង្គម​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​ចំពោះ​សំណួរ​ទី​មួយ​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​មានការ​ព្រួយបារម្ភ​ពីព្រោះ​អ្នក​ប្រើ ច្រើន​ថា លើកជើង ផ្ដល់​តម្លៃ​បុគ្គល​ដែល​គាត់​ហៅ​ថា​មេ ដើម្បី​បាន​ប្រយោជន៍ សម្ដែង​ការ​គោរព​មិនជា​ខុស​អ្វី​ទេ ប៉ុន្តែ​សម្ដែង​ថា មាន​ប្រយោជន៍ ឧទាហរណ៍​សាមញ្ញ​មួយ​ថា សូ​ម្បី​អ្នក​សន្តិសុខ​ដែល​គាត់​ជួយ​យើង​សា​រេ​ឡាន នៅ​ពេល​យើង​ជូន​លុយ​គាត់ គាត់​ប្រើ​ពាក្យ​អរគុណ​មេ អ​ញ្ចឹ​ង​ពាក្យ​មេ​នុង គឺ​កាន់តែ​អស់​តម្លៃ​ទៅ​វិញ​ទេ ហើយ​ក៏​ហាក់បីដូចជា កាលណា​យើង​ប្រើ​ច្រើន​ពេក​ទៅ​វា​ដូច​ជា បន្ទាប់​តម្លៃ​ប្រជាជន​ដែល​គាត់​គ្មាន​ឋានៈ​គ្មាន​តួនាទី​ទៅ​វិញ​» ។

លោក ង៉ែត ជូ មាន​ប្រសាសន៍​សង្កត់ធ្ងន់​ថា «​បើ​គេ​ហៅ​ថា​មេ គឺ​ខ្ញុំ​មិនសូវ​ជា​សប្បាយចិត្ត​អ្វី​ទេ ពីព្រោះ​វា​ដូច​ជា មិន​មានការ​ចាំបាច់ ហើយ​វា​ហាក់ដូចជា បង្កើត​គំនាប​រវាង​ខ្ញុំ ហើយ​អ្នក​ដែល​គាត់​ហៅ ធ្វើ​ឲ្យ​ការ​ទំនាក់ទំនង​របស់​យើង​វា​អាច​នឹង​មាន​ឧបសគ្គ ដូច​គាត់​ចង់​សួរ​អ្វី​ពី​យើង ឬ​ចង់​បញ្ជាក់​អ្វីមួយ​ពី​យើង គឺ​គាត់​អត់​ហ៊ាន ព្រោះ​គាត់​ចាត់​ទុក​ថា យើង​ជា​មេ ប៉ុន្តែ​បើ​គាត់​ចាត់​ទុក​ថា យើង​ជា​ក្រុមការងារ ឬ​អ្នក​រួម​ក្រុម គឺ​វា​ជា​រឿង​ល្អ​មួយ​ដែល​គាត់​មិន​យល់​ថា គាត់​ហើយ និង​យើង​មិន​មាន​គំនាប​ពី​គ្នា ហើយ​គាត់​ចង់​សួរ ចង់​បញ្ជាក់​អ្វី​ពី​យើង ឬអ្វី​ពី​យើង​និយាយ​មិន​ច្បាស់​គាត់​មិន​សន្និដ្ឋាន តែ​គាត់​សួរ និង​គឺជា​រឿង​ល្អ​» ។

លោក​បន្ត​ទៀត​ថា «​អ្វី​ដែល​ជា​បញ្ហា​ធំ​នៅ​ក្នុង​សង្គម​ខ្មែរ​ខ្ញុំ​សង្កេត​ឃើញ​ឲ្យ​តែ​សង្ស័យ​ទៅ​លើ​អ្វីមួយ​ជា​មន្ទិល ប៉ុន្តែ​ដោយសារ​មេ​និយាយ​ហើយ មិន​ហ៊ាន​សាកសួរ​ទេ គឺ​សន្និដ្ឋាន​ប្រហែលជា​មេ​ថា ចេះ​ថា ចុះ​តែ​ម្ដង អ​ញ្ចឹ​ង​វា​អាច​ខុស អាច​មាន​បញ្ហា តែបើ​មានការ​សាកសួរ​បញ្ជាក់ ឬ​ពន្យល់​គ្នា ជួល​កាល​មេ​អាច​ប្ដូរ​ពាក្យ ប្ដូរ​គំនិត​វិញ​» ។

លោក​បន្ថែម​ថា «​បាទ​ខ្ញុំ​គិត​ថា យើង​អាច​ជំនួស​ពាក្យ​មេ តាម​ពិត​ទៅ​ប្រហែលជា​បងប្អូន​ប្រជាពលរដ្ឋ​យើង ទី​មួយ​ចង់​អាច​មួយ​ផ្នែក​តូច​ជួយ​លើកតម្កើង​អ្នក​ដែល​គាត់​ផ្ដល់​ផលប្រយោជន៍ ឧទាហរណ៍​ថា គ្រាន់តែ​សន្តិសុខ ឬ​អ្នក​បើកឡាន​ឲ្យ​នុង​ហៅ​ថា​មេ គឺជា​ការ​លើកតម្កើង អ​ញ្ចឹ​ង​យើង​អាច​ប្ដូរ​ជា​ពាក្យ​មេ​មក​អរគុណ​វិញ ដូច​ជា អរគុណ​បងប្រុស បងស្រី អរគុណ​ប្អូនប្រុស ប្អូនស្រី អរគុណ​ពូ​មីង អរគុណ​សម្លាញ់​» ។

មួយទៀត​ដូច​ជា នៅ​ក្នុង​គ្រួសារ ខ្ញុំ​សង្កេត​ឃើញ បងប្អូន​មិត្តភក្ដិ​ប្រុស​ៗ​គាត់​ច្រើន​និយាយ​ថា កម្មវិធី​ទៅ​ដើរ​លេង និង​ចាំ​សុំ​មេ​សិន សុំ​មេ​ស្រី​សិន វា​ជា​ការ​គោរព​ឲ្យ​តម្លៃ​គ្នា​នៅ​ក្នុង​ក្រុម​គ្រួសារ ប៉ុន្តែ​តាម​ពិត​ទៅ​មិន​មាន​អ្នក​ណា​ជា​មេ​អ្នក​ណា​ទេ តែ​ជា​ដៃគូ​គ្នា ពិគ្រោះ​យោបល់​គ្នា យើង​សុំ​គាត់​ទៅ ក្នុង​ហេតុផល​ដែល​យើង​មាន​ហេតុផល​ត្រឹមត្រូវ យើង​ជា​អ្នកដឹកនាំ​ក្រុម​គ្រួសារ​ម្នាក់​ដែរ កាលណា​យើង​បំពេញ​តួនាទី​យើង​បាន​ល្អ ហើយ​យើង​ជម្រាប​គាត់​ពី​អ្វី​ដែល​យើង​ចង់ទៅ ដូច​ជា មិន​មាន​បញ្ហា​ទេ ប៉ុន្តែ​ដល់​ថ្នាក់​សុំ​ហើយ​មិន​ឲ្យ សុំ​មេ មេ​មិន​ឲ្យ និង​ទៅ​ជា​កូនចៅ​រករឿង​មេ​វិញ ហើយ និង​ទៅ​ជា​រឿង​មួយ​ផ្សេង​ទៀត​» ។ អ​ញ្ចឹ​ង​គួរតែ​ប្ដូរ​មក​វប្បធម៌​ខ្មែរ​យើង​វិញ ខ្មែរ​យើង​មាន​ពាក្យ​បងប្អូន ពូ​មីង ក្មួយ លោក លោកស្រី តាម​រយៈ​ផ្លូវការ មិន​ផ្លូវការ ហើយ​ជំនួស​ពាក្យ​មេ និង​ទៅ​ជា​អរគុណ​វិញ​ដូច​ជា អរគុណ​លោក អរគុណ​លោកស្រី​ជាដើម ។

ខ្ញុំ​ចង់​បញ្ជាក់​បន្ថែម​បន្តិច ឧទាហរណ៍​សាមញ្ញ​តូច​មួយ​នៅ​ពេល​យើង​ឲ្យ​លុយ​ទៅ​សន្តិសុខ ពេល​ដែល​គាត់​ជួយ​សា​រ៉េ​ឡាន​អ្វី​ដែល​គាត់​សម្ដែង​ការ​គួ​សម​មក​លើ​យើង គឺ​គាត់​អត់​មាន​មក​វាយតម្លៃ​យើង ឬ​ហៅ​យើង​ថា​ជា​មេ ដោយសារ​លុយ​បន្តិច​ប​ន្ទួ​ច និង​ទេពី​ព្រោះ​ឋានៈ​តួនាទី​យើង​នៅ​កន្លែងធ្វើការ​ជា​រឿង​មួយ​ផ្សេង ហើយ​ក៏​គាត់​មិនដឹង​ថា យើង​ជា​នរណា​ផង អ​ញ្ចឹ​ង​ពាក្យ​មេ និង​ហាក់ដូចជា លែង​មាន​ន័យ អ​ញ្ចឹ​ង​គួរតែ​សម្ដែង​ការ​គួរ​សមជា​ពាក្យ​អរគុណ​វិញ​ព្រោះ​ជា​កាយវិការ​វិជ្ជមាន ជា​កាយវិការ​ដឹងគុណ​ចំពោះ​ការ​ជូន​ប្រាក់​បន្តិច​ប​ន្ទួ​ច​ទៅ​គាត់​បន្ទាប់​ពី​ការ​ជូន​ប្រាក់​បន្តិច​ប​ន្ទួ​ច​ចប់ គឺ​អត់​មាន​ជាប់ជំពាក់​គុណ​ស្រ័យ​ចំណង​អ្វី​ទៀត​ទេ ពោល​មិនមែន​ជា​មេ​អ្វី​នោះ​ទេ​» ។

ជា​ចុង​ក្រោយ​លោក ង៉ែត ជូ ក៏​មាន​សំណូមពរ​ឲ្យ​មជ្ឈដ្ឋាន​អ្នក​សិក្សា ជា​ពិសេស​ឥឡូវ​យើង​មាន​សាកលវិទ្យាល័យ​ច្រើន ដូច​ជា អ្នក​សិក្សា​អនុ​បណ្ឌិត ឡើង​ទៅ​ដល់​បណ្ឌិត​សរសេរ​ពី​វប្បធម៌ ផ្នត់គំនិត​ដឹកនាំ​បែប​ខ្មែរ ទស្សនៈវិជ្ជា​ខ្មែរ គួរ​ពិនិត្យ​ដាក់​ប្រធានបទ​ទាក់ទង​ភាព​ជា​អ្នកដឹកនាំ​ក្នុង​សង្គម​ខ្មែរ​ទាក់ទង​ជាមួយ​វប្បធម៌​ពាក្យពេចន៍​ដែល​ខ្មែរ​ប្រើ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ