ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Neymar របួ.សសាជាថ្មី ខណៈដំណឹងចែកផ្លូវជា​មួយ​ក្លិប Al Hilal កំពុងផ្ទុះឡើងខ្លាំង

1 ខែ មុន

ប្រទេសអារ៉ាប៊ីសាអូឌីត ៖ បើតាមការបញ្ជាក់ពីក្លិបបាល់ទាត់ Al Hilal បានឱ្យដឹងថា កីឡាករអន្តរជាតិប្រេស៊ីល Neymar Jr. ត្រូវបានរំពឹងថានឹងអវត្តមានពីទីលានប្រកួតហោចណាស់…

ប្រទេសអារ៉ាប៊ីសាអូឌីត ៖ បើតាមការបញ្ជាក់ពីក្លិបបាល់ទាត់ Al Hilal បានឱ្យដឹងថា កីឡាករអន្តរជាតិប្រេស៊ីល Neymar Jr. ត្រូវបានរំពឹងថានឹងអវត្តមានពីទីលានប្រកួតហោចណាស់ ៤ ទៅ ៦សប្តាហ៍ ដើម្បីទទួលការព្យាបាល និងស្តារនីតិសម្បទា បន្ទាប់ពីជួបបញ្ហារបួសសាច់ដុំធ្ងន់ធ្ងរ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។

Neymar កីឡាករញ៉ាំញីដោយសាររបួសរូបនេះ ទើបបង្ហាញខ្លួនបានតែ២ប្រកួតប៉ុណ្ណោះឱ្យក្រុម Al Hilal បន្ទាប់ពីរងរបួសដាច់សរសៃពួរជង្គង់ឆ្វេងអស់រយៈពេល១២ខែ ដោយលេងក្នុងនាមជាកីឡាករបម្រុងតែប៉ុណ្ណោះ។ ជាក់ស្តែង ការប្រកួតទី២ ខ្សែប្រយុទ្ធឆ្នើមប្រេស៊ីលវ័យ៣២ឆ្នាំរូបនេះ ត្រូវបានប្តូរចូលនៅនាទីទី ៥៨ នៃការប្រកួតពានរង្វាន់ AFC Champions League Elite ដែលក្រុម Al Hilal បានឈ្នះក្រុមអ៊ីរ៉ង់ Esteghlal ដោយលទ្ធផល ៣-០ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេ ហើយជួបបញ្ហារបួសសាច់ដុំ នឹងត្រូវប្តូរចេញតែម្តង។

ប្រព័ន្ធផ្សព្វផ្សាយជាច្រើនចុះផ្សាយថា ក្លិប Al Hilal កំពុងពិចារណាផ្តាច់កុងត្រាជាមួយ Neymar នៅខែមករា ឆ្នាំក្រោយ ស្របពេលដែលប្រព័ន្ធផ្សព្វផ្សាយអារ៉ាប៊ីសាអូឌីតជឿថា ក្លិប Al Hilal ប្រហែលជាបន្តមិនចុះឈ្មោះ Neymar ដែលកិច្ចសន្យានឹងផុតកំណត់នៅខែមិថុនា ឆ្នាំ ២០២៥ នៅក្នុងបញ្ជីក្រុមសម្រាប់ការប្រកួតពាក់កណ្តាលរដូវកាល នៃលីគកំពូល Saudi Pro League ។

ដោយឡែកប្រភពពី UOL របស់ប្រេស៊ីលបានចុះផ្សាយថា Neymar នៅតែចង់ត្រឡប់ទៅចូលរួមជាមួយក្លិប Santos នៅប្រទេសកំណើតវិញ បន្ទាប់ពីបញ្ហារបួសចុងក្រោយ។ ហើយបើខ្សែប្រយុទ្ធរូបនេះចែកផ្លូវជាមួយក្លិប Al-Hilal មុនកំណត់នោះ ក្លិប Santos នឹងប្តេជ្ញាចិត្តនាំយក Neymar ត្រឡប់មកវិញក្នុងរយៈពេល២ខែខាងមុខនេះ។ ប៉ុន្តែបើគេសម្រេចចិត្តបំពេញតាមកិច្ចព្រមព្រៀងបច្ចុប្បន្ន ការត្រឡប់ទៅក្លិបទឹកដីកំណើតវិញ ទំនងជានៅពាក់កណ្តាលឆ្នាំ ២០២៥។

គួរបញ្ជាក់ថា ចាប់តាំងពីផ្លាស់ក្លិប PSG មកចូលរួមជាមួយ Al Hilal កាលពីខែសីហា ឆ្នាំ២០២៣មក Neymar បង្ហាញខ្លួនប្រកួតផ្លូវការតែ៧ប្រកួត និងស៊ុតបញ្ចូលទីបានតែ១គ្រាប់ប៉ុណ្ណោះ។ ហើយអ្វីដែលជាបន្ទុកដ៏ធ្ងន់របស់ក្លិប Al Hilal គឺត្រូវបង់ប្រាក់លើថ្លៃពលកម្មរបស់ខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ ១៥០លានអឺរ៉ូក្នុង១រដូវកាល៕ ប្រភព ៖ ESPN និង goal.com

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ