ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទការប្រកួតកីឡាប្រដាល់សាកលកីឡាជាតិលើកទី៤ ក្រសួងការពារជាតិដណ្ដើមបានមេដាយនាំមុខគេ

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ការប្រកួតកីឡាប្រដាល់សាកលក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៤ឆ្នាំ២០២៤ បានបិទបញ្ចប់ជាស្ថាពរហើយកាលពីរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលដំបូលទូកក្នុងពហុកីឡដ្ឋានជាតិ ដោយក្រុមក្រសួងការពារជាតិដណ្ដើមមានមេដាយរហូតដល់ទៅ៦គ្រឿងនាំមុខគេក្នុងតារាង។ ឯកឧត្តមប៊ុយ សោភ័ណ្ឌ…

រាជធានីភ្នំពេញ ៖ ការប្រកួតកីឡាប្រដាល់សាកលក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៤ឆ្នាំ២០២៤ បានបិទបញ្ចប់ជាស្ថាពរហើយកាលពីរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលដំបូលទូកក្នុងពហុកីឡដ្ឋានជាតិ ដោយក្រុមក្រសួងការពារជាតិដណ្ដើមមានមេដាយរហូតដល់ទៅ៦គ្រឿងនាំមុខគេក្នុងតារាង។

ឯកឧត្តមប៊ុយ សោភ័ណ្ឌ អគ្គលេខាធិកាសហព័ន្ធកីឡាប្រដាល់សាកលកម្ពុជា បានឱ្យដឹងថាការប្រកួតកីឡាប្រដាល់សាកលក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៤ដែលបានប្រព្រឹត្តិទៅអស់រយៈពេល៥ថ្ងៃគិតចាប់តាំងពីថ្ងៃទី២ខែវិច្ឆិកា បានបិទបញ្ចប់ជាស្ថាពរហើយការពីរសៀលថ្ងៃទី៧ ខែវិច្ឆិកាឆ្នាំ២០២៤ ។

ឯកឧត្តមបានបន្តឱ្យដឹងទៀតថា ការប្រកួតនេះបានក្លិបមកពីតាមបណ្ដាររាជធានីខេត្តចូលរួមចនួន៩ និង៨ប្រភេទទម្ងន់។ប៉ុន្តែមានតែសមាគមកីឡាប្រដាល់ក្រសួងការពារជាតិប៉ុណ្ណោះដែលដណ្ដើមបានមេដាយច្រើនជាងគេ មានរហូតដល់ទៅ៦គ្រឿង មេដាយមាសចំនួន៥គ្រឿង មេដាយប្រាក់ចំនួន១គ្រឿង បន្ទាប់មកសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃឈរនៅលេខរៀងទី២ដណ្ដើមបានមេដាយចំនួន៦គ្រឿង មេដាយមាសចំនួន៣គ្រឿង មេដាយប្រាក់ចំនួន២គ្រឿង មេដាយសំរឹទ្ធ១គ្រឿង ខណៈចំណាត់ថ្នាក់លេខ៣បានទៅលើខេត្តកំពតដណ្ដើមបានមេដាយប្រាក់ចំនួន២គ្រឿង។

ឯកឧត្តមវិជ្ជបណ្ឌិឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជា មានកាកោតសរសើរយ៉ាងខ្លាំងទៅដល់គណៈកម្មការបច្ចេកទេស គ្រូបង្វឹក ព្រមទាំងកីឡាករ កីឡាការិនីទាំងអស់ដែលគោរពគោលការណ៍ វិន័យនិងច្បាប់ប្រកួតរបស់គណៈកម្មការរៀបចំការប្រកួតកីឡាជាតិលើកទី៤បានល្អ ដែលបង្ករលក្ខណៈដល់ការប្រកួតបានរលូនល្អចាប់តាំងពីដើមដល់បិទកម្មវិធី។

ឯកឧត្តមក៏បានធ្វើការផ្ដាំផ្ញើទៅដល់កីឡាករទាំងអ្នកដែលដណ្ដើមបានមេដាយទាំងអ្នកដែលមិនដណ្ដើមបានមេដាយឱ្យខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត ដើម្បីពង្រឹងសម្ថភាពបន្ថែមឈានឆ្ពោះទៅប្រកួតដណ្ដើមយកមេដាយលើឆាកអន្តរជាតិ ជាពិសេសការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣៣នៅទីប្រទេសថៃនាពេលខាងមុខនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ