ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុដិ១ខ្នង ត្រូវអគ្គិភ័យឆេះអស់ទាំងស្រុង​

2 អាទិត្យ មុន
  • កំពត

ខេត្តកំពត ៖ មានករណីអគ្គីភ័យឆាបឆេះកុដិមួយខ្នងសង់អំពីឈើ ដំបូលប្រាក់ស័ង្កសីដែលមានទំហំទទឹង5ម៉ែត្រ បណ្ដោយ7ម៉ែត្រ ត្រូវបានអគ្គីភ័យលេបត្របាក់ទាំងស្រុងកាលពីវេលាម៉ោង២និង ១៥នាទី​រសៀលថ្ងៃទី7 ខែវិច្ឆិកា ឆ្នាំ2024 នៅវត្តចន្ទ័រង្សី…

ខេត្តកំពត ៖ មានករណីអគ្គីភ័យឆាបឆេះកុដិមួយខ្នងសង់អំពីឈើ ដំបូលប្រាក់ស័ង្កសីដែលមានទំហំទទឹង5ម៉ែត្រ បណ្ដោយ7ម៉ែត្រ ត្រូវបានអគ្គីភ័យលេបត្របាក់ទាំងស្រុងកាលពីវេលាម៉ោង២និង ១៥នាទី​រសៀលថ្ងៃទី7 ខែវិច្ឆិកា ឆ្នាំ2024 នៅវត្តចន្ទ័រង្សី ហៅវត្តរលួស ស្ថិតក្នុងភូមិរលួស សង្កាត់បឹងទូកក្រុងបូកគោ ខេត្តកំពត។

លោកវរៈសេនីយ៍ឯក ព្រាប សមិត្ត អធិការនគរបាលក្រុងបូកគោបានឲ្យដឹងថា មុនពេលកើតហេតុមានប្រជាពលរដ្ឋរាយការណ៍មកថា មានអគ្គីភ័យកំពុងតែឆាបឆេះកុដិមួយខ្នងនៅក្នុងវត្តចន្ទ័រង្សី ហៅវត្តរលួស ពេលទទួលបានព័ត៌មានលោកបានដឹកនាំបញ្ជាកម្លាំងចុះទៅជួយអន្តរាគមន៍ភ្លាមៗដោយយកទឹកជួយពន្លត់បណ្ដើរនិងទូរស័ព្ទហៅរថយន្តពន្លត់អគ្គីភ័យស្នងការដ្ឋាននគរបាលខេត្តដើម្បីជួយអន្តរាគមន៍ពន្លត់។

លោកបន្តទៀតថា: ភ្លាមៗនោះក៏រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការខេត្តមកជួយអន្តរាគមន៍ចំនួនពីរ គ្រឿងបានមកដល់ជួយអន្តរាគមពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន 15 គីបទើបរលត់ទៅវិញ
។ ប៉ុន្តែកុដិមួយទាំងមូលដែលមានទំហំទទឹង 5 ម៉ែត្រគុណ7ម៉ែត្រ សង់អំពីឈើដំបូលប្រក់ស័ង្កសីបានឆេះអស់នៅសល់តែគ្រោងសរសរប៉ុណ្ណោះ ។

លោកក៏បានបញ្ជាក់ពីការខូចខាតសម្ភារ:និងមូលហេតុដែលបណ្តាលឲ្យអគ្គីភ័យលេបត្របាក់កុដិមួយខ្នងនេះដែរ។ មូលហេតុបណ្តាលមកពីទុស្សេរចរន្តអគ្គីសនី រីឯការខូចខាត កុដិមួយខ្នងឆេះទាំងស្រុងសម្ភារះក្នុងកុដិដែលត្រូវអគ្គីភ័យឆេះ មានទូទឹកកកបីគ្រឿង ម៉ាស៊ីនកាត់ស្មៅ១គ្រឿងមុងភួយខ្នើយនិងសម្ភារៈសំរាប់ព្រះសង្ឃប្រើប្រាស់ដែលមាននៅក្នុងកុដិត្រូវឆេះទាំងអស់ដោយគ្មានយកអ្វីបាននោះទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ