ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុំ​ដឹង​ថា ស្នេហា​ត្រីកោណ ឬ​គំនុំ​ទេ មន្ត្រី​នគរបាល​ម្នាក់ ត្រូវ​ជនបិទមុខ កា.ប់​ជា​ច្រើន​ពូថៅ របួសធ្ងន់

1 ខែ មុន

រាជធានីភ្នំពេញ ​៖ មន្ត្រី​នគរបាល​លិខិតឆ្លងដែន​ម្នាក់ ខណៈ​កំពុង​អង្គុយ​លើ​ម៉ូតូ​ គោះ​កញ្ចក់​រថយន្ត​ ១​គ្រឿង ស្រាប់តែ​មាន​ជនបិទមុខ​ម្នាក់ ​ដើរទៅ​កា.ប់​ក្បាល​ជា​ច្រើន​ពូថៅ បណ្ដាល​ឲ្យ​របួស​ធ្ងន់ធ្ងរ ហើយ​ពុំ​ដឹ​ថា…

រាជធានីភ្នំពេញ ​៖ មន្ត្រី​នគរបាល​លិខិតឆ្លងដែន​ម្នាក់ ខណៈ​កំពុង​អង្គុយ​លើ​ម៉ូតូ​ គោះ​កញ្ចក់​រថយន្ត​ ១​គ្រឿង ស្រាប់តែ​មាន​ជនបិទមុខ​ម្នាក់ ​ដើរទៅ​កា.ប់​ក្បាល​ជា​ច្រើន​ពូថៅ បណ្ដាល​ឲ្យ​របួស​ធ្ងន់ធ្ងរ ហើយ​ពុំ​ដឹ​ថា ​ផ្ដើម​ចេញពី​ស្នេហា​ត្រីកោណ ឬ​គំនុំ​នោះ​ទេ។ បន្ទាប់​មក ​ជន​ដៃដល់ ​បាន​បោះ​ពូថៅ​ចោល ហើយ​រត់ឡើង​ជិះ​ម៉ូតូ​ ១​គ្រឿង ​ដែល​ឈប់​ចត​នៅ​ឆ្ងាយ​ពី​កន្លែង​កើតហេតុ រួច​គេចខ្លួន​ទៅ​បាត់​ស្រមោល ។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង​៥​ល្ងាច​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​តាម​ផ្លូវ​បេតុង ស្ថិត​នៅ​មុខ​វត្ត​សំបួរមាស ក្នុងភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

បុរស​រង​គ្រោះ​ខាងលើ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ គ្រាន់តែ​ដឹង​ថា ​គាត់​ជា​មន្ត្រី​នគរបាល​លិខិតឆ្លងដែន រង​របួស​ក្បាល​ធ្ងន់ធ្ងរ និង​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ ។​

ដោយ​ឡែ​ជន​ដៃដល់ ​ក៏​ពុំ​ទាន់​ដឹង​ពី​សមាសភាព​នោះ​ដែរ ជន​នោះ​បាន​បិទមុខ និង​ប្រដាប់​ដោយ​ពូថៅ​ ១​ដើម និង​ជិះ​ម៉ូតូ​ មិន​ស្គាល់​ម៉ាក ​១​គ្រឿង ។

បុរស​ជាសាក្សី​ម្នាក់​ បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ ១​គ្រឿង​ ម៉ាក​ហុងដា​ស្កូ​ប​ពី ​ព​ណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ​1KL-7494 ទៅ​ឈប់​ក្បែរ​រថយន្ត​ ភី​អាប់​ ១​គ្រឿង ហើយ​បាន​គោះ​កញ្ចក់​រថយន្ត​នោះ ​ទំនង​ហៅ​អ្នក​នៅ​ក្នុង​រថយន្ត​នោះ ​ឲ្យ​បើក​កញ្ចក់ ។ ខណៈ​កំពុង​តែ​គោះ​កញ្ចក់​រថយន្ត​ បាន​តែ​២​តុ​ក​ ប៉ុណ្ណោះ ក៏​ស្រាប់តែ​មាន​ជនបិទមុខ​ម្នាក់​ កាន់​ពូថៅ​ទៅ​ដល់​កាប់​ជា​ច្រើន​ពូថៅ បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ ​ហូរ​ឈាម​ជោក​ខ្លួន​តែ​ម្ដង ។

បុរស​ជានោះ​បាន​និយាយ​ថា ក្រោយ​កាប់រួច​ ជន​ដៃដល់​បាន​បោះ​ពូថៅ​ចោល ហើយ​ស្រប​ពេល​នោះ​ មាន​មន្ត្រី​នគរបាល​ម្នាក់​ ទៅ​ទទួល​កូន​ចេញពី​រៀន​ឃើញ​បែប​នេះ​ ក៏​បាន​ដេញ​តាម​ចាប់ ហើយ​ត្រូវ​បាន​ជន​ដៃដល់ ​ទាញ​ឆ័​ត្រ​វាយ​រហូត​បាក់ដង​ឆ័​ត្រ ។ ចំណែក​រូប​គាត់​ ក៏​រត់​ចូល​ទៅ​ជួយ​ចាប់​ដែរ ប៉ុន្តែ​ជនសង្ស័យ​ បាន​រត់ឡើង​ជិះ​ម៉ូតូ​ ដែល​ចត​ទុក​នៅ​ឆ្ងាយ​ពី​កន្លែង​កើតហេតុ​ ជិះគេចខ្លួន​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ​ ជន​រង​គ្រោះ ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ ចំណែក​កម្លាំង​នគរបាល​ប៉ុស្តិ៍​ដង្កោ និង​នគរបាល​ខណ្ឌដង្កោ ក៏​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​នោះ ហើយ​បាន​រក​ឃើញ​ពូថៅ ​ដែល​ជន​ដៃដល់​បោះចោល ក្រោយ​ពី​កាប់​ទៅ​លើ​ជន​រង​គ្រោះ​រួច ។ បន្ទាប់​មក​ នគរបាល​បាន​ធ្វើការ​ស្រាវជ្រាវ​ ដើម្បី​ស្វែងរក​ឃាត់ខ្លួន​ជនសង្ស័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ