ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឃួ​ង ស្រេង ណែនាំ​ឱ្យ​មន្ទីរ និង​អាជ្ញាធរ​មូលដ្ឋាន បន្ត​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​មនុស្ស​ចាស់ ជា​ពិសេសមិន​ទុក​ឱ្យ​ពួក​គាត់​រស់នៅ​ឯក​កោ​ឡើយ

4 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ប្រធានកិត្តិយស នៃ​អនុ​គណៈកម្មការ ដើម្បី​មនុស្ស​ចាស់​កម្ពុជា​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ប្រធានកិត្តិយស នៃ​អនុ​គណៈកម្មការ ដើម្បី​មនុស្ស​ចាស់​កម្ពុជា​រាជធានី​ភ្នំពេញ បាន​ណែនាំ​ដល់​មន្ទីរ​ពាក់ព័ន្ធ និង​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ សង្កាត់​ទាំង​១០៥ បន្ត​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​មនុស្ស​ចាស់ ស្រប​តាម​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ដឹកនាំ​ដោយ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី គឺ​មិន​ទុក​ឱ្យ​មនុស្ស​វ័យចាស់​រស់នៅ​ឯក​កោ​ឡើយ ។

ការ​ផ្តាំផ្ញើ​របស់​លោក ឃួ​ង ស្រេង នេះ​បាន​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​០៧ វិច្ឆិកា ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មនុស្ស​វ័យចាស់ ក្នុង​រាជធានី​ភ្នំពេញ ចំនួន ៥២៥​រូប ក្នុង​ឱកាស​អបអរសាទរ ទិវា​មនុស្ស​ចាស់​កម្ពុជា និង​ទិវា​មនុស្ស​ចាស់​អន្តរជាតិ ០១-​តុលា​-២០២៤ នៅ​សាលា​រាជធានី​ភ្នំពេញ ។

លោក ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា លោក អ៊ុ លោកពូ អ្នក​មីង វ័យចាស់​កន្លង​មកនេះ បាន​ចូលរួម​សកម្មភាព ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន តាំងពី​ឆ្នាំ​១៩៧៩​មក ក្នុង​ការ​កសាង​ប្រទេស​ជាតិ អោយ​មានការ​យ​អភិវឌ្ឍ​រីក​ចម្រើន ជឿនលឿន រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​។ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត មិន​ភ្លេចគុណ​បំណាច់​មនុស្ស​ចាស់​ឡើយ ហើយ​ក្មេង​ជំនន់​ក្រោយ បាន​និង​កំពុង​អនុវត្ត​ឱ្យ​សម្រេច​បាន នូវ​ចក្ខុវិស័យ​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ក្លាយជា​ប្រទេស​មាន​ចំណូល​ខ្ពស់ នៅ​ឆ្នាំ​២០៥០​។ នេះ​ជា​មោទនភាព​របស់​យើង​ទាំងអស់​គ្នា ដែល​មាន​ថ្នាក់ដឹកនាំ​ដ៏​ឆ្នើម គឺ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​បន្ត​ដឹកនាំ​ដោយ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ។

លោក ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ការ​បង្កើត​ឱ្យ​មានកម្ម​វិធី ជួប​សំណេះសំណាល​សួរសុខទុក្ខ​មនុស្ស​វ័យចាស់ ក្នុង​រាជធានី​ភ្នំពេញ​នេះ​ធ្វើ​ឡើង ដើម្បី​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល ចំពោះ​មនុស្ស​ចាស់ ដែល​ពួក​គាត់​កន្លង​មក បាន​យក​អស់កម្លាំង​កាយ​ចិត្ត ក្នុង​ការ​បម្រើ​ជាតិ​មាតុភូមិ និង​អបអរសាទរ ខួប​អនុស្សាវរីយ៍ លើក​ទី​២៦ ទិវា​មនុស្ស​ចាស់​កម្ពុជា និង​ទិវា​មនុស្ស​ចាស់ អន្តរជាតិ ១ តុលា ឆ្នាំ​២០២៤ ក្រោម​ប្រធានបទ “​មនុស្ស​ចាស់ ក្នុង​បរិវត្ត​កម្ម​ឌី​ជី​ថ​ល​” ។

លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា អំណោយ​ដែល​បាន​ផ្តល់​ជូន​លោក អ៊ុ លោកពូ អ្នក​មីង វ័យចាស់​ទាំង​៥២៥​នាក់ នា​ពេល​នេះ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ដោយ​ក្នុង​០១​រូប​ៗ ទទួល​បាន​អង្គរ​ចំនួន ២៥​គីឡូក្រាម​, ភួយ​០១, ក្រមា​០១, ត្រីខ ០១​យូរ (១០​កំប៉ុង​), មី ០១​កេស​តូច​, ទឹកបរិសុទ្ធ ០១​កេស និង​ថវិកា ចំនួន​៥០,០០០​រៀល ។

ក្នុង​ឱកាស​នោះ​ដែរ​លោកស្រី មុំ ចាន់​ដា​នី ប្រធាន​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា លោក ឃួ​ង ស្រេង តែងតែ​ដឹកនាំ​ផ្តួចផ្តើម​ចង្អុលបង្ហាញ​ជាប់​ជា​ប្រចាំ ឱ្យ​គ្រប់​មន្ទីរ​-​អង្គភាព​ជំនាញ​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ គិតគូរ​អំពី​សុខទុក្ខ និង​ជីវភាព​រស់នៅ​របស់​មនុស្ស​វ័យចាស់ តាម​រយៈ​ការ​ជួយ​ឧបត្ថម្ភ គាំទ្រ ទាំង​ផ្នែក​ស្មារតី ថវិកា និង​សម្ភារៈ ចែក​ជូន​ដល់​មនុស្ស​វ័យចាស់ ជា​ពិសេស​មនុស្ស​វ័យចាស់ ដែល​ស្ថិត​ក្នុង​គ្រួសារ​ក្រីក្រ និង​ជួប​ការ​លំបាក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ