ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រល័.យជីវិតអ្នកម្តាយព្រះជន្ម៨៥ឆ្នាំរួច កូនប្រាប់​គេថា «ម៉ែខ្ញុំស្លា.ប់ហើយ» លុះអ្នកភូមិចូលទៅមើល​ឃើញយ៉ាងរន្ធ.ត់​

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កូនប្រុសអាយុ៥០ឆ្នាំ​ម្នាក់​ដែលមានជម្ងឺសរសៃប្រសាទ បាន​យកកាបិតបុ័ងតោ អារកម្តាយ បណ្តាល​ឱ្យស្លាប់យ៉ាងអាណោចអាធ័មក្នុងថ្លុកឈាម ។ ហេតុការណ៍ខាងលើ​នេះបង្កភ្ញាក់ផ្អើលនៅវេលាម៉ោង៥ទៀប​ភ្លឺ​ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ…

រាជធានីភ្នំពេញ ៖ កូនប្រុសអាយុ៥០ឆ្នាំ​ម្នាក់​ដែលមានជម្ងឺសរសៃប្រសាទ បាន​យកកាបិតបុ័ងតោ អារកម្តាយ បណ្តាល​ឱ្យស្លាប់យ៉ាងអាណោចអាធ័មក្នុងថ្លុកឈាម ។

ហេតុការណ៍ខាងលើ​នេះបង្កភ្ញាក់ផ្អើលនៅវេលាម៉ោង៥ទៀប​ភ្លឺ​ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ តាមបណ្តោយផ្លូវបេតុងមាត់ប្រឡាយ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៍មានពីសមត្ថកិច្ចជំនាញ បានឲ្យដឹងថា ជនដៃដល់ជាកូន ​មានអាយុជាង៥០ឆ្នាំ និង​មានជំងឺសរ​សៃប្រសាទជាយូរឆ្នាំមកហើយ ។ សព្វថ្ងៃរស់នៅតែ២នាក់ម្តាយអាយុ៨៥ឆ្នាំ ចំណែកអ្នកផ្ទះផ្សេងទៀតយូរៗទើបមកលែងម្តង ។

តាមប្រភពដដែលបានឱ្យដឹង​បន្តថា លុះដល់ថ្ងៃកើតហេតុ អ្នកភូមិបានមើល ស្រាប់តែជនដៃដល់ជា​កូន​បានប្រាប់គេថា ម៉ែខ្ញុំស្លាប់ហើយ លុះចូលទៅមើល ក៏ឃើញស្ត្រីជាម្តាយ ត្រូវកូនអារកស្លាប់ក្នុងថ្លុកឈាម ក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ច ចុះមកឃាត់ខ្លួនជនដៃដល់ជាកូន យកទៅកាន់ប៉ុស្តិ៍ភ្លាមៗតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្តិ៏នគរបាលរដ្ឋបាលព្រែកប្រា ដើម្បីសាកសួរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ