ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិកដាក់ទណ្ឌ​កម្មប្រឆាំងក្រុមហ៊ុន​​​9របស់​​​លីប៊ី​

12 ឆ្នាំ មុន

​សហរដ្ឋអាមេរិក​​កាលពីថ្ងៃទី​​២១ មិថុនា ​កន្លង​មក ​​​បានអនុម័ត​​ដាក់ទណ្ឌ​កម្ម​​ផ្នែកហិរញ្ញ​វត្ថុ​​​ប្រឆាំង​​​ រដ្ឋាភិបាលលីប៊ី ​និងក្រុមហ៊ុន​​ដែលត្រូវ​​​ចុះ​ក្នុងបញ្ជី​​​ខ្មៅ​ចំនួន​៩ ដោយ​​​សារ​ការចោទប្រកាន់​​ថា ក្រុមហ៊ុន​​ទាំង​នេះ​​​ជា​របស់​​មេដឹកនាំ​​ផ្តាច់ការ​​លីប៊ី លោក​មូអាម៉ា កាដាហ្វី ។

សហរដ្ឋអាមេរិក​​កាលពីថ្ងៃទី​​២១ មិថុនា ​កន្លង​មក ​​​បានអនុម័ត​​ដាក់ទណ្ឌ​កម្ម​​ផ្នែកហិរញ្ញ​វត្ថុ​​​ប្រឆាំង​​​រដ្ឋាភិបាលលីប៊ី ​និងក្រុមហ៊ុន​​ដែលត្រូវ​​​ចុះ​ក្នុងបញ្ជី​​​ខ្មៅ​ចំនួន​៩ ដោយ​​​សារ​ការចោទប្រកាន់​​ថា ក្រុមហ៊ុន​​ទាំង​នេះ​​​ជា​របស់​​មេដឹកនាំ​​ផ្តាច់ការ​​លីប៊ី លោក​មូអាម៉ា កាដាហ្វី ។ ​ទណ្ឌកម្មនេះ ​នឹង​ហាម​​ការ​រកស៊ី​របស់អាមេរិក​​ជាមួយក្រុមហ៊ុន​​ទាំង​​៩​នោះ ក្នុងនោះមាន​ធនាគារ​​​តួកគី​អារ៉ាប់ ​ធនាគារ​អន្តរជាតិ អាហ្វ្រិក​​ខាង​ជើង និង​​ធនាគារ​ពាណិជ្ជកម្ម​អាហ្វ្រិកខា​ងជើង ។ ​នេះបើ​តាម​ការ​​​ឱ្យដឹង​​ដោយ​រតនាគា​រអាមេរិក​។

ទន្ទឹមពេលគ្នានេះ ​​រតនាគារ​​អាមេរិក​បាន​សម្រេច​លុប​​ចោល​​វិញ​នូវ​ទណ្ឌកម្មប្រឆាំង​​អតីត​រដ្ឋ​មន្ត្រី​​ប្រេង​កាត​លីប៊ី លោក Shukri Mohamed Ghanem ដោយសារ​លោកផ្តាច់ខ្លួន​​​ពី របប​របស់​​លោកកាដាហ្វី ​កាលពីខែ​​ឧសភា កន្លង​មក ៕