ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អនុម័ត​លុប​ចោល​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់ត្រីកោណ​អភិ វឌ្ឍន៍កម្ពុជា​-​ឡាវ​-​វៀតណាម

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ បើ​គ្មាន​អ្វី​ប្រែប្រួល​ទេ នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ​ខែវិច្ឆិកា ​ឆ្នាំ​២០២៤ រដ្ឋសភា​​កម្ពុជា​នឹង​បើក​សម័យប្រជុំ​ពេញអង្គ​ ដើម្បី​ពិភាក្សា​ និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​លុប​ចោល​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់ត្រីកោណ​អភិវឌ្ឍន៍…

រាជធានី​ភ្នំពេញ​ ៖​ បើ​គ្មាន​អ្វី​ប្រែប្រួល​ទេ នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ​ខែវិច្ឆិកា ​ឆ្នាំ​២០២៤ រដ្ឋសភា​​កម្ពុជា​នឹង​បើក​សម័យប្រជុំ​ពេញអង្គ​ ដើម្បី​ពិភាក្សា​ និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​លុប​ចោល​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា​-​ឡាវ​-​វៀត​ណាម​ ។ ​​​​​​​​​​​​​​​​​

ការ​កំណត់​សម័យប្រជុំ​ពេញអង្គ​របស់​រដ្ឋសភា​នេះ ​បន្ទាប់​ពី​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២៤ គណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បើក​កិច្ចប្រជុំ​ក្រោម​អធិបតីភាព សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

អង្គប្រជុំ​បាន​អនុម័ត​កំណត់​កាលបរិច្ឆេទ​បន្ត​សម័យប្រជុំ​រដ្ឋសភា លើក​ទី​៣ នីតិកាល​ទី​៧ នៅ​ថ្ងៃ​
ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២៤ ដោយ​មាន​របៀបវារៈ​មាន​៖​

ការ​សម្រេច​អំពី​សុពលភាព​នៃ​អាណត្តិ​របស់​លោក​​ស្រី​ យស ថា​នារី ជា​តំណាងរាស្ត្រ​មណ្ឌល ខេត្តកំពង់ធំ ជំនួសលោក ជា ចាន់​តូ ដែល​បាន​ទទួលមរណភាព និង​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាង​ច្បាប់​ស្តី​ពីការ​អនុម័ត​លុប​ចោល​កិច្ចព្រម​ព្រៀង​ស្តី​ពី​ការ​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា​-​ឡាវ​-​វៀតណាម ​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ