ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គំរូល្អមែន ! ផ្សារធំបាត់ដំបងជាផ្សារដែលមិនមានលក់ម្ហូបអាហារមានជាតិគីមី

6 ម៉ោង មុន

ខេត្តបាត់ដំបង ៖ អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ហៅ​កាត់​ថា ក​.​ប​.​ប​. នៃ​ក្រសួងពាណិជ្ជកម្ម បាន​ប្រកាស​ឱ្យ​ដឹង​ថា ម្ហូបអាហារ​ដែល​មាន​ដូច​ជា…

ខេត្តបាត់ដំបង ៖ អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ហៅ​កាត់​ថា ក​.​ប​.​ប​. នៃ​ក្រសួងពាណិជ្ជកម្ម បាន​ប្រកាស​ឱ្យ​ដឹង​ថា ម្ហូបអាហារ​ដែល​មាន​ដូច​ជា គ្រឿង​សមុទ្រ ត្រី​សាច់ ប្រហិត ស្ពៃជ្រក់ សរសៃ​គុយទាវ ដែល​ដាក់​នៅ​ផ្សារ​ធំ​បាត់ដំបង នៅ​ក្នុង​ក្រុង​បាត់ដំបង ពុំ​មាន​រកសារ​ធាតុគីមី​ហាមឃាត់ ដែល​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ​នោះ​ឡើយ ។

តាម​រយៈ​ផេ​ក​ហ្វេ​ស​បុក​ផ្លូវការ នៅ​ថ្ងៃ​ទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ បាន​បញ្ជាក់​ថា កាលពី​ថ្ងៃ​អង្គារ ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២៤ មន្ត្រី​អធិការកិច្ច​ម្ហូបអាហារ​នៃ​សាខា ក​.​ប​.​ប​. ខេត្តបាត់ដំបង បាន​នាំ​យក​រថយន្ត​មន្ទីរពិសោធន៍​ចល័ត​ផ្នែក​ម្ហូបអាហារ និង​ក្រោម​កិច្ចសហការ​ជាមួយ​គណៈ​គ្រប់គ្រង​ផ្សារ​បាន​ចុះ​ត្រួតពិនិត្យ ធ្វើតេស្ត​បឋម ម្ហូបអាហារ គ្រឿង​សមុទ្រ ត្រី​សាច់ ប្រហិត ស្ពៃជ្រក់ សរសៃ​គុយទាវ នៅ​ផ្សារ​ធំ​បាត់ដំបង ស្ថិត​នៅ​ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។

ក្នុង​សកម្មភាព​ចុះ​ត្រួតពិនិត្យ​នោះ មន្ត្រី​ជំនាញ​សាខា ក​.​ប​.​ប​. ខេត្តបាត់ដំបង បាន​ដក​យក​គំរូ​ម្ហូបអាហារ​ចំនួន​៩​មុខ ដែល​អាជីវក​រដាក់​លក់​ក្នុង​ផ្សារ​ធំ​បាត់ដំបង ដើម្បី​យក​វិភាគ​បឋម​នៅ​ក្នុង​រថយន្ត​មន្ទីរពិសោធន៍​ចល័ត ដើម្បី​ស្វែងរក​សារធាតុ​គីមី​ហាមឃាត់ ។ អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​នោះ​ជា​លទ្ធផល​នៃ​ការ​តេស្ត​បឋម មន្ត្រី​ជំនាញ​រក​ពុំ​ឃើញ​មាន​សារធាតុ​គីមី​ហាមឃាត់​ឡើយ តែ​យ៉ាងណា​ក៏​ដោយ​មន្ត្រី​ជំនាញ​ក៏​បាន​បន្ត​ណែនាំ​អាជីវករ​ទាំងអស់​ត្រូវ​លក់ដូរ​ទំនិញ​ត្រូវ​គោរព​តាម​គោលការណ៍​អនាម័យ​ឪ្យ​បាន​ត្រឹមត្រូវ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រៅពី​ផ្សារ​ធំ​បាត់ដំបង ផ្សារ​ប្រពៃណី​ចំនួន​២​ផ្សេង​ទៀត នៅ​ឯ​ខេត្តកំពង់ធំ គឺ​ផ្សារ​តាំងក្រសាំង និង​ផ្សារ​ថ្នល់​បែក ក៏​ត្រូវ​បាន​មន្ត្រី​ជំនាញ​បញ្ជាក់​ថា មាន​ភាព​គំរូ​ស្រ​ដៀង​គ្នា​នឹង​ផ្សារ​ធំ​បាត់​ដំបូង​ដែរ ប៉ុន្តែ​ទៅ​លើ​ផលិតផល​ប្រើប្រាស់​គ្រឿងសម្អាង ។

ជាក់ស្តែង នៅ​ថ្ងៃ​ទី​៥ ខែ​វិ​ឆ្ឆិ​កា ឆ្នាំ​២០២៤ តំណាលគ្នា​នោះ មន្ត្រី​សាខា ក​.​ប​.​ប​. ខេត្តកំពង់ធំ ចូលរួម​សហការ​ដោយ​មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត គណៈ​គ្រប់គ្រង​ផ្សារ និង​ប៉ូលិស​ប៉ុស្តិ៍ បាន​ចុះ​អង្កេត​ក្នុង​ផ្សារ​ចំនួន​០២ ផ្សារ​តាំងក្រសាំង និង​ផ្សារ​ថ្នល់​បែក ដើម្បី​ពិនិត្យ​សុវត្ថិភាព​ម្ហូបអាហារ និង​ផលិតផល​ប្រើប្រាស់​គ្រឿងសម្អាង​មាន​ដូច​ជា​៖ ឡេ​លាប​ខ្លួន សាប៊ូ​ដុស​ខ្លួន ម៉ាស់​បិត​មុខ ប្រេង​ក្រឡា និង​ផលិតផល​ប្រើប្រាស់​ចម្រុះ​តាម​តូប និង​ផ្ទះ​លក់ទំនិញ​ជុំវិញ​ផ្សារ ។

ជា​លទ្ធផល​នៃ​ការ​ចុះ​ត្រួតពិនិត្យ មន្ត្រី​ជំនាញ​រក​ពុំ​ឃើញ​មាន​ទំនិញ​ផលិតផល​ណា​ដែល​មិន​អនុលោម​តាម​ច្បាប់​កំណត់​នោះ​ឡើយ ។ បន្ថែម​ពី​នោះ មន្ត្រី​ជំនាញ​បាន​ណែនាំ​អប់រំ​ដល់​អាជីវករ​បន្ថែម​នូវ​បទ​ប្បញ្ញត្តិ ព្រមទាំង​នីតិវិធី​នៃ​ការ​ថែរក្សា​ផលិតផល​ល្អ​លក់​ជូន​អ្នក​ប្រើប្រាស់ ៕

កែសម្រួលដោយ