ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួចចំម៉ូតូភ្ជាប់ប្រព័ន្ធ GPS ត្រូវបានម្ចាស់តាមរកឃើញក៏ផ្តួលចោល រួចរត់គេចខ្លួនបាត់

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​បាន​ធ្វើ​សកម្មភាព​លួច​កា​.​ច់​សោ ក​ម៉ូតូ​១​គ្រឿង​បាន​សម្រេច ដោយ​ពុំ​បានដឹង​ថា ម៉ូតូ​ខាងលើ​មាន​ភ្ជាប់​ប្រព័ន្ធ​តាមដាន GPS ឡើយ ក្រោយមក​ត្រូវ​បាន​ម្ចាស់​តាម​រក​ឃើញ​ក៏​ដេញ​តាម​ឃាត់ខ្លួន និង​ស្រែ​កថា…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​បាន​ធ្វើ​សកម្មភាព​លួច​កា​.​ច់​សោ ក​ម៉ូតូ​១​គ្រឿង​បាន​សម្រេច ដោយ​ពុំ​បានដឹង​ថា ម៉ូតូ​ខាងលើ​មាន​ភ្ជាប់​ប្រព័ន្ធ​តាមដាន GPS ឡើយ ក្រោយមក​ត្រូវ​បាន​ម្ចាស់​តាម​រក​ឃើញ​ក៏​ដេញ​តាម​ឃាត់ខ្លួន និង​ស្រែ​កថា ចោរ​ៗ​បង្ក​ការ​ភ្ញាក់ផ្អើល ពេល​នោះ​ជនសង្ស័យ​ភ័យ​ក៏​ផ្ដួល​ម៉ូតូ​ចោល រួច​រត់​ចូល​ទៅ​ក្នុង​ស្រះ​ទឹក និង​គេចខ្លួន​បាត់​ស្រមោល ។

ហេតុការណ៍​នោះ​បាន​កើតឡើង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៥​ព្រឹក ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​ចំណុច​បន្ទប់​ជួល​មួយ​កន្លែង​ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងជើង​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ម៉ូតូ​ដែល​ជនសង្ស័យ​ធ្វើ​សកម្មភាព​លួច​កា​.​ច់​យក​មិន​បាន​សម្រេច​នោះ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥​ស៊េរី ឆ្នាំ​២០២៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1KP-4806 ជា​កម្មសិទ្ធិ​របស់​យុវជន​មិន​ប្រាប់​អត្តសញ្ញាណ​ម្នាក់ ។


តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​២​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២៤ ក្រោយ​ពេល​ត្រឡប់​មក​ពី​ខេត្តកំពត ដល់​បន្ទប់​ជួល​កើតហេតុ​ខាងលើ​វិញ​យុវជន​ម្ចាស់​ម៉ូតូ​រួម និង​មិត្តភក្ដិ​ម្នាក់​ទៀត បាន​ទុក​ម៉ូតូ​នៅ​ខាងក្រោម​បន្ទប់​ជួល​ដោយ​ចាក់សោ ក ត្រឹមត្រូវ រួច​ក៏​នាំ​គ្នា​ឡើង​ដេក​នៅ​ជាន់​ទី​២ និង​ដេក​លង់លក់​ទៅ ។

រហូត​ដល់​វេលា​ម៉ោង​៥​ទៀប​ភ្លឺ​ថ្ងៃ​ដដែល ក្រោយ​ភ្ញាក់​ពី​ដំណេក​រៀបចំ​ស្លៀកពាក់ ដើម្បី​ចេញ​ទៅ​ធ្វើការ ហើយ​ពេល​ដើរ​ចុះ​ពីលើ​ជាន់​ទី​២​មក​ដល់​ក្រោម ស្រាប់តែ​បាត់​ម៉ូតូ​ដោយ​ពុំ​ដឹង​ថា ចោរលួច​បាត់​តាំងពី​ពេល​ណា​មក​ឡើយ ។

ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ខណៈនោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​បន្ទាប់​មក​ម្ចាស់​ម៉ូតូ​ក៏​បាន​បើក​មើល​ប្រព័ន្ធ​តាមដាន GPS ដែល​បំពាក់​ជាប់​ម៉ូតូ ហើយ​ក៏​បានដឹង​ថា ដឹង​ថា ម៉ូតូ​របស់​ខ្លួន​កំពុង​ស្ថិត​នៅ​ក្នុងភូមិ​អង្គ​កែវ សង្កាត់​ចោម​ទី​៣ ។ បន្ទាប់​មក​ទៀត​ក៏​បាន​នាំ​មិត្តភក្ដិ​ទៅ​អង្គុយ​សំកុក​ចាំ​ឃ្លាំមើល​នៅ​មុខ​ភូមិ​អង្គ​កែវ​នោះ លុះដល់​វេលា​ម៉ោង​៥​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ដដែល ក៏​បានឃើញ​ជនសង្ស័យ​ខាងលើ​ជិះ​ម៉ូតូ​របស់​ខ្លួន​ចេញពី​ភូមិ​អង្គ​កែវ​នោះ​មែន​ដោយ​ឡើង​តាម​ផ្លូវជាតិ​លេខ​៤ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ។

ប្រភព​ខាងលើ​បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ពេល​នោះ​ម្ចាស់​ក៏​បាន​ជិះ​ម៉ូតូ​ដេញ​តាម និង​ស្រែ​កថា ចោរ​ៗ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ដងផ្លូវ​ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ​ផ្ដួល​ម៉ូតូ​ចោល​រួច​រត់​ចូល​ទៅ​ក្នុង​ស្រះ​ទឹក និង​គេចខ្លួន​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ បាន​ចុះ​ទៅ​អន្តរាគមន៍​ដែរ ប៉ុន្តែ​រក​ជនសង្ស័យ​អត់​ឃើញ​ឡើយ​បន្ទាប់​មក​បាន​យក​ម៉ូតូ​មក​រក្សារ​ទុក​នៅ​ប៉ុស្តិ៍ ដើម្បី​ឲ្យ​ម្ចាស់​ដាក់​ពាក្យ​ប្ដឹង និង​យក​ឯកសារ​ទៅ​ដើម្បី​យក​ម៉ូតូ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ