ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង១មេធំល្ងាចមិញ លិចផ្លូវជិត២០០ម៉ែត្រខាងត្បូងភ្លើងស្តុបស្រុកព្រះនេត្រព្រះ

5 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ៖ ភ្លៀងមួយមេធំនៅល្ងាចមិញនេះលិចផ្លូវប្រមាណជិត២០០ម៉ែត្រខាងត្បូងភ្លើងស្តុប ស្រុកព្រះនេត្រព្រះ មកស្រុកមង្គលបូរី ត្រូវបានទឹកស្រកអស់ហើយ រហូតព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតភូមិជប់វ៉ារី…

ខេត្ត​បន្ទាយមានជ័យ ៖ ភ្លៀងមួយមេធំនៅល្ងាចមិញនេះលិចផ្លូវប្រមាណជិត២០០ម៉ែត្រខាងត្បូងភ្លើងស្តុប ស្រុកព្រះនេត្រព្រះ មកស្រុកមង្គលបូរី ត្រូវបានទឹកស្រកអស់ហើយ រហូតព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតភូមិជប់វ៉ារី ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ។

ប្រជាពលរដ្ឋបានប្រាប់ថា៖កាលពីល្ងាចម្សិលមិញមានភ្លៀងមួយមេធំ បណ្តាលឱ្យ​ជន់លិចផ្លូវប្រវែងជិត២០០ម៉ែតខាងត្បូងភ្លើងស្តុប​ផ្លូវពីស្រុកព្រះនេត្រព្រះ ទៅកាន់ស្រុកមង្គលបូរីទឹកជម្រៅកន្លែងខ្លះ២ទៅ៣តឹក បណ្តាលឱ្យ​អ្នកដំណើរជួបការលំបាក ដោយ​អ្នកជិះ​ម៉ូតូត្រូវរកផ្លូវវៀង ឬ​ពន្លត់ម៉ាស៊ីនហើយរុញ បើជិះ​ឆ្លងទឹករលត់ម៉ាស៊ីនរថយន្តតូចអាចប្រឈមចូលទឹក។

ប្រជាពលរដ្ឋបានបញ្ជាក់ថា ចំណុចជាប់ខាងត្បូងផ្លូវពីស្រុកព្រះនេត្រព្រះ ទៅកាន់ស្រុកមង្គលបូរី ទឹកលិចរាល់ឆ្នាំ នៅពេលមានភ្លៀងធ្លាក់មកខ្លាំងទឹកហូរមិនទាន់មូលហេតុ ដោយដាក់ប្រព័ន្ធលូតូចហើយប្រឡាយរំដោះទឹកត្រូវចាក់រំលោភយកអស់នៅផ្លូវទឹកតូច ទើបបណ្តាលឱ្យ​ស្ទះទឹកហូរមិនទាន់បណ្តាលទឹកលិចរាល់ឆ្នាំ ។

តាមប្រជាពលរដ្ឋបានបញ្ជាក់ថា ទឹកដែលជន់លិចផ្លូវពីស្រុកព្រះនេត្រព្រះ មកកាន់ស្រុកមង្គលបូរីរហូតដល់ព្រឹកនេះបានស្រកអស់ស្ទើរទាំងស្រុង ហើយបើសិនជាគ្មានភ្លៀងទេ រយៈពេល១យប់១ថ្ងៃទឹកស្រកអស់ តែអ្វីប្រជាពលរដ្ឋសំណូមពរសុំឱ្យអភិបាលស្រុកព្រះនេត្រព្រះ និងមន្ទីរជំនាញលោកចុះពិនិត្យមើលផងតើមូលហេតុអីបានជាចំណុចខាងត្បូងភ្លើងស្តប់លិចរាល់ឆ្នាំដែលអាជ្ញាធរដោះស្រាយមិនចេញតើរកវិធីណាបញ្ជៀសការទឹកលិចកុំប៉ះពាល់ប្រជាពលរដ្ឋ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ