ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​១​ចំនួន​ផ្ញើ​សារ​អប​អរ​សាទរ​ការ​ទទួល​ជ័យ​ជម្នះ​របស់​លោក​ត្រាំ

6 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ ​​ព័ត៌​មាន​ចុង​ក្រោយ​បង្ហាញ​ថា​លោក​ត្រាំ​ទទួល​បាន​អង្គ​បោះ​ឆ្នោត​សរុប​ចំនួន​២៧៩​​ដែល​លើស​ពី​ចំនួន​កំណត់​របស់​ច្បាប់​ដើម្បី​ក្លាយ​ជា​ប្រធានា​ធិបតី​នៅ​អាណត្តិ​ថ្មី​​។ ​ខណៈ​ដែល​ដំណើរ​ការ​រាប់​សន្លឹក​ឆ្នោត​នឹង​បន្ត​រហូត​ដល់​អស់​១០០%​ លោក​ស្រី​ហារីស​ទទួល​បាន​២២៣​អង្គ​បោះ​ឆ្នោត​ មាន​ន័យ​ថា​នៅ​ខ្វះ​៤៧​ទៀត​ទើប​គ្រប់​២៧០​អង្គ​បោះ​ឆ្នោត។​ ​​គណ​បក្ស​សា​ធារណរដ្ឋ​ចាប់​ផ្ដើម​​​អប​អរ​សាទរ និង​ជប់​លៀង​ជា​បណ្ដើ​រ​ហើយ​ដើម្បី​អប​អរ​សា​ទរ​ចំពោះ​​ជ័យ​ជម្នះ​របស់​លោក​ត្រាំ​​តាំ​ពី​មុន​ការ​ប្រកាស​លទ្ធ​ផល​ជា​ផ្លូវ​ការ​ទៅ​ទៀត​​។ ​​​​ថ្នាក់​ដឹក​នាំ​ប្រទេស​ខ្លះ​ចាប់​ផ្ដើមបញ្ចេញ​ប្រតិកម្ម​ជា​បណ្ដើរ​ៗ​ហើយ​តប​ទៅ​នឹង​ដំណឹង​ថា​លោក​ត្រាំនឹង​វិល​​ត្រឡប់​ទៅ​សេត​វិមាន​វិញ​​​។ ប្រតិ​កម្ម​ជា​ដំបូង​គេ​ចេញ​ពី​​លោក​ណឺតាន់​យ៉ាហ៊ូ​។​ ​នាយក​រដ្ឋ​មន្ត្រី​អ៊ីស្រាអែល​រូប​នេះ​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​លោក​ត្រាំ​ទាំង​ក្រប​ខណ្ឌ​នយោបាយ…

ទី​ក្រុង​វ៉ាស៊ីនតោន៖ ​​ព័ត៌​មាន​ចុង​ក្រោយ​បង្ហាញ​ថា​លោក​ត្រាំ​ទទួល​បាន​អង្គ​បោះ​ឆ្នោត​សរុប​ចំនួន​២៧៩​​ដែល​លើស​ពី​ចំនួន​កំណត់​របស់​ច្បាប់​ដើម្បី​ក្លាយ​ជា​ប្រធានា​ធិបតី​នៅ​អាណត្តិ​ថ្មី​​។ ​ខណៈ​ដែល​ដំណើរ​ការ​រាប់​សន្លឹក​ឆ្នោត​នឹង​បន្ត​រហូត​ដល់​អស់​១០០%​ លោក​ស្រី​ហារីស​ទទួល​បាន​២២៣​អង្គ​បោះ​ឆ្នោត​ មាន​ន័យ​ថា​នៅ​ខ្វះ​៤៧​ទៀត​ទើប​គ្រប់​២៧០​អង្គ​បោះ​ឆ្នោត។​

​​គណ​បក្ស​សា​ធារណរដ្ឋ​ចាប់​ផ្ដើម​​​អប​អរ​សាទរ និង​ជប់​លៀង​ជា​បណ្ដើ​រ​ហើយ​ដើម្បី​អប​អរ​សា​ទរ​ចំពោះ​​ជ័យ​ជម្នះ​របស់​លោក​ត្រាំ​​តាំ​ពី​មុន​ការ​ប្រកាស​លទ្ធ​ផល​ជា​ផ្លូវ​ការ​ទៅ​ទៀត​​។ ​​​​ថ្នាក់​ដឹក​នាំ​ប្រទេស​ខ្លះ​ចាប់​ផ្ដើមបញ្ចេញ​ប្រតិកម្ម​ជា​បណ្ដើរ​ៗ​ហើយ​តប​ទៅ​នឹង​ដំណឹង​ថា​លោក​ត្រាំនឹង​វិល​​ត្រឡប់​ទៅ​សេត​វិមាន​វិញ​​​។ ប្រតិ​កម្ម​ជា​ដំបូង​គេ​ចេញ​ពី​​លោក​ណឺតាន់​យ៉ាហ៊ូ​។​

​នាយក​រដ្ឋ​មន្ត្រី​អ៊ីស្រាអែល​រូប​នេះ​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​លោក​ត្រាំ​ទាំង​ក្រប​ខណ្ឌ​នយោបាយ និង​​ក្រប​ខណ្ឌ​​​ឯក​ជន​។​ លោក​បាន​ផ្ញើ​សារ​អប​អរ​សាទរ​ចំពោះ​លោ​កត្រាំ​ និង​ចាត់​ទុក​​ការ​វិល​ត្រឡប់​មក​កាន់​អំណាច​របស់​លោក​ត្រាំ​​លើក​នេះ​ជា​ម​ហា​ជោគ​ជ័យ​ដ៏​ធំ​ធេង​បំផុត​នៅ​ក្នុង​ប្រ​វត្តិ​សាស្ត្រ​។ ​គេ​ដឹង​ថា​លោក​ណឺតាន់​យ៉ាហ៊ូ​ចង់​ឃើញ​លោក​ត្រាំ​វិល​មក​វិញ​តាំង​ពី​មុន​ពេល​បោះ​ឆ្នោត​។

លោក​ដឹង​ថា​លោក​ត្រាំ​នឹង​គាំទ្រ​អ៊ីស្រាអែល​យ៉ាង​ពេញ​ទំហឹង​នៅ​ក្នុង​សង្គ្រាម​នៅ​ហ្កាហ្សា, នៅ​លីបង់ និង​ជម្លោះ​ជា​មួយ​អ៊ីរ៉ង់​។ ផ្ទុយ​ពី​លោក​បៃដិន​ដែល​ប្រកាន់​ជំហរ​កណ្ដាល​ ឬ​ពេល​ខ្លះ​ដាក់​សម្ពាធ​ទៅ​លើ​អ៊ីស្រាអែល​ថែម​ទៀត​នៅក្នុ​ងបញ្ហា​សង្គ្រាម​នៅ​មជ្ឈិម​បូព៌ា ​លោក​ត្រាំ​គាំទ្រ​អ៊ីស្រាអែល​ដោយ​ឥត​លក្ខ​ខណ្ឌ​។ លោក​ធ្លាប់​ប្រកាស​ទទួល​ស្គាល់​ទី​ក្រុង​យេរូសាឡឹម​ជា​រដ្ឋ​ធានី​របស់​អ៊ីស្រា​អែល​ទោះ​បី​ប្រទេស​ខ្លះ​ជំទាស់​យ៉ាង​ណា​ក្ដី​។​

នៅ​ក្នុង​បញ្ហា​មជ្ឈិម​បូព៌ា​ លោក​បៃដិន និង​លោក​​ត្រាំ​សុទ្ធ​តែ​ប្រាថ្នា​ចង់​ឃើញ​ការ​បិទ​បញ្ចប់​សង្គ្រាម​ ឬ​យ៉ាង​ហោច​ណាស់​​បទ​ឈប់​បាញ់​នៅ​ហ្កាហ្សា និ​ង​លី​បង់​។ គ្រាន់​តែ​ថា​វិធី​ដោះ​ស្រាយ​បញ្ហា​អាច​នឹង​មិន​ដូច​គ្នា​ទេ​រវាង​លោក​ត្រាំ និង​លោក​បៃដិន​។ ​លោ​កណឺតាន់​យ៉ាហ៊ូ​ហាក់​ដូច​ជា​លែង​ចង់​ស្ដាប់​លោក​បៃដិន​ត​ទៅ​ទៀត​នៅ​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​​។​ ​នៅ​ក្នុង​លិខិត​អប​អរ​សាទរ​​នោះ​ លោក​​ណឺតាន់​យ៉ាហ៊ូ​ចាត់​ទុក​លោក​ត្រាំ​ជា​មិត្ត​សម្លាញ់​យ៉ាង​ពិត​ប្រាកដ​​របស់​អ៊ីស្រាអែល​។ លោក​សូម​ជូន​ពរ​ឱ្យ​លោក​ត្រាំ​មាន​ជោគ​ជ័យ​ជា​និច្ច​។​​

ប្រតិ​កម្ម​ក៏​មាន​ផង​ដែរ​ពី​ប្រទេស​ហុង​គ្រី​។ នាយក​រដ្ឋ​មន្ត្រី​ហុង​គ្រី លោក​វីកទ័រ អ័របេន (Viktor Orbán) ​ចាត់​ទុក​ជោគ​ជ័យ​របស់​លោក​ត្រាំ​លើក​នេះ​ជា​អ្វី​ដែល​ពិភព​លោក​ទន្ទឹង​រង់​ចាំ​យ៉ាង​អន្ទះ​សា​។ មិន​ខុស​ពី​លោក​ណឺតាន់​យ៉ាហ៊ូ​នោះ​ទេ​ លោក​អ័របេន​ចាត់​ទុក​ការ​វិល​មក​កាន់​អំណាច​របស់​លោក​ត្រាំ​ជា​ការ​វិល​ត្រឡប់​ដ៏​អស្ចារ្យ​បំផុត​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​អាមេរិក​។​

ថ្វី​ដ្បិតលោក​ពូទីន​រក្សា​ភាព​ស្ងៀម​ស្ងាត់​ចំពោះ​ព្រឹត្តិការណ៍​នេះ ប៉ុន្តែ​រុស្ស៊ី​ចាប់​ផ្ដើម​បញ្ចេញ​ប្រតិ​កម្ម​ជា​បណ្ដើរ​ៗ​ហើយ​​។ នៅ​ល្ងាច​នេះ ប្រធាន​គណៈ​កម្ម​ការ​កិច្ច​ការ​បរទេស​នៃ​រដ្ឋ​សភា​រុស្ស៊ី​ត្រូវ​បាន​​ទី​ភ្នាក់​ងារ​ព័ត៌​មាន​អ័រ​អាយ​អេ (RIA) របស់​រុស្ស៊ី​ដក​ស្រង់​ពាក្យ​សម្ដី​មក​ចុះ​ផ្សាយ​ថា​ការ​ទទួល​ជ័យ​ជម្នះ​របស់​​លោក​ត្រាំ​ជា​ឱកាស​នៃ​ការ​ដោះ​ស្រាយ​ជម្លោះ​អ៊ុយ​ក្រែន​ប្រកប​ដោយ​ការ​ស្ថាប​នា​។ លោក​យល់​ថា​លោក​ត្រាំ​នៅ​តែ​ជា​មនុស្ស​សំខាន់​នៅ​ក្នុង​នយោបាយ​អន្តរ​ជាតិ​។ ដូច្នេះ រុស្ស៊ី​រំពឹង​ថា​នឹង​មាន​ការ​ប្រែ​ប្រួល​នៅ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​អ៊ុយ​ក្រែន​។

សហ​ភាព​អឺរ៉ុប​ក៏​មាន​សារ​នយោបាយ​ពាក់​ព័ន្ធ​នឹង​ការ​ទទួ​លជ័យ​ជម្នះ​របស់​លោក​ត្រាំ​ផង​ដែរ​។ ប្រធាន​គណៈ​កម្ម​ការ​អឺរ៉ុប លោក​ស្រី​ឡីយេន (Leyen) សរ​សេរ​នៅ​លើ​បណ្ដាញ​សង្គម​ថា​អាមេរិក និង​អឺរ៉ុប​នឹង​បន្ត​ធ្វើ​ការ​ជា​មួយ​គ្នា​។ លោក​ស្រី​សូម​ស្វាគមន៍​យាង​កក់​ក្ដៅ​បំផុត​ចំពោះ​ការ​ទទួ​លជ័យ​ជម្នះ​របស់​លោក​ត្រាំ​។ អឺរ៉ុប និង​អាមេរិក​មាន​ទំនាក់​ទំនង​ជ្រាល​ជ្រៅ​លើ​ស​ពី​មិត្ត​ភក្ដិ​ធម្ម​តា​ទៅ​ទៀត​។

ចុង​ក្រោយ​គេ​គឺ​ការ​អប​អរ​សាទរ​ពី​សំណាក់​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​ លោក​ខៀ​ស្តាមើ (Keir Starmer) ដែល​ចាត់​ទុក​ការ​ទទួល​ជោគ​ជ័យ​របស់​លោ​ក​ត្រាំ​លើក​នេះ​​គឺ​ជា​ព្រឹត្តិ​ការណ៍​សំខាន់​ជា​ប្រវត្តិ​សាស្ត្រ​របស់​អាមេរិរក និង​ពិភព​លោក​។​ លោក​កំពុង​ទន្ទឹង​រង់​ចាំ​ធ្វើ​ការ​ជា​មួយ​លោក​ត្រាំ​ជា​ច្រើន​ឆ្នាំ​ទៅ​មុខ​​ទៀត​។ ក្នុង​នាម​ជា​សម្ព័ន្ធ​មិត្ត​ដ៏​ជិត​ស្និទ្ធ​បំផុត​ យើង​នឹង​ឈរ​ប្រកៀក​ស្មា​គ្នា​ដើម្បី​ការ​ពារ​អ្វី​ដែល​ជា​ការ​ប្រកាន់​យក​នូវ​គុណ​តម្លៃ​ជា​រួម​។ នោះ​គឺ​សិទ្ធិ​សេរី​ភាព​ និង​លទ្ធិ​ប្រជា​ធិប​តេយ្យ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ