ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន Zhengzhou Chen’s Sun បង្ហាញ​ចំណាប់អារម្មណ៍​វិនិយោគ​លើ​ដំណាំ​ធុ​រេ​ន នៅ​កម្ពុជា

1 ខែ មុន

ខេត្ត​យូ​ណា​ន ៖ នា​ព្រឹក​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា…

ខេត្ត​យូ​ណា​ន ៖ នា​ព្រឹក​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​លោកស្រី Xuemei Chen ប្រធាន និង​ជា​ស្ថាបនិក នៃ​ក្រុមហ៊ុន Zhengzhou Chen’s Sun ចូល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ ក្នុង​ឱកាស​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​មហា​អនុ​តំបន់​មេគង្គ (GMS) លើក​ទី​៨ នៅ​ថ្ងៃ​ទី​៦-៧ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​ទីក្រុង​គុន​មិ​ញ ខេត្ត​យូ​ណា​ន សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ។

ក្នុង​ឱកាស​នេះ​ជំនួប លោកស្រី​ប្រធាន​ក្រុមហ៊ុន បាន​គោរព​ជម្រាប​ជូន​សម្ដេច​បវរ​ធិ​បតី​ថា លោកស្រី ធ្លាប់​មក​ទស្សនា​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ​២០១៨ និង​ពិនិត្យ​ឃើញ​ថា កម្ពុជា​មាន​សក្ដានុពល​ខ្លាំង​ខាង​វិស័យ​កសិកម្ម ជា​ពិសេស គឺ​ឧស្សាហកម្ម​ផ្លែ​ឈើ (​ដំណាំ​ធុ​រេ​ន​) ។ ដូច្នេះ លោកស្រី​ប្រធាន​ក្រុមហ៊ុន មាន​ចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា ពិសេស​ដំណាំ​ធុ​រេ​ន និង​រោងចក្រ​កែ​ច្នៃ ដើម្បី​នាំ​ចេញ​មក​កាន់​ទីផ្សារ​ប្រទេស​ចិន និង​ប្រទេស​ផ្សេង​ទៀត ដែល​នេះ នឹង​ចូលរួម​ចំណែក​បង្កើត​ការងារ បង្កើន​ប្រាក់​ចំណូល និង​លើកកម្ពស់​ជីវភាព​ប្រជាជន នៅ​កម្ពុជា ។

ជា​ការ​ឆ្លើយ​តប សម្ដេច​បវរ​ធិ​បតី បាន​ស្វាគមន៍​ចំណាប់អារម្មណ៍​របស់​ក្រុមហ៊ុន លើ​ការ​វិនិយោគ​ខាង​វិស័យ​កសិកម្ម ជា​ពិសេស​ដំណាំ​ធុ​រេ​ន នៅ​កម្ពុជា និង​បាន​គូសបញ្ជាក់​ថា ប្រទេស​កម្ពុជា មាន​សក្ដានុពល​លើ​ផលិតផល​កសិកម្ម​ច្រើន​ប្រភេទ ដែល​វិនិយោគិន អាច​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ក្រៅប្រទេស ប្រកបដោយ​ភាព​ប្រកួតប្រជែង ។

សម្ដេច​បវរ​ធិ​បតី បាន​លើកទឹកចិត្ត​ក្រុមហ៊ុន​ឱ្យ​បន្ត​ពិភាក្សា​លម្អិត និង​សហការ​ជាមួយ​ក្រសួង​-​ស្ថាប័ន នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​ដៃគូ​ក្នុងស្រុក សំដៅ​ប្រែក្លាយ​ផែនការ​វិនិយោគ​របស់​ក្រុមហ៊ុន ឱ្យ​ចេញ​លទ្ធផល​ជាក់ស្ដែង ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ