ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកបាន​ស្រក​ចុះ​បន្តិច​​ហើយ​លើ​ផ្លូវជាតិ​លេខ​៣ ​​ក្រោយ​​សម្រេចដាក់​គ្រឿងចក្រ​ជីក​​កាយ​បើកមុខ​

2 អាទិត្យ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ រដ្ឋបាល​ស្រុក​គងពិសី និង​មន្ទីរ​ជំនាញ​សាធារណៈការ​ និង​ដឹក​ជញ្ជូន ព្រមទាំង​មន្ទីរ​ធន ធានទឹក និង​ឧតុនិយម ខេត្តកំពង់ស្ពឺ បាន​សម្រេច​ដាក់​គ្រឿងចក្រ​ជីក​កាយ​បើកមុខ​ទឹក៣​កន្លែង​ផ្សេង​គ្នា…

ខេត្តកំពង់ស្ពឺ​ ៖ រដ្ឋបាល​ស្រុក​គងពិសី និង​មន្ទីរ​ជំនាញ​សាធារណៈការ​ និង​ដឹក​ជញ្ជូន ព្រមទាំង​មន្ទីរ​ធន ធានទឹក និង​ឧតុនិយម ខេត្តកំពង់ស្ពឺ បាន​សម្រេច​ដាក់​គ្រឿងចក្រ​ជីក​កាយ​បើកមុខ​ទឹក៣​កន្លែង​ផ្សេង​គ្នា ដើម្បី​ព​ន្លឿ​ន​ចរន្តទឹក​ហូរ​ចេញពី​ផ្លូវជាតិ​លេខ​៣ ដែល​គិត​មក​ទល់​រសៀល​នេះ​ទឹកបាន​ស្រក​ចុះ​បន្តិច​នៅ​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២៤​។

អភិបាលស្រុក​គងពិសី លោក ហន ពិសិដ្ឋ បាន​និយាយ​ឱ្យ​ដឹង​ថា ស្ថានភាព​ទឹក​នៅ​ចំណុច​ច​ផ្សារ​ត្រាំខ្នារ​បាន​ស្រក​ចុះ​ជាង​មួយ​តឹក ក្រោយ​មន្ទីរ​ជំនាញ​បាន​កាយ​ផ្តាច់​ដើម្បី​បើកមុខ​ទឹក​កាត់​តាម​បុរី​អេស​អ័​រ រៀល​អី​ស្ទេ​ត​(SR) ដែល​សង់​បិទមុខ​ទឹក​។ ចំណុច​មួយទៀត​ស្ថិត​នៅ​ក្នុងភូមិ​អង្គ​ខ្ជាយ ឃុំ​ព្រៃ​វិហារ អាជ្ញាធរ​បាន​សម្រេច​កាយ​បើក​មុខទឹក​សម្រួល​ដល់​ចរន្តទឹក​ហូរ​ចេញពី​ផ្លូវជាតិ​លេខ​៣ ស្ថិត​នៅ​ក្បែរ​ផ្សារ​ប៉ាំង​សី​ចំនួន ២​កន្លែង ដោយ​មួយ​កន្លែង​ត្រូវ​កាយ​ផ្តាច់​ផ្លូវ​ដើម្បី​បង្ហូរទឹក​ចូល​ទៅ​ក្នុង​ប្រឡាយ​មេ​។

ទន្ទឹម​នឹង​ការ​កាយ​ផ្តាច់​ផ្លូវ​ដើម្បី​រំដោះ​ទឹក​នេះ​ដែរ លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី បាន​បញ្ជាក់​ថា ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ចេញចូល​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​សាស្ត្រ​ភូមិ​ខ្ជាយ​នៃ​ឃុំ​ស្នំ​ក្រពើ អាជ្ញាធរ​ស្រុក​ក៏​បាន​សម្រុក​សាងសង់​ស្ពានឈើ​មួយ​រួចរាល់​ទាំង​យប់​ឱ្យ​ពលរដ្ឋ​បាន​ឆ្លងកាត់​បណ្តោះអាសន្ន​ផង​ដែរ​។ ចំពោះ​ការ​ចរាចរ​សម្រាប់​យានយន្ត​គ្រប់​ប្រភេទ​នៅ​រក្សា​ភាព​ដើម​ឱ្យ​ចរាចរ​លើ​ផ្លូវ​ម្ខាង​ចំណុច​ផ្លូវ​លិច​ទឹក​នៅ​បិទ​ដដែល​មិន​ឱ្យ​មានការ​ឆ្លងកាត់​ទេ​។

 លោក​អភិបាលស្រុក​គងពិសីរំពឹង​ទុក​ថា ប្រសិនជា​មិន​មាន​ភ្លៀង​ធ្លាក់​បន្ថែម​នៅ​ផ្នែក​ខាងលើ​ទៀត​ទេ នោះ​ស្ថានភាព​ជំនន់​នេះ នឹង​មានការ​ថមថយ​ទៅ​វិញ​លឿន ពោល​គឺ អាច​ស្រក​ទៅ​ទាំងស្រុង​នៅ​ត្រឹមតែ​មួយ​ថ្ងៃ ឬ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ ហើយ​រាល់​ចរាចរ​នឹង​អាច​បើក​វិញ​ជា​ធម្មតា​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ