ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិបត្តិការរុះរើ​រោង​ឈើ​ ដែលសង្ស័យ​ថា ជា​ទីតាំងមាន​លួច​ជីករណ្តៅ​អណ្តូង​រក​រ៉ែ​មាស

2 អាទិត្យ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បន្ទាប់​ពី​ចេញ​លិខិត​ជូនដំណឹង កាលពី​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២៤ អាជ្ញាធរ​ខេត្តមណ្ឌលគិរី​បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ការ​ជីក​កកាយ​រ៉ែ​មាស​ខុសច្បាប់​នៅ​ស្រុក​កែវ​សីមា ដោយ​មាន​ការ​សហការ​ចូលរួម​ពី​មន្ត្រី​ជំនាញ​មក​ពី​ក្រសួង​រ៉ែ និង​ថាមពល អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ…

ខេត្តមណ្ឌលគិរី ៖ បន្ទាប់​ពី​ចេញ​លិខិត​ជូនដំណឹង កាលពី​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២៤ អាជ្ញាធរ​ខេត្តមណ្ឌលគិរី​បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ការ​ជីក​កកាយ​រ៉ែ​មាស​ខុសច្បាប់​នៅ​ស្រុក​កែវ​សីមា ដោយ​មាន​ការ​សហការ​ចូលរួម​ពី​មន្ត្រី​ជំនាញ​មក​ពី​ក្រសួង​រ៉ែ និង​ថាមពល អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​សម្របសម្រួល​ដោយ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ផង​ដែរ ។

សេចក្តីរាយការណ៍​ដែល​អ្នក​យក​ព័ត៌មាន​ទទួល​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ក្រុមការងារ​រដ្ឋបាល​ខេត្ ត​ដឹកនាំ​ដោយ​លោក ឈិ​ត សុផល នាយករង​រដ្ឋបាល​សាលាខេត្ត និង​សម្រប​សម្រួល​​នីតិវិធី ដោយ​លោក ស៊ា​វ ងី​ឈាន់ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត ដោយ​​បាន​សហការ​ជាមួយ​លោក អុង ប៊ុ​ន​ហុង អគ្គនាយករង នៃ​ក្រសួង​រ៉ែ និង​ថាមពល អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ មន្ទីរ​បរិស្ថាន​ខេត្ត មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​របស់​ខេត្ត និង​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​កែវ​សីមា ព្រមទាំង​មាន​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​ចុង​ផ្លាស់​បាន​បន្តសកម្មភាព ចុះ​បង្ក្រាប​ទប់ស្កាត់​បទល្មើស​រ៉ែ​មាស​អនាធិបតេយ្យ​ស្ថិត​នៅ​តំបន់​មេ​សំ ភូមិ​ពូ​ទុង​ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។

សេចក្ដីរាយការណ៍​បន្ត​ថា ប្រតិបត្តិការ​ខាងលើ គេ​បានឃើញ​ក្រុមការងារ​ចម្រុះ​រុះរើ​រោង​ឈើ​ដែល​គេ​សង់​រកេតរកូត​ប្រមាណ​៥-៦​ទីតាំង ដែល​គេ​សង្ស័យ​ថា មាន​លួច​ជីករណ្តៅ​អណ្តូង​រក​រ៉ែ​មាស និង​បាន​បញ្ជា​គ្រឿងចក្រ​កាយ​ដី​លុប​សម្អាត​ឡើង​វិញ ជៀសវាង​បាក់​ស្រុត​ដី​ឬ​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​-​សត្វ​នានា​។

ក្នុង​ប្រតិបត្តិការ​ខាងលើ អ្នក​យក​ព័ត៌មាន​មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​ព័ត៌មាន​ពី​សមត្ថកិច្ច​ជំនាញ ឬ​អ្នកនាំពាក្យ​របស់​រដ្ឋបាល​ខេត្ត​នៅឡើយ​ទេ ខណៈ​គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​៦ ខែវិច្ឆិកា នេះ កម្លាំង​សមត្ថកិច្ច​នៅ​បន្តការងារ​មិន​ទាន់​បញ្ចប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ