រាជធានីភ្នំពេញ ៖ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥នៃរដ្ឋសភាបានបញ្ជាក់ឱ្យដឹងថានៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤នេះ ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់នៃការរៀបចំកិច្ចប្រជុំលក្ខណៈជា
អន្តរជាតិច្រើនដែលមានតំណាងប្រទេសចូលរួមជាង១០០ប្រទេស ។
ផ្តល់បទសម្ភាសន៍ជាអ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈ កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា(គ៥) និងជាអនុប្រធានគណៈកម្មការដឹកនាំ និងរៀបចំសម័យប្រជុំពេញអង្គសភាអន្តរជាតិ ដើម្បីភាពអត់អោន និងសន្តិភាព (IPTP) លើកទី១១បានឲ្យដឹងថា នៅក្នុងខែវិច្ឆិកា នេះ កម្ពុជាយើងមានកិច្ចប្រជុំអន្តរជាតិជាច្រើនមានដូចជា ការប្រជុំនៃក្លឹបអ្នកនយោបាយរបស់អឺរ៉ុបនៅខេត្តសៀមរាប, ការប្រជុំសន្ធិសញ្ញាអូតាវ៉ានៅ សៀមរាប, ការប្រជុំ គណបក្សនយោបាយនៅអាស៊ីនៅរាជធានីភ្នំពេញ, ការប្រជុំសភាអន្តរជាតិដើម្បី ភាពអត់អោន និងសន្តិភាព (IPTP) នៅរាជធានីភ្នំពេញ។
ឯកឧត្តមប្រធានគណៈកម្មការបានបញ្ជាក់ថា៖ «អីញ្ចឹង សម្រាប់កិច្ចប្រជុំអន្តរជាតិនៅខែវិច្ឆិកានេះបើយើងបូកទៅមានលើសពី១៥០ប្រទេស បូកនៃកិច្ចប្រជុំទាំងអស់ ហើយក្នុងមួយអង្គប្រជុំវិញមានមិនតិចជាង៣០ ទៅ៥០ប្រទេសចូលរួមនោះទេ។ ដូច្នេះ អាចរំខានដល់ការរស់នៅរបស់ប្រជាជនខ្លះដូចជាមានការកកស្ទះផ្លូវនៅពេលក្បូនរបស់គណៈប្រតិភូធ្វើដំណើរឆ្លងកាត់»។
ជាមួយគ្នានោះដែរ សម្រាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអន្តរជាតិនានានេះ ឯកឧត្តម សួស យ៉ារ៉ា ក៏បានសូមការយោគយល់ពីសំណាក់ប្រជាពលរដ្ឋផងដែរ។ លើសពីនេះ ឯកឧត្តមក៏បានលើកឡើងថា ការដែលកម្ពុជារៀបចំធ្វើម្ចាស់ផ្ទះនៃកិច្ច ប្រជុំអន្តរជាតិនានានេះគឺជា មោទនភាពមួយបង្ហាញថា កម្ពុជាបានបង្កើតនូវសមិទ្ធិផលសាធារណៈ ឬក៏ទ្រព្យសម្បត្តិសាធារ ណៈមួយដើម្បីសន្តិភាពវិបុលភាព និងការអត់ឱន៕
ចែករំលែកព័តមាននេះ