ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោយសារភ្លៀងខ្លាំង ផ្លូវបេតុងមួយកំណាត់បា.ក់​ស្រុ.ត​ពេលយប់​

1 ខែ មុន
  • កណ្តាល

ខេត្តកណ្តាល​ ៖ គ្រោះធម្មជាតិស្រុតដីបាក់ខូចផ្លូវបេតុងប្រវែងប្រហែល៤ម៉ែត្រ នៅចំណុចផ្សារកំពង់វត្ត ជាប់ព្រំប្រទល់ភូមិអំពិលទឹក និងភូមិកំពង់ពោធិ៍ ឃុំ​កំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។…

ខេត្តកណ្តាល​ ៖ គ្រោះធម្មជាតិស្រុតដីបាក់ខូចផ្លូវបេតុងប្រវែងប្រហែល៤ម៉ែត្រ នៅចំណុចផ្សារកំពង់វត្ត ជាប់ព្រំប្រទល់ភូមិអំពិលទឹក និងភូមិកំពង់ពោធិ៍ ឃុំ​កំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។

បើតាមអាជីវករបានប្រាប់អ្នកសារព៌ត៌មានកោះសន្តិភាព​អោយដឹងកាលពីព្រឹកថ្ងៃទី៦ ខែវិច្ឆិកាឆ្នាំ២០២៤ នេះថា ផ្លូវនេះទំនាប ហើយនៅពេលមេឃធ្លាក់ភ្លៀងម្តងៗ ទឹកចេះតែហូរមកខាងហ្នឹង។លុះដល់យប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឃើញមានស្នាមស្រុតម្តងបន្តិចៗរហូត​ឈានចូល​ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ស្រាប់តែស្រុតខ្លាំងមានស្នាមប្រេះដល់មុខផ្ទះប្រជាពលរដ្ឋមានការភ័យខ្លាចនាំប្រពន្ធកូនចៅរត់ចុះចេញមិនហ៊ានដេកនៅផ្ទះទាំងកណ្តាលយប់។

​អាជីវករ​ដដែលបានបន្តថា មិនត្រឹម​តែប៉ុណ្ណោះ គ្រោះស្រុតបាក់ដីនេះក៏បានបង្កអោយបាក់​ខូច​ខាតដល់ផ្លូវបេតុងប្រវែងប្រហែល៤ម៉ែត្រ​ ទៅ៥ម៉ែត្រដែរ ដែលបានធ្វើឱ្យ​អាជីវករពិបាកក្នុងការប្រកបមុខរបរលក់ដូរ និងពិបាកក្នុងការធ្វើដំណើរ ពីព្រោះផ្លូវបេតុងនេះបានបាក់ស្រុតអស់មួយចំហៀង ហើយមធ្យោបាយឆ្លងកាត់បានតែម៉ូតូ និង​ថ្មើរ​ជើងទេ រីឯរថយន្តទៅមិនរួចឡើយ។

នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ខាងអាជ្ញាធរមូលដ្ឋានមានថ្នាក់ស្រុក ឃុំ ភូមិបានចុះមកពិនិត្យមើលនិងបានចាក់ខ្សាច់លុបឈួសឆាយអោយស្មើវិញ​ ដើម្បីអោយបងប្អូនអាជីវករបានអាស្រ័យផលនិងធ្វើដំណើរបណ្តោះអាសន្នសិន​ ។

បើតាមការសន្និដ្ឋានពីមហាជននិយាយពីមាត់មួយទៅមាត់មួយថា ចំណុចនេះពីដើមឡើយ គឺជាប្រឡាយទឹក តែក្រោយមកអាជ្ញាធរក៍អភិវឌ្ឍន៍ចាក់ដីលុបប្រឡាយ​យក​ធ្វើផ្លូវបេតុង និងមានរៀបចំដាក់ប្រព័ន្ធលូនៅចិញ្ចើមក្រោមផ្លូវបេតុង ហេតុដូច្នេះប្រហែលជាបែកលូ ទើបស្រុតបាក់ដល់ផ្លូវបេតុងយ៉ាងនេះ ។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ