ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាគហ៊ុនអាស៊ីរំជើបរំជួលព្រឹកនេះ ខណៈពិភពលោកកំពុងផ្តោតលើការបោះឆ្នោតអាមេរិក

3 អាទិត្យ មុន

អន្តរជាតិ ៖ បណ្តាវិនិយោគិនជុំវិញពិភពលោក កំពុងតែតាមដានយ៉ាងដិតដល់នូវការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ដើម្បីរង់ចាំតម្រុយថា តើនរណានឹងក្លាយជាប្រធានាធិបតីប្រទេសសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក? នេះបើយោងតាមប្រភពពី BBC ចេញផ្សាយនៅព្រឹកនេះ។ ប្រភពពីសារព័ត៌មាន…

អន្តរជាតិ ៖ បណ្តាវិនិយោគិនជុំវិញពិភពលោក កំពុងតែតាមដានយ៉ាងដិតដល់នូវការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ដើម្បីរង់ចាំតម្រុយថា តើនរណានឹងក្លាយជាប្រធានាធិបតីប្រទេសសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក? នេះបើយោងតាមប្រភពពី BBC ចេញផ្សាយនៅព្រឹកនេះ។

ប្រភពពីសារព័ត៌មាន BBC បានរាយការណ៍ថា សន្ទស្សន៍ភាគ​ហ៊ុនគោលទូទាំងអាស៊ីរំជើបរំជួលនៅព្រឹកថ្ងៃទី៦ ខែ​វិច្ឆិកា នេះ ខណៈប្រាក់ដុល្លារអាមេរិកមានការកើនឡើង ធៀបនឹងរូបិយប័ណ្ណសំខាន់ៗផ្សេងទៀត។ លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីអាមេរិកត្រូវបានគេរំពឹងថានឹងមានឥទ្ធិពលខ្លាំងដល់សេដ្ឋកិច្ចពិភពលោក ជាពិសេសនៅអាស៊ី ហើយការរាប់សំឡេងឆ្នោតដំណើរការ អំឡុងពេលម៉ោងនៃការជួញដូរនៅអាស៊ី។

នៅប្រទេសជប៉ុន សន្ទស្សន៍ភាគហ៊ុន Nikkei 225 បានកើនឡើង ១.៤% ខណៈ ASX 200 របស់អូស្ត្រាលី កើនឡើង ១%។ ផ្សារហ៊ុន Hang Seng នៅហុងកុងធ្លាក់ចុះជាង ១%។ ចំណែកនៅក្នុងប្រទេសចិនដីគោក សន្ទស្សន៍ភាកហ៊ុន Shanghai Composite បានកើនឡើងប្រហែល ០.៥% ។ នៅសហរដ្ឋអាមេរិកឯណោះវិញ កាលពីថ្ងៃអង្គារ សន្ទស្សន៍ភាកហ៊ុន Dow Jones Industrial Average, S&P 500 និង Nasdaq ទាំងអស់បានបិទការជួយដូរច្រើនជាង ១% ។

លោក Tim Waterer ប្រធានអ្នកវិភាគទីផ្សារនៅក្រុមហ៊ុនវិនិយោគ KCM Trade បានថ្លែងថា «យើងនៅតែអាចមើលឃើញការប្រែប្រួលមួយចំនួននៅទូទាំងទីផ្សារ នាពេលបច្ចុប្បន្ននេះ ពិសេសដោយទ្រព្យសកម្មដែលអាចរងផលប៉ះពាល់ច្រើនបំផុត ដោយលទ្ធផលនៃប្រាក់ដុល្លារអាមេរិក និងភាគហ៊ុនចិន»។

លោក ដូណាល់ ត្រាំ (Donald Trump) បេក្ខជនមកពីគណបក្សសាធារណរដ្ឋ ធ្លាប់បានថ្លែងអំឡុងយុទ្ធនាការឃោសនាថា ប្រសិនបើលោកក្លាយជាប្រធានាធិបតីអាមេរិកបន្ទាប់ លោកនឹងដំឡើងពន្ធពាណិជ្ជកម្មយ៉ាងខ្លាំង ជាពិសេសលើប្រទេសចិន។ ទោះយ៉ាងណាក៏ដោយ បើលោកស្រី កាម៉ាឡា ហារីស (Kamala Harris) បេក្ខជនប្រជាធិបតេយ្យឈ្នះ អ្នកវិនិយោគរំពឹងថា គោលនយោបាយពាណិជ្ជកម្ម និងបរទេសរបស់លោកស្រី គឺជាការបន្តវិធីសាស្រ្តដែលអាចទទួលបានលទ្ធផលច្រើនជាងលោក ចូ បៃដិន (Joe Biden)។

បណ្តាវិនិយោគិនក៏មានបញ្ហាសំខាន់ផ្សេងទៀតត្រូវផ្តោតនៅសប្តាហ៍នេះ ខណៈនៅថ្ងៃព្រហស្បតិ៍ស្អែកនេះ ធនាគារកណ្តាលសហរដ្ឋអាមេរិកគ្រោងនឹងប្រកាសការសម្រេចចិត្តចុងក្រោយលើការកំណត់អត្រាការប្រាក់របស់ខ្លួន។ ចំណែកនៅថ្ងៃសុក្រ មន្ត្រីកំពូលរបស់ប្រទេសចិន ត្រូវបានគេរំពឹងថានឹងបង្ហាញព័ត៌មានលម្អិតបន្ថែមទៀត អំពីផែនការរដ្ឋាភិបាលទីក្រុងប៉េកាំងក្នុងការដោះស្រាយវិបត្តិនៃការធ្លាក់ចុះសេដ្ឋកិច្ចជាតិ៕ ប្រភព ៖ BBC

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ