ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​១​យប់​ទល់​ភ្លឺ​លិច​ភូមិ​សុខសាន្ត ​​ពល​រដ្ឋ​ថា​​មក​ពី​ក្រុមហ៊ុន​ទឹក​ស្អាត​បិទ​ទំនប់​ស្តុក​ទឹកទុក​​​

2 អាទិត្យ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ភ្លៀង​មួយ​យប់​ទល់​ភ្លឺ បណ្តាល​ឱ្យ​ទឹក​ជន់​លិច​ភូមិ​សុខសាន្ត ហើយ​ត្រូវ​ប្រជាពលរដ្ឋ​និយាយ​ថា គឺ​បណ្តាល​មក​ពី​ក្រុមហ៊ុន​ទឹក​ស្អាត​បិទ​ទំនប់​ស្តុ​ប​ទឹក​ទុក ទើប​ធ្វើ​ឱ្យ​ទឹកជំនន់​ជន់​លិច​បែប​នេះ នៅ​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២៤…

ខេត្តបន្ទាយមានជ័យ ៖ ភ្លៀង​មួយ​យប់​ទល់​ភ្លឺ បណ្តាល​ឱ្យ​ទឹក​ជន់​លិច​ភូមិ​សុខសាន្ត ហើយ​ត្រូវ​ប្រជាពលរដ្ឋ​និយាយ​ថា គឺ​បណ្តាល​មក​ពី​ក្រុមហ៊ុន​ទឹក​ស្អាត​បិទ​ទំនប់​ស្តុ​ប​ទឹក​ទុក ទើប​ធ្វើ​ឱ្យ​ទឹកជំនន់​ជន់​លិច​បែប​នេះ នៅ​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២៤ ស្ថិត​ភូមិ​សុខសាន្ត សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត ។

ប្រជាពលរដ្ឋ​បាន​ប្រាប់​ថា មូលហេតុ​ទឹក​លិច​ភូមិ​សុខសាន្ត​បណ្តាល​ប៉ះពាល់​ផ្ទះសម្បែង និង​ផ្លូវថ្នល់ និង​ដំណាំ​កសិកម្ម ដោយសារ​មក​ពី​ក្រុមហ៊ុន​ទឹក​ស្អាត​បិទ​ទំនប់​ស្តុ​ប​ទឹក​ទុក ទើប​បណ្តាល​ជន់​លិច​រាល់​ឆ្នាំ ។ ជាក់ស្តែង​ឆ្នាំ​នេះ លិច​២​ទៅ​៣​ដង​មក​ហើយ លិច​ម្តង​ៗ​មាន​រយៈពេល​១​ស​ប្តា​ហ៍​ទៅ​កន្លះ​ខែ​ឯណោះ បើសិនជា​អាជ្ញាធរ​មិន​យកចិត្តទុកដាក់​កាយ​ទំនប់​បើកទឹក​ទំលាក់​ទៅ​ផ្នែក​ខាងក្រោម​ទេ ប្រជាពលរដ្ឋ​ពិតជា​ជួប​ការ​លំបាក ។

ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា ពេល​នេះ​ប្រជាពលរដ្ឋ​កំពុង​ជួប​ការ​លំបាក​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​មួយ​យប់​ទល់​ភ្លឺ បណ្តាល​ឱ្យ​ជន់​លិច​ផ្ទះ ដំណាំ​កសិផល និង​ផ្លូវថ្នល់ ធ្វើ​ឱ្យ​ពលរដ្ឋ​និង​សិស្សានុសិស្ស​ពិបាក​ចេញចូល​ទៅ​មក​សិក្សា ។ ពលរដ្ឋ​សុំ​ឱ្យ​អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត និង​ចៅសង្កាត់​និមិត្ត ព្រមទាំង​មន្ទីរ​ជំនាញ​ជួយ​រក​ដំណោះស្រាយ​ឱ្យ​ពួក​គាត់​ផង កុំ​ទុក​ឱ្យ​លំបាក​រាល់​តែ​ឆ្នាំ​បែប​នេះ នៅ​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់​ម្តង​ៗ ។

លោក ខាត់ ធា ចៅសង្កាត់​និមិត្ត​បាន​ប្រាប់​ថា យប់មិញ​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ ធ្វើ​ឱ្យ​ទឹក​ជន់​លិច​ផ្ទះ​ពលរដ្ឋ និង​ផ្លូវថ្នល់​មួយ​ចំនួន នៅ​ពេល​ទឹកជំនន់​ហូរ​ធ្លាក់​ពី​ស្រុក​ម៉ា​ឡៃ និង​អូរ​ព្រំដែន ទើប​ជន់​លិច ហើយ​ពេល​អាជ្ញាធរ​កំពុង​រក​ដំណោះស្រាយ​ដោយ​បាន​បើកទ្វារ​ទឹក ដើម្បី​រំដោះ​ទឹកធ្លាក់​តាម​ប្រព័ន្ធ​ប្រឡាយ​ទៅ​ផ្នែក​ខាងក្រោម បើសិនជា​គ្មាន​ភ្លៀង​ធ្លាក់​បន្ត​ទេ អាច​២​ទៅ​៣​ថ្ងៃ​ទឹក​ស្រក​វិញ​អស់​ជា​ធម្មតា​វិញ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ