ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមក្លែងឯកសារទិញ-លក់រថយន្ត៥នាក់ ត្រូវ​ចា.ប់ខ្លួន​បញ្ជូនទៅតុលាការ

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តម សេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០១ ខែវិច្ឆិកា…

រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តម សេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រង់ចំណុចសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍ សែនជ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានចាប់ខ្លួនជនសង្ស័យចំនួន៥ នាក់ ពាក់ព័ន្ធករណីក្លែងឯកសា ររថយន្ដ និងទិញ.លក់រថយន្ដអត់ពន្ធ ។

ប្រតិបត្តិការនេះដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល លោកវរសេនីយ៍ទោ វុធ ស៊ែ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

ជនសង្ស័យទាំង៥នាក់ រួមមាន ៖
១-ឈ្មោះ នុន វិបុល អាយុ៤១ ឆ្នាំ មុខរបរអ្នកលក់ទូរស័ព្ទ
២-ឈ្មោះ ផាន់ ធារិទ្ធ អាយុ២៣ ឆ្នាំ មុខរបរជាងទូរស័ព្ទ
៣-ឈ្មោះ ហ៊ុន បាឡុង អាយុ៣០ ឆ្នាំ មុខរបរ អ្នកលក់រថយន្ដ ៤.ឈ្មោះ ចេង រស្មី អាយុ២៩ ឆ្នាំ មុខរបរកសិករ
៥-ឈ្មោះ ហ៊ត ដាវ៉ា អាយុ៣០ ឆ្នាំ មុខរបរទិញ លក់រថយន្ត ។

វត្ថុតាងដកហូត ៖
-រថយន្ដម៉ាក LEXUS RX350 ពណ៌ស ផលិត ឆ្នាំ២០១០
-រថយន្ដម៉ាក AUDI Q7 ពណ៌ស ផលិតឆ្នាំ២០១២ និងឯកសារមិនប្រក្រតីមួយចំនួន ។

ជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្តកិច្ចកសាង សំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ