ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត! លោក​លី សា​ម៉េ​ត (ហៅ​គ្រូ​មា) ត្រូវ​បាន​​សមត្ថកិច្ច​បញ្ជូន​ទៅ​តុលាការ

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក លី សា​ម៉េ​ត ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​រាជធានី​ភ្នំពេញ​បញ្ជូន​ទៅ​តុលា​ការ​នៅ​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២៤ នេះ ដែល​សំណុំរឿង​បានដៃ​ចៅក្រម​ស៊ើបសួរ​ហើយ…

រាជធានី​ភ្នំពេញ ៖ លោក លី សា​ម៉េ​ត ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​រាជធានី​ភ្នំពេញ​បញ្ជូន​ទៅ​តុលា​ការ​នៅ​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២៤ នេះ ដែល​សំណុំរឿង​បានដៃ​ចៅក្រម​ស៊ើបសួរ​ហើយ ។

លោក លី សា​ម៉េ​ត ហៅ​គ្រូ​មា ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​ស្នងការដ្ឋាន​នគរ​បាន​ខេត្ត​ព្រះ​សីហ​នុ ចាប់ខ្លួន​តាម​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ទាប់​ពី​មាន​ប្រតិកម្ម​ពី​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹ​ត្ត​សភា ។ នៅ​ថ្ងៃ​ទី​០៤ ខែវិច្ឆិកា លោក លី សា​ម៉េ​ត ហៅ​គ្រូ​មា ត្រូវ​បាន​សមត្ថកិច្ច​ចូល​ទៅ​នាំ​ខ្លួន​ចេញពី​លំនៅ​ឋាន​របស់​លោក​ពី​ក្រុងព្រះសីហនុ មក​កាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ទាំង​យប់ ។

លុះ​ព្រឹក​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គ​ស្នង​រង ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ សមត្ថកិច្ច​ការិយាល័យ​នគរបាល​សន្តិសុខ បាន​បញ្ជូន​លោក លី សា​ម៉េ​ត ហៅ​គ្រូ​មា ទៅ​តុលាការ ដែល​សំណុំរឿង​បាន​ស្ថិត​នៅ​ចៅក្រម​ស៊ើបសួរ​ដំណើរ​ស៊ើបសួរ​តាម​នីតិវិធី ។

សូម​ជម្រាប​ថា លោ​កក លី សា​ម៉េ​ត ហៅ​គ្រូ​មា នៅ​ថ្ងៃ​ទី​៤ វិច្ឆិកា ឆ្នាំ​២០២៤ បាន​ចេញ​មុខ​សារភាព​តាម​បណ្តាញ​សង្គម​ពី​កន្លែង​លាក់ ដោយ​ប្រកាស​ទទួលស្គាល់​កំហុស​ទាំងអស់​ដែល​ខ្លួន​បាន​ប្រ​ពឹត្ត​កាលពី​ពេល​កន្លង​ទៅ ដោយ​ដាក់​កំហុស​លើ​ការ​លោភលន់ ។ ក្នុង​វី​ដ​អូ​ដែល​មាន​រយៈ​ពល​៥​នាទី ប្រកាស​ដោយ​ទឹកមុខ​យំ​មិន​ច​ញ​ទឹកភ្នែក លោក​លី សា​ម៉ត បាន​សុំ​ទោស​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ពឹ​ទ្ធ​សភា ដែល​កន្លង​ទៅ ខ្លួន​ពិតជា​បាន​យកឈ្មោះ​របស់​សម្ដ​ច​ដើរ​បោកប្រាស់​អ្នក​ដទៃ​ប្រាកដ​មែន ហើយ​សកម្មភាព​បោកប្រាស់​នោះ មិន​ជាប់​ពាក់ព័ន្ធ​ជាមួយ​សម្ដ​ចប​និ្ដ​ច​សោះឡើយ ។ លោក​គូ​មា​អាប់យសរូប​នេះ​និយាយ​ទៀត​ថា ការ​ដែល​ខ្លួន​យកឈ្មោះ​សម្ដេច​តេ​ជោ​ទៅ​ប្រើ​ប្រាស់​នេះ គឺ​ដើម្បី​ផ្ដល់​ទំនុកចិត្ត​ដល់​អ្នក​ដទៃ ។

រាល់​អំពើ​បោកប្រាស់​ដែល​ខ្លួន​បាន​ប្រ​ពឹត្ត គឺ​ធ្វើ​ដោយ​ចិត្ត​ឯង មិន​ជាប់​ពាក់ព័ន្ធ​បន្ដិច​ណា​សោះ ជាមួយ​សម្ដេច​តេ​ជោ​ទេ ។ គាត់​បញ្ជាក់​ថា ខ្លួន​មិន​ដែល​ផ្ទះ​សម្ដ​ច​សូ​ម្បី​តែ​ម្ដង ហើយ​ក៏​មិន​ស្គាល់​ផ្ទះ​សម្ដេច​បែរមុខ​ទៅ​ណា​ដែរ ប៉ុន្ដែ​បាន​កុហក​អ្នក​ដទៃ​ថា ខ្លួន​ចេញចូល​ផ្ទះ​សម្ដ​ច​ពេល​ណា​ក៏​បាន​ដែរ ។

គួរ​រំឭក​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ឆបោក​ជា​ច្រើន​ករណី​នោះ កាលពី​ល្ងាច​ថ្ង​ទី​៨ តុលា ឆ្នាំ​២០២៤ សម្ត​ច​តេ​ជោ ហ៊ុន សែន ប្រធាន​ពឹ​ទ្ធ​សភា​បាន​ចេញ​មក​ទម្លាយ​ពី​ករណី​ឆបោក​ជា​ច្រើន​ករណី​របស់​លោក លី សា​ម៉ត ហៅ​គូ​មា ព្រមទាំង​ស្នើ​ទៅ​រដ្ឋ​មន្តី​ក្រសួង​យុ​តិ្ត​ធម៌ ធ្វើការ​ជាមួយ​តុលាការ បង្កក​ទ្រព្យសម្បត្តិ​របស់​លោក លី សា​ម៉ត ។ សម្ត​ច​តេ​ជោ​ក៏​បាន​អំពាវនាវ​ឲ្យ​អ្នក​រង​ការ​ចាញ់បោក​លោក​លី សា​ម៉ត ទាំងអស់​ដាក់​ពាក្យ​ប​ណឹ្ដ​ង ដោយ​ក្រុម​មេធាវី​របស់​សម្តេច​មាន​លោក គី តិច ជា​ប្រធាន រង់ចាំ​ពាក្យប​ណឹ្ដ​ង​ទាំងនោះ ។ សារ​ទាំងស្រុង​របស់​សម្តេច​តេ​ជោ​បាន​លើក​ឡើង​ថា ដោយ​រឿង​ច្រើន​ពេក ថ្ងៃនេះ​ខ្ញុំ សម្រេចចិត្ត​បង្ហោះ​សារ​ទាក់ទង​ដល់​លោក​លី សា​ម៉េ​ត ហៅ​គូ​មា ។

លី សា​ម៉ត តែង​ប្រើ​ឈ្មោះ​ខុំ្ញ​ដើរ​បោកប្រាស់​គេ​រហូត​ថា យក​លុយ​ដែល​បោកប្រាស់​បាន យក​មក​ជូន​ខ្ញុំ​ទៀត​ផង ដោយ​ប្រាប់​គេ​ថា ខ្លួន​ចេញចូល​ផ្ទះ​ខ្ញុំ​ក្នុង​ពេល​ណា​ក៏​បាន ក្នុង​ពេល​ដែល​លី សា​ម៉ត មិនដឹង​ថា​ផ្ទះ​ខ្ញុំ​បែរមុខ​ទៅ​ខាង​ណា​ផង ។ឆ្នាំ​២០២២ លី សា​ម៉េ​ត បោក​លុយ​ឈ្មោះ សុខ ឡេ​ង ១០​លាន​ដុល្លារ​ថា យក​មក​ឲ្យ​ខ្ញុំ តែ​ពេល​សុខ ឡេ​ង ផ្តាំ​ឲ្យ​សួរ​ខ្ញុំ​តាម​កូនចិញ្ចឹម​ខ្ញុំ ទ្រី សុខា ទើប​ខ្ញុំ​ដឹង​ក៏​ទាមទារ​ពី​លី សា​ម៉េ​ត ប្រគល់​ឲ្យ​សុខ ឡេ​ង វិញ​ទាំងអស់ ដោយពេល​នោះ​យក​លី សា​ម៉េ​ត ទៅ​សួរ​ចម្លើយ និង​ប្រគល់​-​ទទួល​ប្រាក់​នៅ​ស្នងការដ្ឋាន​នគរបាល​ក្រុង​ភ្នំ​ព​ញ ។

មុន​នេះ​ប៉ុន្មាន​ថ្ងៃ ខ្ញុំ​បាន​ប្រាប់​លោក​លី សា​ម៉េ​ត ឲ្យ​សង​លុយ​ទៅ​មួ​ង ឃី​ម ចំនួន​២៣​ម៉ឺន​ដុល្លារ ក្រោយ​ពី​មួ​ង ឃី​ម បញ្ជូន​សារ​ជា​វី​ដ​អូ​មក​ខ្ញុំ អម​ដោយសារ​សំឡេង​ឆ្លង​ឆើ្ល​យ​គ្នា (​បាន​សង​រួច​ហើយ​) ។ ថ្ងៃនេះ ខ្ញុំ​ទទួល​វី​ដ​អូ​ពី​លោក កន សុខកាយ អភិបាលក្រុង​អរិយ​ក្សត្រ​ថា លី សា​ម៉េ​ត បាន​យក​ប្រាក់​ពី​គាត់​ចំនួន​៣០​ម៉ឺន​ដុល្លារ ដើម្បី​រត់ការ​បាន​តំណែង​ជា​អភិបាលក្រុង​អរិយ​ក្សត្រ ។ ក្នុង​មុខ​តំណែង​ជា​រដ្ឋមន្ត្រី​៦​ឆ្នាំ ជា​នាយក​រដ្ឋមន្ត្រី​៣៨​ឆ្នាំ និង​ពេល​នេះ​ជា​ប្រធាន​ព្រឹទ្ធសភា អម​ដោយ​អំណាច​ជាប​មុខ​រដ្ឋ​ស្តីទី ក្នុង​ពេល​អវត្តមាន​ព្រះមហាក្សត្រ ខ្ញុំ​ធ្លាប់​ចុះហត្ថលេខា​តែងតាំង និង​ដំឡើង​ស័ក្តិ​ម​នី្ត​រាប់​ម៉ឺន​នាក់​ទាំង​ស៊ី​វិល និង​កងកម្លាំងប្រដាប់អាវុធ ខ្ញុំ​មិន​ដែល​ទទួលយក​អន្តរា​គមន៍​ពី​នរណា​នោះ​ឡើយ មិន​ថា​តាម​ការ​សើ្ន​សុំ ឬ​តាម​សំណូក​ណាមួយ​នោះ​ឡើយ ។ ផ្ទុយ​ទៅ​វិញ មន្ត្រី​មួយ​ចំនួន​ទទួល​បានការ​តែងតាំង ហើយ​ទទួល​បានការ​ជួយ​ពី​ខ្ញុំ​ថែម​ទៀត ដើម្បី​ឲ្យ​ពួក​គាត់​មាន​មធ្យោបាយ​ធ្វើការ ។

​ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្តលើកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ