ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួសជុលកែលម្អ​សួន​ និង​រូប​សំណាក​សម្តេច​សង្ឃរាជ​ជួនណាត ឱ្យមានសោភ័ណភាពឡេីងវិញ

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​លើកកម្ពស់​សោ​ភ័ណភាព រាជធានី​ភ្នំពេញ​ឱ្យ​កាន់តែ​ស្រស់​ស្អាត​ទាក់ទាញ​ទេសចរណ៍​ផង​នោះ រយៈពេល​កន្លង​មកនេះ គេ​សង្កេត​ឃើញ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន និង​កំពុង​មមាញឹក​ធ្វើការ​ជួសជុល​តុបតែង​កែ​លម្អ​វិមាន​ឯករាជ្យ សួនច្បារ សួន​កម្សាន្ត​សម្រាប់​កុមារ​ជួសជុល​កែ​លម្អ លាបថ្នាំ​តាម​គល់ឈើ…

រាជធានី​ភ្នំពេញ ៖ ដើម្បី​លើកកម្ពស់​សោ​ភ័ណភាព រាជធានី​ភ្នំពេញ​ឱ្យ​កាន់តែ​ស្រស់​ស្អាត​ទាក់ទាញ​ទេសចរណ៍​ផង​នោះ រយៈពេល​កន្លង​មកនេះ គេ​សង្កេត​ឃើញ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន និង​កំពុង​មមាញឹក​ធ្វើការ​ជួសជុល​តុបតែង​កែ​លម្អ​វិមាន​ឯករាជ្យ សួនច្បារ សួន​កម្សាន្ត​សម្រាប់​កុមារ​ជួសជុល​កែ​លម្អ លាបថ្នាំ​តាម​គល់ឈើ តុបតែង​ភ្លើងពណ៌​តាម​ដើមឈើ ព្រមទាំង​ជួសជុល​កែ​លម្អ ហេដ្ឋារចនាសម្ព័ន្ធ​នានា​ជា​ច្រើន​ទៀត នៅ​តាម​សួនច្បារ​សាធារណៈ​ផ្សេង​ៗ​ក្នុង​គោលបំណង​ត្រៀម​ទទួល​បងប្អូន​ប្រជាពលរដ្ឋ ដែល​មក​ដើរ​លេង​កម្សាន្ត​លំហែកាយ​សម្រាប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ទូក​ឆាប់​ៗ​នេះ ។

ជាក់ស្ដែង​ក្រុមការងារ​ជំនាញ​មួយ​ផ្នែក​របស់​រដ្ឋបាល​រាជ​នី​ភ្នំពេញ បាន និង​កំពុង​មមាញឹក​ធ្វើការ​ជួសជុល​កែ​លម្អ​សួនច្បារ​រង្វង់​មូល និង​រូបសំណាក​សម្តេចព្រះសង្ឃរាជ ជួន ណាត ដែល​ត្រូវ​កោស​ឈូស​លាង​សម្អាត ប៊ៀ​ក​បាញ់ថ្នាំ​សា​ជា​ថ្មី​ឱ្យ​មាន​សោ​ភ័ណភាព​ស្រស់​ស្អាត​ឡើង​វិញ ។

មន្ត្រី​ជំនាញ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា ដោយ​មានការ​យកចិត្តទុកដាក់​ពី ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្រុមការងារ​ជំនាញ បាន​ធ្វើការ​ជួសជុល​កែ​លម្អ​សួនច្បារ​រង្វង់​មូល និង​រូបសំណាក​សម្តេចព្រះសង្ឃរាជ ជួន ណាត ឱ្យ​មាន​សោ​ភ័ណភាព​ឡើង​វិញ ។ លោក​បន្ត​ថា ការងារ​ជួសជុល​កែ​លម្អ​នេះ​បាន​ចាប់​អនុវត្ត​ពី​ថ្ងៃ​ទី​២៧ ខែតុលា ដែល​នឹង​ត្រូវ​បញ្ចប់​រួចរាល់​ក្នុង​មួ​យស​ប្តា​ហ៍​ទៀត​នេះ គឺ​រួចរាល់​មុន​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆាប់​ៗ​នេះ ។

មន្ត្រី​ជំនាញ​បាន​បញ្ជាក់​ថា សួនច្បារ​រង្វង់​មូល និង​រូបសំណាក​សម្តេចព្រះសង្ឃរាជ ជូន ណាត​នេះ ក្រុមការងារ​ធ្វើការ​ជួសជុល​សម្អាត​កម្រាល​ថ្មបាយគ្រៀម​បាត​ក្រោម ឈួ​ស​សម្អាត​បង្កាន់ដៃ ប៊ៀ​ក​លៀបថ្នាំ​ពណ៌​ស្ពាន់ និង​ពណ៌​ទឹកមាស​ដូច​ដើម​វិញ ។ ចំពោះ​ក្បាច់​ជើង​ទម្រ កាំជណ្តើរ សម្អាត​បាញ់ថ្នាំ ចំណែក​បាល​ង្គ័ ឆ័​ត្រ​រួត និង​រូបសំណាក ក្រុមការងារ​លៀង​សម្អាត ប៊ៀ​ក​កាវ​បិទ​ស្ពាន់​បាញ់ថ្នាំ​ទ្រនាប់ និង​បាញ់ថ្នាំ​ពណ៌​ស្ពាន់​ដូច​ដើម​ទាំងអស់​ឡើង​វិញ​។

មន្ត្រី​ជំនាញ​ដដែល​បញ្ជាក់​ថា ក្រុមការងារ​ជួសជុល​កែ​លម្អ សួនច្បារ​រង្វង់​មូល និង​រូបសំណាក​សម្តេចព្រះសង្ឃរាជ​ជួន ណាត​នេះ គឺ​ក្រុម​ជាង​ដែល​មាន​ជំនាញ និង​បទ​ពិសោធន៍​របស់​ក្រុម​អ្នកបច្ចេកទេស​មក​ពី​សាលា​រចនា​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។

គួរ​រំលឹក​ថា សួនច្បារ​រង្វង់​មូល និង​រូបសំណាក​សម្តេចព្រះសង្ឃរាជ ជួន ណាត​នេះ បាន​ធ្វើ​ឡើង កាលពី​អំឡុង​ឆ្នាំ​២០០៧ បន្ទាប់​ពី​លើក​រូបសំណាក​យក្ស​កាច់ក​ចេញ ដដែល​រហូត​មក​ដល់​ពេល​នេះ​រូបសំណាក មាន​អាយុកាល​ជិត​២០​ឆ្នាំ​ហើយ ហើយ​កន្លង​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏​មានការ​ជួសជុល​លាបថ្នាំ​ជា​បន្តបន្ទាប់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ