ខ្លាំងណាស់ ឆ្នាំនេះ! ក្រុមបាល់ទាត់នារីកូរ៉េខាងជើងពីរឈុតគ្រងជើងឯក World Cup
សាធារណរដ្ឋដូមីនីក ៖ ក្រុមបាល់ទាត់ជម្រើសជាតិនារីកូរ៉េខាងជើងអាយុក្រោម១៧ឆ្នាំ គ្រងជើងឯកពានរង្វាន់ពិភពលោក FIFA U-17 Women’s World Cup ឆ្នាំ…
សាធារណរដ្ឋដូមីនីក ៖ ក្រុមបាល់ទាត់ជម្រើសជាតិនារីកូរ៉េខាងជើងអាយុក្រោម១៧ឆ្នាំ គ្រងជើងឯកពានរង្វាន់ពិភពលោក FIFA U-17 Women’s World Cup ឆ្នាំ…
សាធារណរដ្ឋដូមីនីក ៖ ក្រុមបាល់ទាត់ជម្រើសជាតិនារីកូរ៉េខាងជើងអាយុក្រោម១៧ឆ្នាំ គ្រងជើងឯកពានរង្វាន់ពិភពលោក FIFA U-17 Women’s World Cup ឆ្នាំ ២០២៤ ដែលសាធារណរដ្ឋដូមីនីកទទួលធ្វើជាម្ចាស់ផ្ទះ ក្រោយឈ្នះក្រុមការពារតំណែងជើងឯកអេស្ប៉ាញ កាលពីថ្ងៃទី៤ ខែវិច្ឆិកា កន្លងទៅ។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅឯកីឡដ្ឋាន Felix Sanchez មានមូលដ្ឋានក្នុងទីក្រុងសាន់តូ ដូមីងហ្គោ សាធារណរដ្ឋដូមីនីក បញ្ចប់ទៅដោយក្រុម U17 នារីកូរ៉េខាងជើងបានយកឈ្នះលើក្រុម U17 នារីអេស្ប៉ាញក្នុងនាមជាក្រុមការពារតំណែងជើងឯក ដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្តីលទ្ធផល ៤-៣ ក្រោយបញ្ចប់ការប្រកួត៩០នាទីស្មើគ្នាលទ្ធផល ១-១។
តាមរយៈជ័យជម្នះដ៏តានតឺងនេះជួយក្រុម U17 នារីកូរ៉េខាងជើងបានគ្រងជើងឯកពានរង្វាន់ FIFA U-17 Women’s World Cup ឆ្នាំ ២០២៤ និងជាលើកទី៣ ពោលនៅឆ្នាំ ២០០៨, ២០១៦ និង ២០២៤ ដើម្បីបង្កើតកំណត់ត្រាជាប្រវត្តិសាស្ត្រថ្មី គឺជាប្រទេសឈ្នះជើងឯក FIFA U-17 Women’s World Cup ច្រើនជាងគេ។ តាមពីក្រោយដោយអេស្ប៉ាញឈ្នះជើងឯក២លើក ពោលនៅឆ្នាំ ២០១៨ និង ២០២២។ ចំណែកការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣ ក្រុម U17 នារីសហរដ្ឋអាមេរិកបានយកឈ្នះលើក្រុម U17 អង់គ្លេស ដោយលទ្ធផល ៣-០។
គួរបញ្ជាក់ថា ពានរង្វាន់បាល់ទាត់ពិភពលោកផ្នែកនារីអាយុក្រោម១៧ឆ្នាំ ឬ FIFA U-17 Women’s World Cup ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ ២០០៨ ដោយរៀបចំឡើងរៀងរាល់២ឆ្នាំម្តង។ រហូតមកទល់ពេលនេះមានតែ កូរ៉េខាងជើង អេស្ប៉ាញ ជប៉ុន កូរ៉េខាងត្បូង និងបារាំងប៉ុណ្ណោះធ្លាប់ឈ្នះជើងឯក។
ជ័យជម្នះរបស់ក្រុម U17 នារីកូរ៉េខាងជើង គឺជាសមិទ្ធផលដ៏ពិសេសមួយផ្សេងទៀត បន្ទាប់ពីក្រុមសិស្សច្បង U20 នារីកូរ៉េខាងជើង ទើបតែឈ្នះជើងឯកពានរង្វាន់ FIFA U-20 Women’s World Cup ឆ្នាំ ២០២៤ ដែលប្រទេសកូឡុំប៊ីទទួលធ្វើម្ចាស់ផ្ទះ កាលពីចុងខែកញ្ញាកន្លងទៅថ្មីៗនេះ ក្រោយយកឈ្នះក្រុម U20 នារីជប៉ុនវគ្គផ្តាច់ព្រ័ត្រ ដោយលទ្ធផល ១-០។ បច្ចុប្បន្នក្រុម U20 នារីកូរ៉េខាងជើង ក៏កំពុងកាន់កាប់កំណត់ត្រាក្រុមឈ្នះជើងឯកច្រើនជាងគេផងដែរ ពោលចំនួន ៣លើក រួមជាមួយប្រទេសអាល្លឺម៉ង់ និងសហរដ្ឋអាមេរិក។
តាមរយៈសមិទ្ធផលទាំងនេះ កូរ៉េខាងជើង ដែលត្រូវបានចាត់ទុកជាប្រទេសឯកាបំផុត និងរងទណ្ឌកម្មពីបណ្តាប្រទេសជាច្រើនលើពិភពលោកនោះ កំពុងបង្ហាញពិភពលោកឱ្យឃើញកាន់តែច្បាស់ពីភាពខ្លាំង និងនៅតែរឹងមាំនៃក្រុមបាល់ទាត់នារីរបស់ខ្លួន៕ រូបភាព ៖ FIFA Women’s World Cup
ចែករំលែកព័តមាននេះ