ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំណែក​យន្តហោះ​​ខ្នាត​ធំ​​​ផ្គុំ​​​បានជិត​៥០% ​តើអាច​​ក្លាយ​ជាអ្វី​ក្នុងក្រុង​ប៉ោយ​ប៉ែ​ត​​?

2 អាទិត្យ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​បំណែក​យន្តហោះ​ប្រភេទ​ដឹក​អ្នកដំណើរ​ខ្នាត​ធំ​ ត្រូវ​បាន​ផ្គុំ​បាន​ប្រមាណ​​​៥០​ភាគរយ​ ហើយ​អាច​ក្លា​យ​ជា​សណ្ឋាគារ​ ឬកាស៊ីណូ​​ ​ស្ថិត​ភូមិ​គីឡូម៉ែត្រ​សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​ ។ ប្រជាពលរដ្ឋ​បាន​ប្រាប់​ថា​…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​បំណែក​យន្តហោះ​ប្រភេទ​ដឹក​អ្នកដំណើរ​ខ្នាត​ធំ​ ត្រូវ​បាន​ផ្គុំ​បាន​ប្រមាណ​​​៥០​ភាគរយ​ ហើយ​អាច​ក្លា​យ​ជា​សណ្ឋាគារ​ ឬកាស៊ីណូ​​ ​ស្ថិត​ភូមិ​គីឡូម៉ែត្រ​សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​ ។

ប្រជាពលរដ្ឋ​បាន​ប្រាប់​ថា​ ​បំណែក​យន្តហោះ​ដែល​ត្រូវ​បាន​ដឹក​ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ស្ទឹង​បត់​ក្រុង​ប៉ោយ​ប៉ែ​ត កាលពីដើម​ខែតុលា ឆ្នាំ​២០២៤​ កន្លង​ទៅ ឃើញ​ត្រូវ​បាន​ដាក់​នៅ​បរិវេណ​មុខ​កាស៊ីណូ​មួយ ​ក្បែរ​សាលាក្រុង​ប៉ោយ​ប៉ែ​ត​ខាងជើង​ ជាប់​ផ្លូវជាតិ​លេខ​៥ រហូត​ពេល​នេះ​ឃើញ​ត្រូវ​បាន​តម្លើង​បាន​ប្រមាណ​​៥០​ភាគរយ ​ហើយ​តាម​ព័ត៌មាន​បានដឹង​ខ្លះ​ៗថា ​អាច​គេ​យក​មក​ធ្វើ​ជា​កាស៊ីណូ​។

ប្រជាពលរដ្ឋ​បាន​បញ្ជាក់ទៀត​ថា ​នៅ​ពេល​ដែល​អ្នកមាន​លុយ​ទិញ​សម្រក​យន្ត​ខ្នាត​ធំ​ប៊ូ​អ៊ី​ញ​ប្រភេទ​ដឹក​អ្នកដំណើរ​​ដែ​ល​ឃើញ​អ្នកតា​មរយៈ​រថយន្ត​សណ្តោងរ៉ឺម៉ក​មិន​តិច​ជាង​២០​គ្រឿង​ បាន​ចូល​ដាក់​នៅ​បរិវេណ​មុខ​កាស៊ីណូ​មួយ​​កន្លែង ​រហូត​ដល់​ពេល​នេះ​មាន​រយៈពេល​ជិត​១​ខែ​មក​ហើយ ​ត្រូវ​បាន​គេ​កំពុង​តម្លើង​ជា​រៀង​​​ថ្ងៃ ។ យន្តហោះ​ដែល​បែ​រមុខ​មក​ខាងត្បូង​កន្ទុយ​ទៅ​ខាងជើង​ ស្រប​ម្ខាង​ផ្លូវ​មុខ​កាស៊ីណូ​ដែល​រៀប​ចាប់​ផ្នែក​ខាង​បាន​ជាង​ពាក់កណ្តាល​ ​។

តាម​ព័ត៌មាន​បានដឹង​ខ្លៈ​ៗ​ថា​ ​បំណែក​យន្តហោះ​ដែល​រៀបចំ​តម្លើង​នៅ​មុខ​កាស៊ីណូ​១​កន្លែង​ក្រុង​ប៉ោយ​ប៉ែ​ត ​ត្រូវ​បាន​អ្នកមាន​លុយ​ទិញ​ពី​ប្រទេស​ថៃ​ ដឹក​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ស្ទឹង​បទ ​ហើយ​យក​មក​រៀប​ជា​យន្តហោះ​ងាប់​ សម្រាប់​ធ្វើ​ជា​កន្លែង​កាស៊ីណូ តែ​យ៉ាងណា មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ ​អាច​ក្លាយជា​សណ្ឋាគារ​ ឬ​ភោ​ជ​នីយ​ដ្ឋា​ន​ក៏​មានដែរ​ ដែលវាប្លែក​មិន​ដែល​មាននៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ទេកន្លងមក ។

លោក ឈឿ​ន សេរី​វុ​ធ ប្រធាន​មន្ទី​ទេសចរណ៍​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា ​បំណែក​យន្ត​ហោះដែល​ដឹក​ចូល​មក​ក្រុង​ប៉ោយ​ប៉ែ​ត លោក​បានឃើញ​តែ​មិនដឹង​ថា ​យក​ទៅ​ធ្វើ​អ្វី​នៅឡើយ​ទេ បើសិនជា​ធ្វើ​ភោ​ជ​នីយ​ដ្ឋា​ន​ចាប់ពី​៥០​តុ​ចុះ ត្រូវ​សុំ​ច្បាប់​ពីសាលាក្រុង​ បើ​ចាប់ពី​៥០​តុ​ឡើង ​ត្រូវសុំ​ច្បាប់​សាលា​រដ្ឋ​ តែ​លោក​មិន​បានដឹង​នៅឡើយ ​គេ​ទិញ​សំបក​យន្តហោះ​យកមក​ធ្វើ​អ្វី​ឱ្យ​ប្រាកដ​នៅឡើយ​ទេ​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ