ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​ត្រា​វិញ​-​វៀតណាម​ សកម្ម​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច វប្បធម៌ សង្គម នៅ​តំបន់​ជនជាតិភាគ​តិច​​ខ្មែរ​រស់នៅ

1 ខែ មុន

ត្រា​វិញ ​ជា​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​ក្នុង​តំបន់​ដីសណ្តរ​ទន្លេមេគង្គ​នៃ​ប្រទេស​វៀតណាម​។​ ខេត្ត​នេះ​មាន​ប្រជាជន​ខ្មែរ​រស់នៅ​ជាង​៣៩​ម៉ឺន​នាក់ (​ស្មើនឹង​៣១%​នៃ​ចំនួន​ប្រជាជន​ទូ​ទាំង​ខេត្ត​)​។ ប្រជាជន​ខ្មែរ​ដែល​រស់នៅ​ក្នុង​ប្រទេស​វៀតណាម​និយាយ​ជា​រួម និង​ដោយឡែក​ខេត្ត​ត្រា​វិញ គោរព​សាសនាព្រះពុទ្ធ​។​ ខេត្ត​ត្រា​វិញ​ទាំងមូល​បច្ចុប្បន្ន​មាន​វត្ត​ខ្មែរ​ចំនួន​១៤៣​វត្ត ដែល​មាន​ព្រះសង្ឃ​ជាង​៣.២០០​អង្គ ដែល​មាន​តួនាទី…

ត្រា​វិញ ​ជា​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​ក្នុង​តំបន់​ដីសណ្តរ​ទន្លេមេគង្គ​នៃ​ប្រទេស​វៀតណាម​។​ ខេត្ត​នេះ​មាន​ប្រជាជន​ខ្មែរ​រស់នៅ​ជាង​៣៩​ម៉ឺន​នាក់ (​ស្មើនឹង​៣១%​នៃ​ចំនួន​ប្រជាជន​ទូ​ទាំង​ខេត្ត​)​។ ប្រជាជន​ខ្មែរ​ដែល​រស់នៅ​ក្នុង​ប្រទេស​វៀតណាម​និយាយ​ជា​រួម និង​ដោយឡែក​ខេត្ត​ត្រា​វិញ គោរព​សាសនាព្រះពុទ្ធ​។​ ខេត្ត​ត្រា​វិញ​ទាំងមូល​បច្ចុប្បន្ន​មាន​វត្ត​ខ្មែរ​ចំនួន​១៤៣​វត្ត ដែល​មាន​ព្រះសង្ឃ​ជាង​៣.២០០​អង្គ ដែល​មាន​តួនាទី និង​ឥទ្ធិពល​យ៉ាង​ធំធេង​លើ​ជីវិត និង​ស្មារតី​របស់​ប្រជាពលរដ្ឋ​ខ្មែរ​។

ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ត្រា​វិញ ប្រកប​របរ​កសិកម្ម​ជា​ចម្បង ដោយ​ការ​ធ្វើស្រែ​ចម្ការ ដាំ​ដំណាំ ចិញ្ចឹមសត្វ និង​សិប្បកម្ម​ប្រពៃណី​មួយ​ចំនួន​ដូច​ជា តម្បាញ ជាងឈើ​ជាដើម​។​ថ្មី​ៗ​នេះ រដ្ឋាភិបាល​វៀត​ណាម មាន​គោលការណ៍ និង​គោ​លន​យោ បាយ​ជា​ច្រើន ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​នៅ​តំបន់​ជនជាតិភាគតិច​រស់នៅ​និយាយ​ជា​រួម និង​ដោយឡែក​គឺ​តំបន់​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​។​តាម​រយៈ​កម្មវិធី​នយោបាយ​លេខ​១៣៤ និង​១៣៥ ក្នុង​គោលដៅ​កសាង​ជនបទ​ថ្មី តំបន់​ជនបទ​ថ្មី​ទូលំទូលាយ និង​ជា​តំបន់​ជនបទ​ថ្មី​ដែល​មានការ​លើកកម្ពស់ និង​ដែល​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​តំបន់​មានការ​ផ្លាស់​ប្ដូរ​ល្អ​។

ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​ការ​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​៖ ថ្មី​ៗ​នេះ ខេត្ត​ត្រា​វិញ​បាន​អនុវត្ត​កម្មវិធី​គោលដៅ​ជាតិ​កសាង​ជនបទ​ថ្មី សម្រេច​បាន​លទ្ធផល​សំខាន់​ៗ​ជា​ច្រើន​៖ ដោយ​៥០/៥០ ឃុំ​សម្រេច​បាន​នូវ​ស្តង់ដារ​ជនបទ​ថ្មី (​អត្រា​១០០%)​។​ឃុំ​១៤/៥០ បំពេញ​តាម​ស្តង់ដារ​ជនបទ​ថ្មី​ជឿនលឿន (​អត្រា​២៨%) ។​សម្រេច​បាន​១០០%​នៃ​ឃុំ សង្កាត់ ក្រុង និង​ជនបទ​ក្នុង​ខេត្ត​ដែល មាន​បណ្តាញ​អគ្គិសនី​ជាតិ​។​អត្រា​គ្រួសារ​ប្រើប្រាស់​អគ្គិសនី​មាន​៩៩,៤២% បើ​ធៀប​នឹង​ចំនួន​គ្រួសារ​សរុប​ក្នុង​ខេត្ត​។ អត្រា​គ្រួសារ​ជនជាតិភាគតិច​ប្រើប្រាស់​ទឹក​ស្អាត​គឺ​១០០%​។

ក្រៅពី​នោះ​ខេត្ត​បាន​អនុវត្ត​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​តាម​ខេត្ត​-​ក្រុង ដើម្បី​គាំទ្រ​ផលិតផល​ភូមិ​សិប្បកម្ម រួម​ទាំង​ផលិតផល​ខ្មែរ​ដូច​ជា​៖ ផលិតផល​សិប្បកម្ម​ឃុំ​ហាំ​យ៉ាង ផលិតផល​សិប្បកម្ម​ឃុំ​ដាយ​អាង ស្រុក​ត្រា​គូ ។ អាស្រ័យ​ហេតុនេះ បាន​ជួយ​កាត់​បន្ថយ​ចំនួន​គ្រួសារ​ក្រីក្រ និង​ក្រ​មធ្យម​ក្នុង​តំបន់​បាន​យ៉ាងច្រើន​។

ទាក់ទង​នឹង​វប្បធម៌ -​សង្គម​៖ ការ​លើកកម្ពស់​ចំណេះដឹង​របស់​មនុស្ស​គឺ​ផ្សារ​ភ្ជាប់​ជាមួយនឹង​ការ​អភិរក្ស និង​លើកកម្ពស់​អត្តសញ្ញាណ​វប្បធម៌​ដ៏​ល្អ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​។ ត្រា​វិញ​ជា​ខេត្ត​មួយ​ក្នុង​ចំណោម​ខេត្ត​ដែល​មាន​កម្មវិធី​បណ្តុះបណ្តាល​ភាសា​ខ្មែរ វប្បធម៌ និង​សិល្បៈ​នៅ​កម្រិត​សាកលវិទ្យាល័យ​។ ដេ​ប៉ា​តឺ​ម៉​ង់​ភាសា – សិល្បៈ​- វប្បធម៌​ខ្មែរ​ភាគ​ខាងត្បូង នៃ​សាកលវិទ្យាល័យ​ត្រា​វិញ ជា​នាយកដ្ឋាន​បណ្តុះបណ្តាល​ពហុ​ជំនាញ​។​ជួយ​ថែរក្សា អភិរក្ស និង​អភិវឌ្ឍ​វប្បធម៌ សាសនា និង​ភាសា​ដ៏​ពិសេស​របស់​ប្រជាជន​ខ្មែរ ហើយ​ក៏​ជា​កន្លែង​បណ្តុះបណ្តាល និងអភិវឌ្ឍន៍​បញ្ញវន្ត​ខ្មែរ​នៅ​វៀតណាម​។

សកម្មភាព​អភិរក្ស វប្បធម៌​ប្រពៃណី​ខ្មែរ​ក៏​ត្រូវ​បាន ខេត្ត​ត្រា​វិញ​យកចិត្តទុកដាក់ អនុវត្ត​ប្រកបដោយ​វិធីសាស្ត្រ​ស៊ីជម្រៅ​ផង​ដែរ ។​ថ្មី​ៗ​នេះ ខេត្ត​ត្រា​វិញ​បាន​ជំរុញ​ការ​អនុវត្ត​គម្រោង​ក្រោម​កម្មវិធី​គោល​ដៅ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច – សង្គម​របស់​ជនជាតិភាគតិច និង​តំបន់​ភ្នំ​ក្នុង​ដំណាក់កាល​ឆ្នាំ​២០២១ – ២០៣០​។ ដោយហេតុ​នោះ​បាន​ជួយ​ផ្តល់​ធនធាន​សំខាន់​ៗ​សម្រាប់​ការ​ថែរក្សា និង​លើកកម្ពស់​តម្លៃ​វប្បធម៌​ប្រពៃណី​ដ៏​ល្អ របស់​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​នឹង​ការ​ឃោសនា​និង​ការ​លើកកម្ពស់​ការ​អភិវឌ្ឍ​ទេសចរណ៍​ក្នុងស្រុក​។ ក្រៅពី​ការងារ​វប្បធម៌ ត្រា​វិញ​ក៏​មាន​ភូមិ​វប្បធម៌​ប្រពៃណី​បម្រើ​ដល់​ការ​អភិវឌ្ឍន៍​ទេសចរណ៍ និង​តំបន់​ទេសចរ ណ៍​ល្បី​ៗ​ជា​ច្រើន​នៅ​ទូ​ទាំង​ប្រទេស​។​

បច្ចុប្បន្ន ប្រជាជន​ខ្មែរ​ក្នុង​ខេត្ត​ត្រា​វិញ​មាន​បេតិកភណ្ឌ​វប្បធម៌​អរូបី​ថ្នាក់​ជាតិ​ចំនួន​៣​គឺ​៖ សិល្បៈ ចម្រៀង​ចាប៉ី ពិធីបុណ្យ​អុំទូក និង​របាំ​បូរាណ​។ វត្ត​ខ្មែរ​ចំនួន​៤២​ត្រូវ​បាន​ទទួលស្គាល់​ជា​មរតក​វប្ប​ធម៌​ប្រវត្តិសាស្ត្រ​ថ្នាក់​ខេត្ត និង​ជា​មរតក​ចំណេះដឹង និង​វប្បធម៌​ថ្នាក់​ជាតិ​។​ សារមន្ទីរ ០១​បាន​តាំង​បង្ហាញ​នូវ​វត្ថុ​បុរាណ​ជាង​១​ពាន់​យ៉ាង ដែល​តំណាង​ឱ្យ​វប្បធម៌​ធ្វើ​ម្ហូប និង​សិល្បៈ​ប្រពៃណី ការងារ​ផលិត សាសនា ជំនឿ ទំនៀមទម្លាប់ ប្រពៃណី សាមគ្គីភាព និង​ការ​តស៊ូ​របស់​ប្រជាជន​ខេត្ត​ត្រា​វិញ​។ សូម​បញ្ជាក់​ថា ក្នុង​អំឡុង​ឆ្នាំ ២០២១-២០២៥ ខេត្ត​ត្រា​វិញ​បាន​សម្រេច​អនុម័ត​គោល​នយោបាយ​វិនិយោគ​នៃ​គម្រោង​ស្តារ និង​តុបតែង​បូជនីយដ្ឋាន​ចំនួន ២២ ដើម្បី​អភិរក្ស និង​អភិ​វឌ្ឍន៍​ទេស​ចរណ៍​។

ការ​ថែទាំ ការ​ការពារ និង​ការ​លើកកម្ពស់​សុខភាព ការ​បង្កា​ជំងឺ អនាម័យ​បរិស្ថាន និង​ការ​ថែទាំ​សុខភាព​បឋម​សម្រាប់​ប្រជាជន​នៅ​តំបន់​ដែល​មាន​ប្រជាជន​ខ្មែរ​រស់នៅ​ច្រើន ត្រូវ​បាន​អាជ្ញាធរ​គ្រប់​​ជាន់ថ្នាក់​យកចិត្តទុកដាក់​។ ប្រព័ន្ធ​សុខាភិបាល​ពី​ខេត្ត​ដល់​ថ្នាក់​មូលដ្ឋាន​ត្រូវ​បាន​ពង្រឹង​ទាំង​សម្ភារៈ និង​បរិក្ខារ​។ អត្រា​ប្រជា​ពល រដ្ឋ​ខ្មែរ​ចូលរួម​ក្នុង​ការ​ប្រព័ន្ធ​ធានា​រ៉ាប់រង​សុខភាព​សម្រេច​បាន​៥៧,៩០%​។​អនុវត្ត​បាន​ល្អ​នូវ​គោលនយោបាយ​ឧបត្ថម្ភ​ថ្លៃ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ជនជាតិភាគតិច​ក្រីក្រ ដោយ​មាន​ថវិកា​អនុវត្ត​ចំនួន ១០១​ពាន់​លាន​ដុ​ង​។

សមិទ្ធិ​ផល​សេដ្ឋកិច្ច វប្បធម៌ និង​សង្គម​របស់​ខេត្ត​ត្រា​វិញ​ក្នុង​ឆ្នាំ​កន្លង​ទៅ បាន​បង្កើត​នូវ​ទំនុក​ចិត្តជា​វិជ្ជមាន​ក្នុង​ចំណោម​ប្រជាជន​គ្រប់​មជ្ឈដ្ឋាន​ក្នុង​ខេត្ត​ក្នុង​ការ​ដឹកនាំ​របស់​បក្ស និង​រដ្ឋ​។ ជនជាតិភាគ​តិច​ខ្មែរ​ទទួល​បាន​សមិទ្ធផល​ជា​ច្រើន​ពី​ការ​អនុវត្ត​គោលការណ៍​ណែនាំ និង​គោលនយោបាយ​របស់​​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​។ នេះ​ជា​សក្ខីភាព​បញ្ជាក់​ពី​ការ​យកចិត្តទុកដាក់ របស់​បក្ស និង​រដ្ឋ​វៀតណាម​ចំពោះ​ជនជាតិភាគតិច​និយាយ​ជា​រួម និង​ដោយឡែក​ចំពោះ​ប្រជាជន​ខ្មែរ ក្នុង​ការ​អភិ​វឌ្ឍន៍​សេដ្ឋកិច្ច រួមចំណែក​កសាង​ជីវភាព​គ្រួសារ​រុងរឿង និង​សុភមង្គល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ