ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយរងប៉ុស្តិ៍១រូប ត្រូវគេប្រទះឃើញ​ស្លា.ប់ក្បែរ​ម៉ូតូ​​តាមផ្លូវ​

1 ខែ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ នាយរងប៉ុស្ថិ៍ឃុំតាវែងក្រោមម្នាក់ត្រូវបានប្រជាពលរដ្ឋ​ប្រទះឃើញដេកស្លាប់នៅកណ្តាលផ្លូវក្នុងឯកសណ្ឋាន​ឈុត​នគរបាលជាតិ បង្កការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម។ ហេតុការណ៍នេះត្រូវប្រជាពលរដ្ឋប្រទះឃើញនៅវេលាម៉ោង៥និង​១០នាទីព្រឹកថ្ងៃទី២ ខែវិច្ចិកា ឆ្នា២០២៤ នៅត្រង់ចំណុចស្ពានទី៥ ស្ថិតក្នុងភូមិតាវែង ឃុំតាវែងលើ…

ខេត្តរតនគិរី ៖ នាយរងប៉ុស្ថិ៍ឃុំតាវែងក្រោមម្នាក់ត្រូវបានប្រជាពលរដ្ឋ​ប្រទះឃើញដេកស្លាប់នៅកណ្តាលផ្លូវក្នុងឯកសណ្ឋាន​ឈុត​នគរបាលជាតិ បង្កការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម។

ហេតុការណ៍នេះត្រូវប្រជាពលរដ្ឋប្រទះឃើញនៅវេលាម៉ោង៥និង​១០នាទីព្រឹកថ្ងៃទី២ ខែវិច្ចិកា ឆ្នា២០២៤ នៅត្រង់ចំណុចស្ពានទី៥ ស្ថិតក្នុងភូមិតាវែង ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី។

ប្រភពពីកម្មករជៀរជ័រកៅស៊ូថា ពេល​គាត់​ប្រទះឃើញម៉ូតូនិងមនុស្សដេកស្លាប់ក្បែរផ្លូវនោះភ្លាមក៏ប្រញាប់រាយការណ៍ទៅសមត្ថកិច្ចក្នុងមូលដ្ឋាននោះភ្លាមៗដែរ។

សមត្ថកិច្ចទទួលបានព័ត៌មានភ្លាមក៏បានចាត់ចែងកម្លាំងជំនាញសណ្តាប់ធ្នាប់ កម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងរដ្ឋបាលប៉ុស្ថិ៍ឃុំតាវែងក្រោមចុះទៅដល់ចំណុចកើតហេតុខាងលើភ្លាមដែរ។

តាមការត្រួតពិនិត្យធ្វើកុសល្យវិច័្ចយរបស់កម្លាំងជំនាញឃើញថា ពិតជាគ្រោះថ្នាក់ចរាចរណ៍ដួលម៉ូតូដោយខ្លួនឯងពិតប្រាកដមែន។

ជនរងគ្រោះមានឈ្មោះ សក្តិ សិទ្ឋ ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិព្រៅ មានឋានះតួនាទី នាយរងប៉ុស្ថិ៍រដ្ឋបាលឃុំតាវែងក្រោម និងមានទីលំនៅភូមិតាវែងលើ ឃុំតាវែង ស្រុកតាវែងខេត្តរតនគិរី។

សមត្ថកិច្ចប៉ុស្ថិ៍រដ្ឋបាលឃុំតាវែងក្រោមបានបញ្ជាក់ថានៅវេលាម៉ោង៤និង២០នាទី​រសៀល​ថ្ងៃទី១ ខែវិច្ចិកា ឆ្នាំ២០២៤ ជនរងគ្រោះខាងលើបានស្លៀកពាក់ឯកសណ្ឋានឈុតហើយចាក់ចេញពីបុ៉ស្ថិ៍ដោយមធ្យោបាយម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម ធុន​សេ១២៥ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខរតនគិរី 1F-6113 ដើម្បីទៅបំពេញធុរ:កិច្ចមួយចំនួន នៅភូមិទុន ស្ថិតក្នុងឃុំតាវែងលើនោះ។

ប្រភពពីឈ្មោះ តូញ តងវិន ភេទប្រុសអាយុ៣០ឆ្នាំ ជាពលរដ្ឋនៅក្នុងកម្មពិធីផឹកសុីមួយនោះបានប្រាប់សមត្ថកិច្ចថា ជនរងគ្រោះគាត់បំពេញកិច្ចការរួចរាល់ក៏បានចូលរួមក្នុងកម្មពិធីផឹកសុីបន្តិចបន្តួចជាមួយបងប្អូនប្រជាពលរដ្ឋអ្នកភូមិទុននោះដែរ ក្នុងកម្មពិធី(បោកស្រូវ)។

លុះរហូតដល់ម៉ោង៩.៣០នាទីយប់ថ្ងៃដដែលនោះទើបគាត់(ជនរងគ្រោះ)ទំនងផឹកអស់ច្រើនហើយក៏សុំម្ចាស់កម្មពិធីបន្តដំណើរវិលត្រឡប់ទៅប៉ុស្ថិ៍វិញទិសដៅពីលិចទៅកើតប្រហែលជាដល់ចំណុចកើតហេតុក៏ជួបឧបទ្ទវហេតុក៏ដួលម៉ូតូស្លាប់បាត់បង់ជីវិតតែម្តងទៅ។

បច្ចុប្បន្ន សពជនរងគ្រោះ និងម៉ូតូ១គ្រឿងសមត្ថកិច្ច បានធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ