ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​ឈ្មួញ​ជីក​រ៉ែ​ត្បូង​យ៉ាង​អនាធិបតេយ្យ​នៅ​ស្រុក​បរ​កែវ ​

1 ខែ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ គ្រឿងចក្រ​រុញ​ដី​មួយ​គ្រឿង និង​រថយន្ត​មួយ​គ្រឿង​ដែល​ក្រុម​ឈ្មួញ​ជា​ច្រើន​នាក់​បាន​ប្រើប្រាស់​ជា​មធ្យោបាយ​សំរាប់​ជីក​ត្បូង​នោះ ត្រូវ​បាន​កម្លាំង​អធិការ​នគ​បាល​ស្រុក​បរ​កែវ​ចុះ​ប​ង្ក្រ​ប​រឹបអូស​បាន​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ឡា​មិ​ញ ។ ការ​ចុះ​បង្ក្រាប​គ្រឿងចក្រ​ឈូស​លុបរណ្តៅ​ត្បូង និងរ​យន្ត​មួយ​គ្រឿង​ផង​នោះ កម្លាំង​សមត្ថកិច្ច​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១ វិច្ឆិកា…

ខេត្តរតនគិរី ៖ គ្រឿងចក្រ​រុញ​ដី​មួយ​គ្រឿង និង​រថយន្ត​មួយ​គ្រឿង​ដែល​ក្រុម​ឈ្មួញ​ជា​ច្រើន​នាក់​បាន​ប្រើប្រាស់​ជា​មធ្យោបាយ​សំរាប់​ជីក​ត្បូង​នោះ ត្រូវ​បាន​កម្លាំង​អធិការ​នគ​បាល​ស្រុក​បរ​កែវ​ចុះ​ប​ង្ក្រ​ប​រឹបអូស​បាន​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ឡា​មិ​ញ ។

ការ​ចុះ​បង្ក្រាប​គ្រឿងចក្រ​ឈូស​លុបរណ្តៅ​ត្បូង និងរ​យន្ត​មួយ​គ្រឿង​ផង​នោះ កម្លាំង​សមត្ថកិច្ច​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១ វិច្ឆិកា ឆ្នាំ​២០២៤ ស្ថិត​នៅ​ក្នុង​បរិវេណ​ដីចម្ការ​កៅស៊ូ ក្នុងភូមិ​ត្រុំ ឃុំ​ឡា​មិ​ញ ស្រុក​បរ​កែវ ខេត្តរតនគិរី ។

ការ​ចុះ​បង្ក្រាប​នោះ​ដែរ គឺ​យោង​តាម​បណ្តឹង​របស់​ប្រជាពលរដ្ឋ​ចូល​ទៅ​ស្ថាប័ន​អយ្យ​រការ​អម​សាលាដំបូង​ខេត្ត​ហើយ​ក៏​ឈាន​ដល់​មានការ​បង្ក្រាប​តែ​ម្តង ដឹកនាំ​ដោយ​លោក មុត សម្បុ​ត្តិ​. ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​។

ក្នុង​ពេល​កម្លាំង​ចុះ​បង្ក្រាប​នៅ​ទីតាំង​ជីក​ត្បូង​ខាងលើ​នោះ កម្លាំង​កម្មករ​ក៏​បាន​នាំ​គ្នា​រត់​ប្រសេចប្រសាច​អស់​ដោយ​បន្សល់​ទុក​នូវ​គ្រឿងចក្រ​អា​បុល​រុញ​ដី​លុបរណ្តៅ​ត្បូង​មួយ​គ្រឿង និង​រថយន្ត​ដឹក​មួយ​គ្រឿង​ផង​ដែរ​។ នៅ​ទីតាំង​បង្ក្រាប​នោះ​ដែរ កោះ​សន្ត​ភាព​យើង​ក៏​ធ្លាប់​ធ្វើការ​ចុះ​ផ្សាយ​រួច​ផង​ដែរ កាលពី​ពេល​កន្លង​មក តែ​ហាក់​មិន​ដែល​ឃើញ​មាន​សមត្ថកិច្ច​ឬ​អាជ្ញាធរ​ចុះ​ធ្វើការ​បង្ក្រាប​នោះ​ទេ ទើបតែ​ពេល​នេះ​មាន​ប្រជាពលរដ្ឋ​ធ្វើការ​ប្តឹង​ចូល​ស្ថាប័ន​អយ្យ​រការ​អម​សាលាដំបូង​ខេត្ត​បាន​មានការ​ចុះ​បង្ក្រាប​បែប​នេះ​តែ​ម្តង​។

ប្រជាពលរដ្ឋ​រស់នៅ​ទីនោះ ក៏​បាន​ធ្វើការ​សំណូមពរ​ផង​ដែរ​ដល់​អភិបាលខេត្ត និង​មន្ត្រី​ជំនាញ ពាក់ព័ន្ធ​ទាំងអស់​សុំ​ឲ្យ​ជួយ​យកចិត្តទុកដាក់​ក្នុង​ការ​ទប់ស្កាត់​រាល់​ការ​ប្រព្រឹត្ត​បទល្មើស​ធនធាន​រ៉ែ​ដោយ​ខុសច្បាប់​នោះ​ផង​។

ព្រោះ​មាន​ក្រុម​ឈ្មួញ​ខឹ​ល​ខូច​ជា​ច្រើន​នាក់ ដែល​តែងតែ​លួច​ចូល​ឆ្មក់​ធ្វើ​សកម្មភាព​ជីក​រ៉ែ​ត្បូង​ដោយ​អនាធិបតេយ្យ​តាម​ទីតាំង​ជា​ច្រើន​ក្នុង​ទឹកដី​នៃ​ស្រុក​បរ​កែវ​ខេត្តរតនគិរី​នេះ ពុំ​ឃើញ​មាន​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ណា​ចុះ​បង្ក្រាប​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ