រាជធានីភ្នំពេញ ៖ ថៅកែហាងផឹកសុីមួយកន្លែងនៅម្តុំលក់ទឹកត្នោតជូរ បានប្រច័ណ្ឌប្រពន្ធជាមួយនឹងភ្ញៀវ ហេីយបានកាប់ប្រពន្ធមួយកាំបិត បណ្តាលអោយរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនតាមម៉ូតូកង់បីដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ។
ហេតុការណ៍ខាងលើនេះ បង្កអោយមានការភ្ញាក់ផ្អេីលកាល៨នឹង៤០នាទីយប់ថ្ងៃទី៣ វិច្ឆិកា នៅចំណុចហាងផឹកស៊ីមួយកន្លែង ម្តុំលក់ទឹកត្នោតជូរ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងមួយកន្លែង ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពពត៌មានពីកន្លែងកេីតហេតុបាននិយាយប្រាប់ថា នៅមុនពេលកេីតហេតុ ដោយមានភ្ញៀវមកផឹកសុី នៅកន្លែងកេីតហេតុ ហេីយម្ចាស់ហាងដែលជាប្តីឃេីញប្រពន្ធមាត់ច្រីនជាមួយភ្ញៀវច្រេីនពេក ដោយសារតែភ្លេីងប្រច័ណ្ឌ បុរសជាប្តីបានយកកាំបិតកែច្នៃយ៉ាងមុត កាប់ទៅលើជនរងគ្រោះជាប្រពន្ធ បណ្តាលអោយរងរបួសរយះដៃខាងឆ្វេងយ៉ាងធ្ងន់ធ្ងរ ខណៈពេលភ្លាមៗត្រូវបានគេបញ្ជូនជនរងគ្រោះតាមម៉ូតូកង់បីដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ។ ចំណែកជនបង្កជាប្តីត្រូវបានកំលាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍នាំកម្លាំងចុះឃាត់បានភ្លាមៗតែម្តង ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចចុះមកអន្តរាគមន៍និងបានធ្វើការឃាត់ខ្លួនជនដៃដល់ជាប្តីរុញចូលក្នុងរថយន្តបញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ ដើម្បីធ្វើការសួរនាំ នឹងកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌពោធិសែនជ័យចាត់ការតាមនីតិវិធីបន្តទៀត ៕
ចែករំលែកព័តមាននេះ