ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ជនសង្ស័យ​២​នាក់​ ទៅ​តុលាការ ករណី​ដឹក​គ្រឿងញៀ.ន​ ២០​ដុំ

14 ម៉ោង មុន

ខេត្តស្ទឹងត្រែង ​៖ ​នា​រសៀល​ថ្ងៃ​ទី​២១ ខែវិច្ឆិកា​ ឆ្នាំ​២០២៤នេះ ​កម្លាំង​នគរបាលការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ នៃស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​ បាន​បញ្ជូន​ជនសង្ស័យ​ចំនួន​២​នាក់ ​ទៅ​តុលាការ​ បន្ត​នីតិវិធី​​ច្បាប់…

ខេត្តស្ទឹងត្រែង ​៖ ​នា​រសៀល​ថ្ងៃ​ទី​២១ ខែវិច្ឆិកា​ ឆ្នាំ​២០២៤នេះ ​កម្លាំង​នគរបាលការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ នៃស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​ បាន​បញ្ជូន​ជនសង្ស័យ​ចំនួន​២​នាក់ ​ទៅ​តុលាការ​ បន្ត​នីតិវិធី​​ច្បាប់ បន្ទាប់ពី​ត្រូវ​ចាប់ខ្លួន​ជាមួយ​ថ្នាំ​ញៀន​មួយ​ចំនួន​ធំ​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ​ខែវិច្ឆិកា ឆ្នាំ​២០២៤ ។

មន្ត្រីនគរបាល​ប្រឆាំង​គ្រឿងញៀន ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង អោយ​ដឹង​ថា ​ជនសង្ស័យ​ចំនួន ​២​នាក់
ត្រូវ​បាន​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ សហការ​ជាមួយ​កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន និង​កម្លាំង​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​៧០១ ឃាត់ខ្លួន​នៅ​ចំណុច​គោលដៅ​ព្រៃ​សហគមន៍ ស្ថិត​នៅ​ក្នុងភូមិ​សំអាង ឃុំ​សំអាង ខេត្តស្ទឹងត្រែង រក​ឃើញ​វត្ថុ​តាង​ជា​គ្រឿងញៀន ចំនួន ២០​ដុំ ​ក្រោម​ការ​ដឹកនាំ​សម្របសម្រួលពី​​លោក ស៊ិ​ន សុ​ហឹ​ង ព្រះរាជអាជ្ញា​រង សាលាដំបូង​ខេត្តស្ទឹងត្រែង​ ។

ជនសង្ស័យ​ ទាំង២នាក់រួមមាន ៖
​១.​ឈ្មោះ វ៉ា ចិន្តា ភេទ​ប្រុស អាយុ ៣០​ឆ្នាំ​ជនជាតិខ្មែរ ទីកន្លែង​បច្ចុប្បន្ន​ភូមិ​ថា​ឡា​បរិ​វ៉ា​ត់ ឃុំ​ថា​ឡា​បរិ​វ៉ា​ត់ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​។
​២.ឈ្មោះ នឿ​ន ចាន់​រ៉ុ​ង ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ជនជាតិ​ខ្មែរ ទីកន្លែង​បច្ចុប្បន្ន​ ភូមិ​ថា​ឡា​បរិ​វ៉ា​ត់ ឃុំ​ថា​ឡា​បរិ​វ៉ា​ត់ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​ ។

ក្រោយ​ការ​ឃាត់​ពី​កម្លាំង​ជំនាញបាន​ដកហូត​វត្ថុ​តាង​ រួម​មាន​ គ្រឿង​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ចំនួន ២០​ដុំ ម៉ូតូ ០១​គ្រឿង ​ទូរស័ព្ទ​ដៃ​ចំនួន ០២​គ្រឿង​ ។

បច្ចុប្បន្ន​ បន្ទាប់​ពី​បញ្ចប់​នីតិវិធី ស្រាវជ្រាវ ​និង​សាកសួរ​កម្លាំង​ជំនាញ​ក៏​បាន​បញ្ជូន​ទៅ​តុលាការ​ ដើម្បី​បន្ត​នីតិវិធី​អនុវត្ត​ច្បាប់ ​ស្តី​ពី​ពី​គ្រឿងញៀន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ