ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​ប្រើ​មីស៊ីល​អន្តរ​ទ្វីប​ជា​លើក​ដំបូ​ង​បំផុត​ដើម្បី​វា.យ​ប្រ.ហារ​អ៊ុយ​ក្រែន​

3 អាទិត្យ មុន

ទី​ក្រុង​ម៉ូស្គូ៖ រុស្ស៊ី​លើក​នេះលេង​ដៃ​ធ្ងន់​បន្តិ​ចហើយ​ ប្រើ​សុទ្ធ​តែ​​មីស៊ីល​អន្តរ​ទ្វីប​ (ICBM) បាញ់​ចូល​ទឹក​ដី​អ៊ុយ​ក្រែន​នៅ​ថ្ងៃ​ព្រ​ហស្បតិ៍​។ នេះ​បើ​យោង​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​កង​ទ័ព​អាកាស​អ៊ុយ​ក្រែន​។ មាន​ន័យ​ថា​នេះ​ជា​លើក​ដំបូង​បំផុត​ដែល​រុស្ស៊ី​ប្រើ​អាវុធ​ដ៏​មាន​អានុភាព​ខ្លាំង​ក្លា​ដល់​ថ្នាក់​នេះ​វាយ​ប្រហារ​ទៅ​លើ​ប្រទេស​ដែល​មាន​កម្លាំង​ទន់​ខ្សោយ​ជាង​ខ្លួន​ដូច​ជា​អ៊ុយ​ក្រែន​។ គេ​ដឹង​ថា​គ្រាប់​មីស៊ីល​នោះ​អាច​បំពាក់​ក្បាល​គ្រាប់​នុយ​ក្លេអ៊ែរ​​បាញ់​បាន​ឆ្ងាយ​ៗ​ដល់​រាប់​ពាន់​គីឡូ ​ឬ​ជាង​មួយ​ម៉ឺន​គីឡូម៉ែត្រ​។​ ​កាល​ពី​មុន​នេះ…

ទី​ក្រុង​ម៉ូស្គូ៖ រុស្ស៊ី​លើក​នេះលេង​ដៃ​ធ្ងន់​បន្តិ​ចហើយ​ ប្រើ​សុទ្ធ​តែ​​មីស៊ីល​អន្តរ​ទ្វីប​ (ICBM) បាញ់​ចូល​ទឹក​ដី​អ៊ុយ​ក្រែន​នៅ​ថ្ងៃ​ព្រ​ហស្បតិ៍​។ នេះ​បើ​យោង​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​កង​ទ័ព​អាកាស​អ៊ុយ​ក្រែន​។ មាន​ន័យ​ថា​នេះ​ជា​លើក​ដំបូង​បំផុត​ដែល​រុស្ស៊ី​ប្រើ​អាវុធ​ដ៏​មាន​អានុភាព​ខ្លាំង​ក្លា​ដល់​ថ្នាក់​នេះ​វាយ​ប្រហារ​ទៅ​លើ​ប្រទេស​ដែល​មាន​កម្លាំង​ទន់​ខ្សោយ​ជាង​ខ្លួន​ដូច​ជា​អ៊ុយ​ក្រែន​។ គេ​ដឹង​ថា​គ្រាប់​មីស៊ីល​នោះ​អាច​បំពាក់​ក្បាល​គ្រាប់​នុយ​ក្លេអ៊ែរ​​បាញ់​បាន​ឆ្ងាយ​ៗ​ដល់​រាប់​ពាន់​គីឡូ ​ឬ​ជាង​មួយ​ម៉ឺន​គីឡូម៉ែត្រ​។​

​កាល​ពី​មុន​នេះ អ៊ុយ​ក្រែន​ទើប​តែ​បាញ់​មីស៊ីល​របស់​អាមេរិក​ម៉ាក់​អាត់​តា​ខំ (ATACMS) ៨​គ្រាប់​ដើម្បី​កម្ទេច​ឃ្លាំង​អាវុធ​របស់​រុស្ស៊ី​ដែល​ស្ថិត​នៅ​ចម្ងាយ​ជាង​១០០​គីឡូ​ម៉ែត្រ។​​ មាន​ន័យ​ថា​ជា​ការ​វាយ​ប្រហារ​ឆ្ងាយ​ៗ​ចូល​ទឹក​ដី​រុស្ស៊ី​ជា​លើក​ដំបូង​​ដោយ​មី​ស៊ីល​របស់​អាមេរិក​បន្ទាប់​ពី​ទទួល​បាន​សញ្ញា​ភ្លើង​ខៀវ​ពី​លោក​បៃដិន​​។ ​ក្រោយ​មក​ ​រុស្ស៊ី​ព្រមាន​​វាយ​បក​​វិញ​។ សូម្បី​តែ​ស្ថាន​ទូត​អាមេរិក​នៅ​ទី​ក្រុង​កៀវ​ត្រូវ​​បង្ខំ​ចិត្ត​បិទ​ទ្វារ​​បន្ទាប់​ពី​ទទួល​បាន​​សារ​សម្ងាត់​​ថា​ទី​នេះ​អាច​​រង​ការ​វាយ​ប្រហារ​តាម​អាកាស​។​

ក្រុម​អ្នក​ជំនាញ​ខាង​សន្តិ​សុខ​ជាតិ​ថ្លែង​ថា​បើ​រុស្ស៊ី​បាន​បាញ់​មីស៊ីល​អន្តរ​ទ្វី​ប​ដូច​ការ​អះ​អាង​នេះ​​ពិត​មែន ​គេ​អាច​ចាត់​ទុក​ថា​នេះ​ជា​ករណី​ដំបូង​បំផុត​​ដែល​ប្រទេស​មហា​អំណាច​មួយ​ដូច​ជា​រុស្ស៊ី​យក​អាវុធ​ដ៏​មាន​អានុ​ភាព​ខ្លាំង​ក្លា​មក​ប្រើ​ប្រាស់​នៅ​ក្នុង​សមរ​ភូមិ​ជាក់​ស្ដែង​។ មីស៊ីល​អន្តរ​ទ្វីប​បំពាក់​ក្បាល​គ្រាប់​នុយ​ក្លេអ៊ែរ​នេះ​ក៏​ជា​អាវុធ​យុទ្ធ​សាស្ត្រ​ដ៏​សំខាន់​របស់​រុស្ស៊ី​ផង​ដែរទុក​សម្រាប់​ត​ទល់​ ឬ​​សម្រាប់ពន្លះ​​​គ្នា​​មួយ​អស់​ដៃ​​ជា​មួយ​ប្រទេស​មហា​អំណាច​​បើ​​​សង្គ្រាម​នុយ​ក្លេអ៊ែរផ្ទុះ​ឡើង​​នា​​ពេល​អនា​គត​។​

អ៊ុយ​ក្រែន​មិន​បាន​បញ្ជាក់​លម្អិត​ថា​តើ​​មីស៊ីល​អន្តរ​ទ្វីប​នោះ​បំពាក់​ក្បាល​គ្រាប់​អ្វី​ និង​ថា​តើ​នោះ​ជា​មីស៊ីល​អន្ត​រ​ទ្វីប​ប្រភេទ​ណា​ទេ​។ ប៉ុន្តែ​គេ​សង្ឃឹម​ថា​​រុ​ស្ស៊ី​​មិន​បាន​បំពាក់​ក្បាល​គ្រាប់​នុយ​ក្លេ​អ៊ែរ​នៅ​លើ​នោះទៅ​ចុះ​។ ក្រោយ​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​នេះ ខា​ង​ភាគី​រុស្ស៊ី​មិន​ទាន់​ធ្វើ​អត្ថា​ធិប្បាយ ឬបញ្ចេញ​ប្រតិ​កម្ម​អ្វី​ទាំង​អស់​​។ កាសែត​អ៊ុយ​ក្រែន​ផ្សាយ​ថា​​​មីស៊ីល​នោះ​ឈ្មោះ​អ័រ​អេស​-២៦-​រូបេស (RS-26-Rubezh) ជា​មីស៊ីល​ផ្លោង​ឆ្លង​ទ្វីប​ដែល​ប្រើ​ប្រាស់​ឥន្ធនៈ​រឹង​។ វា​អាច​បាញ់​បាន​ចម្ងាយ​៥៨០០​គីឡូ​ម៉ែត្រ​។​

មីស៊ីល​ស៊េរី​អ័រ​អេស​-២៦​​​ត្រូ​វ​រុស្ស៊ី​បាញ់​សាក​ល្បង​​ដោយ​ជោគ​ជ័យ​ជា​លើក​ដំបូង​កាល​ពី​ឆ្នាំ​២០១២​។ វា​មាន​ប្រវែង​១២​ម៉ែត្រ​ ទម្ងន់​៣៦​តោន​ អាច​បំពាក់​ក្បាល​គ្រាប់​នុយ​ក្លេអ៊ែរ​ទម្ងន់​៨០០​គីឡូ​ក្រាម​។ កង​ទ័ព​អាកាស​អ៊ុយ​ក្រែន​ថ្លែង​ថា​រុស្ស៊ី​វាយ​ប្រហារ​នៅ​ពេល​នោះ​​​សំដៅ​ទៅ​លើ​រោង​ចក្រ-​សហ​គ្រាស និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំខាន់​ៗ​នៅ​ទី​ក្រុង​ឌី​នី​ប្រូ (Dnipro)។

​​អ៊ុយ​ក្រែន​មិន​បាន​បញ្ជាក់​ថា​តើ​គ្រាប់​មីស៊ីល​នោះ​ធ្លាក់​ទៅ​លើ​តំបន់​ណា​ ឬ​ទី​តាំង​ណា​ ឬ​ក៏​បាន​បង្ក​​ការ​ខូច​ខាត​កម្រិត​ណា​ទេ​។ យោង​តាម​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​​​​អភិ​បាល​ក្រុង​ឌី​នី​ប្រូ​ នៅ​ពេល​វាយ​ប្រហារ​នោះ ​​​រុស្ស៊ី​បាញ់​មីស៊ីល​លឿន​ជាង​សំឡេង​១​​គ្រាប់​​ (​​មីស៊ីល​ហាយ​ពើ​សូនិច – hypersonic) និង​បាញ់​មីស៊ីល​បណ្ដែត​៧​គ្រាប់​ ហើយ​ត្រូវ​អ៊ុយ​ក្រែន​អាច​បាញ់​ធ្លាក់​​៦​គ្រាប់៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ