រាជធានីភ្នំពេញ ៖ ស្ពានជ្រៃធំ ជាស្ពានឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម ដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយសម្រួលការដឹកជញ្ជូនគ្រប់ប្រភេទ ជាពិសេសទំនិញ និងកសិផលសម្រាប់ការដោះដូរពាណិជ្ជកម្ម ព្រមទាំងបានជំរុញ និងប្រែក្លាយតំបន់នៅតាមព្រំដែន ឱ្យក្លាយជាតំបន់អភិវឌ្ឍន៍ និងរីកចម្រើនផងដែរ ។ នេះបើយោងតាមនាយកដ្ឋានព័ត៌មានបានបង្ហោះ ។
សូមជម្រាបជូនថា ស្ពានជ្រៃធំ ស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្ដាល មានប្រវែង៤២៨ម៉ែត្រ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ និងបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ។
ស្ពាននេះមិនត្រឹមតែជួយតភ្ជាប់ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្មប៉ុណ្ណោះទេ តែថែមទាំងជួយតភ្ជាប់ផ្នែកសង្គម វប្បធម៌រវាងកម្ពុជា និងប្រទេសវៀតណាមផងដែរ ៕
ចែករំលែកព័តមាននេះ