ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាង​ជើង​ផ្សព្វ​ផ្សាយ​សៀវ​ភៅ​ស​ព្រមា.ន​ពី​ការ​ផ្ទុះ​សង្គ្រាម​នុយ​ក្លេអ៊ែរ

1 ខែ មុន

ទី​ក្រុង​ព្យុង​យ៉ាង​៖ កូរ៉េ​ខាង​ជើង​ចោទ​ប្រកាន់នៅក្នុ​ងសៀវភៅ​ស​របស់​ខ្លួន​ដែល​ផ្សព្វ​ផ្សាយ​នៅ​ថ្ងៃ​នេះ​ថា​មេ​ដឹក​នាំ​របប​ក្រុង​សេ​អ៊ូល លោក​យូន​ស៊ុក​យូល​​ កំពុង​តែ​ជួញ​រឿង​ធំ​ហើយ​ ស្រួល​មិន​ស្រួល​អាច​នឹង​ផ្ទុះ​សង្គ្រាម​នុយ​ក្លេអ៊ែរ​​ដោយ​សារ​តែ​នយោ​បាយ​ការ​បរទេស​របស់​គាត់។ ឯក​សារ​​នេះ​​ចង​ក្រង​ដោយ​វិទ្យាស្ថាន​សិក្សា​ស្រាវ​ជ្រាវ​អំពី​ប្រទេស​សត្រូវ​របស់​កូរ៉េ​ខាង​ជើង។ ​​ទូរ​ទស្សន៍​​កូរ៉េ​ខាង​ជើង​បាន​ផ្សាយ​ឯក​សារ​នោះ​​ដែល​រិះ​គន់​​លោក​យូន​ស៊ុក​យូល​​ខ្លាំង​ៗពី​បទ៖ ​និយាយ​ស្ដី​អំពី​សង្គ្រាម​មិន​សូវ​​​ប្រុង​ប្រយ័ត្ន​​, ​​បោះ​បង់​ចោល​ស្មារតី​នៃ​កិច្ច​ព្រម​ព្រៀង​អន្តរ​កូរ៉េ​, ​ចូល​រួម​ជា​មួយ​អាមេរិក​​នៅ​ក្នុង​ផែន​ការ​​សង្គ្រាម​នុយ​ក្លេអ៊ែរ​…

ទី​ក្រុង​ព្យុង​យ៉ាង​៖ កូរ៉េ​ខាង​ជើង​ចោទ​ប្រកាន់នៅក្នុ​ងសៀវភៅ​ស​របស់​ខ្លួន​ដែល​ផ្សព្វ​ផ្សាយ​នៅ​ថ្ងៃ​នេះ​ថា​មេ​ដឹក​នាំ​របប​ក្រុង​សេ​អ៊ូល លោក​យូន​ស៊ុក​យូល​​ កំពុង​តែ​ជួញ​រឿង​ធំ​ហើយ​ ស្រួល​មិន​ស្រួល​អាច​នឹង​ផ្ទុះ​សង្គ្រាម​នុយ​ក្លេអ៊ែរ​​ដោយ​សារ​តែ​នយោ​បាយ​ការ​បរទេស​របស់​គាត់។ ឯក​សារ​​នេះ​​ចង​ក្រង​ដោយ​វិទ្យាស្ថាន​សិក្សា​ស្រាវ​ជ្រាវ​អំពី​ប្រទេស​សត្រូវ​របស់​កូរ៉េ​ខាង​ជើង។

​​ទូរ​ទស្សន៍​​កូរ៉េ​ខាង​ជើង​បាន​ផ្សាយ​ឯក​សារ​នោះ​​ដែល​រិះ​គន់​​លោក​យូន​ស៊ុក​យូល​​ខ្លាំង​ៗពី​បទ៖ ​និយាយ​ស្ដី​អំពី​សង្គ្រាម​មិន​សូវ​​​ប្រុង​ប្រយ័ត្ន​​, ​​បោះ​បង់​ចោល​ស្មារតី​នៃ​កិច្ច​ព្រម​ព្រៀង​អន្តរ​កូរ៉េ​, ​ចូល​រួម​ជា​មួយ​អាមេរិក​​នៅ​ក្នុង​ផែន​ការ​​សង្គ្រាម​នុយ​ក្លេអ៊ែរ​ ហើយ​នឹង​ខិត​ទៅ​រក​ប្រទេស​ជប៉ុន​ និង​អង្គ​ការ​ណាតូ​កាន់​តែ​ខ្លាំង​។​ ទាំង​នេះ​ហើយ​ជា​សញ្ញា​នៃ​ការ​នាំ​ឆ្ពោះ​ទៅ​រក​សង្គ្រាម​។​

កូរ៉េ​ខាង​ជើង​ថ្លែង​ថា​​ទង្វើ​របស់​​គាត់​​ដូច​រុញ​ឱ្យ​របប​ក្រុង​ព្យុង​យ៉ាង​ផលិត​គ្រាប់​នុយ​ក្លេអ៊ែរ​កាន់​តែ​ច្រើន​ដើម្បី​ស្តុក​ទុក​នៅ​ក្នុង​ឃ្លាំង​ និង​ខិត​ខំ​អភិវឌ្ឍ​បច្ចេក​វិទ្យា​ដើម្បី​ពង្រឹង​សមត្ថ​ភាព​​​វាយ​ប្រហារ​ដោយ​អាវុធ​​នុយ​ក្លេអ៊ែរ​។ លោក​យូន​ស៊ុក​យូល​ក្នុង​នាម​ជា​អ្នក​អភិរក្ស​និយម​ម្នាក់​លោក​តែង​តែ​ប្រកាន់​គោល​ជំហរ​ម៉ឺង​ម៉ាត់​ណាស់​ចំពោះ​កូរ៉េ​ខាង​ជើង​ស្រប​ពេល​ដែល​របប​នេះ​បន្ត​អភិវឌ្ឍ​កម្ម​វិធី​មីស៊ីល និង​នុយ​ក្លេអ៊ែរ​ជា​លក្ខណៈ​ធ្វើ​ផ្គើន​នឹង​សេចក្ដី​សម្រេច​របស់​ក្រុម​​ប្រឹក្សា​សន្តិសុខ​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​។​

រដ្ឋាភិបាល​របស់​លោក​យូនយល់​ថា​អ្នក​ដែល​ត្រូវ​ស្ដី​បន្ទោស​គឺ​របប​ក្រុង​ព្យុង​យ៉ាង​ហ្នឹង​ឯង​ដែល​បន្ត​បាញ់​សាក​ល្បង​មីស៊ីល​របស់​ខ្លួន​ ហើយ​និង​ផ្ដល់​ជំនួយ​ជា​គ្រាប់​កាំ​ភ្លើង​ អាវុធ​ទៅ​ឱ្យ​រុស្ស៊ី​ ហើយ​​រហូត​ដល់​បញ្ជូន​ទ័ព​ទៅ​ធ្វើ​សង្គ្រាម​នៅ​អ៊ុយ​ក្រែន​ថែម​ទៀត​។ គេ​សង្កេត​ឃើញ​ថា​របប​ក្រុង​ព្យុង​យ៉ាង​​ព្យាយាម​កាត់​ផ្ដាច់​ទំនាក់​ទំនង​​កូរ៉េ​ទាំង​២​កាន់​តែ​ខ្លាំង​ និង​ចាត់​ទុក​កូរ៉េ​ខាង​ត្បូ​ង​ជា​​សត្រូវ​ធំ​លេខ​១​របស់​ខ្លួន​។ មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​ លោក​គីម​ជុង​អ៊ុន ថ្លែងថា​កូរ៉េ​ទាំង​២​គ្មាន​ថ្ងៃ​ល្អ​នឹង​គ្នា​វិញ​ជា​ដាច់​ខាត​។​

កាល​ពីខែ​តុលា កូរ៉េ​ខាង​ជើង​ដាក់​គ្រាប់​បែក​កម្ទេច​កំណាត់​ផ្លូវ​មិត្ត​ភាព​ និង​ផ្លូវ​ដែក​នៅ​តាម​ក្រវាត់​ព្រំ​ដែន​។ រូប​ភាព​ពី​ផ្កាយ​រណប​បង្ហាញ​ថា​កូរ៉េ​ខាង​ជើង​កំពុង​តែ​ជីក​លេណ​ដ្ឋាន​ដ៏​ធំ​នៅ​តាម​បណ្ដោយ​ព្រំ​ដែន​។ តាម​ពិត​ សង្គ្រាម​កូរ៉េ​ពី​ឆ្នាំ​១៩៥០-​១៩​៥៣​មិន​មែន​បញ្ចប់​ទៅ​ដោយ​សន្ធិ​សញ្ញា​​​សន្តិ​ភាព​​ទេ​ ប៉ុន្តែ​ដោយ​កិច្ច​ព្រម​ព្រៀង​ផ្អាក​ប្រយុទ្ធ​គ្នា​។ មាន​ន័យ​ថា​ភាគី​ទាំង​២​អាច​ផ្ទុះ​សង្គ្រាម​ជា​មួយ​គ្នា​សា​ជា​ថ្មី​ដោយ​មិន​ចាំ​បាច់​ប្រកាស​ង្គ្រាម​ទេ​ ហើយ​ក៏​គ្មាន​ភាគី​ណា​មួយ​ធ្វើ​ខុស​ច្បាប់​អន្តរ​ជាតិ​នោះ​ដែរ​។

កាល​ពី​អតីត​កាល ​​សង្គ្រាម​ខ្លះ​អូស​បន្លាយ​ពេល​រាប់​រយ​ឆ្នាំ​​ទម្រាំ​ចប់​ទៅ​វិញ​​ព្រោះ​​​ភាគី​ទាំង​សង​ខាង​​​មិន​​​ប្រកាស​បញ្ចប់​​ជា​ផ្លូវ​ការ​​។ ហេតុ​នេះ​ហើយ​បាន​ជា​ពិភព​លោក​នៅ​តែ​ព្រួយ​បារម្ភ​ជា​និច្ច​។ ជា​ពិសេស នៅ​ពេល​កូរ៉េ​ខាង​ជើង​មាន​អាវុធ​នុយ​ក្លេអ៊ែរ​នៅ​ក្នុង​ដៃ​។​​ តាម​រយៈ​សៀវភៅ​ស​នោះ របប​ក្រុង​ព្យុង​យ៉ាង​ពន្លះ​លោក​យូន​ស៊ុក​យូល​មួយ​អស់​ដៃ​តែ​ម្ដង​។ ​មិន​ត្រឹម​កិច្ច​ការ​របស់​រដ្ឋ​នោះ​ទេ សូម្បី​តែ​រឿង​ឯក​ជន​ រឿង​គ្រួសារ​របស់​គាត់​ក៏​ត្រូវ​កូរ៉េ​ខាង​ជើង​បរិហារ​រិះ​គន់​ និង​និយាយ​ហែក​កេរ្តិ៍​ផង​ដែរ​។

នៅ​ក្នុង​ព្រឹត្តិ​ការណ៍១​​ទៀត​ អាមេរិក​បញ្ចេញ​​យន្ត​ហោះ​ទម្លាក់​គ្រាប់​បែក​​ខ្នាត​យក្ស​ម៉ាក​ប៊ី​វាន់​​(B-1B)​ដើម្បី​ធ្វើ​សម​យុទ្ធ​យោធា​រួម​គ្នា​ជា​មួយ​កូរ៉េ​ខាង​ត្បូង​ និង​ជប៉ុន​។ នេះ​ជា​ផ្នែក​​១​នៃ​យុទ្ធ​សាស្ត្រ​ឆ្លើយ​តប​របស់​ក្រុម​សម្ព័ន្ធ​មិត្ត​ចំពោះ​ការ​បាញ់​​​គ្រាប់​មីស៊ីល​អន្តរ​ទ្វីប​ដ៏​ធំ​បំផុត​របស់​កូរ៉េ​ខាង​ជើង​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​​​។ មីស៊ីល​នេះ​​​ហោះ​បាន​កម្ពស់​៧​ពាន់​គីឡូ​ម៉ែត្រ​ ​អាច​បាញ់​ដល់​ប្រទេស​អាមេរិក​។ អគ្គ​សេនា​ធិការ​ដ្ឋាន​កង​​ទ័ព​កូរ៉េ​ខាង​ត្បូង​ថ្លែង​​ថា​​សមយុទ្ធ​យោធា​​​នេះ​​ធ្វើ​ឡើង​ដើម្បី​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​ដ៏​មោះ​មុត​បំផុត​របស់​សម្ព័ន្ធ​មិត្ត​ក្នុង​ការ​​​ឆ្លើយ​តប​ទៅ​កូរ៉េខាង​ជើង​ដែល​ចេះ​តែ​យក​នុយ​ក្លេអ៊ែរ និង​មីស៊ីល​មក​គំរាម​កំហែង​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ