ប្ដីទើបត្រឡប់ពីធ្វើការក្រៅប្រទេសវិញ មានគេអុជអាលថាប្រពន្ធមានសហា.យ ខឹងដុ.តផ្ទះឆេះខ្ទេ.ច
- ព្រៃវែង
ខេត្តព្រៃវែង ៖ ផ្ទះក្បឿងមួយខ្នង ធ្វើអំពីឈើដែលមានទទឹង 8 ម៉ែត្រ បណ្ដោយ 13 ម៉ែត្រ និងកម្ពស់…
ខេត្តព្រៃវែង ៖ ផ្ទះក្បឿងមួយខ្នង ធ្វើអំពីឈើដែលមានទទឹង 8 ម៉ែត្រ បណ្ដោយ 13 ម៉ែត្រ និងកម្ពស់…
ខេត្តព្រៃវែង ៖ ផ្ទះក្បឿងមួយខ្នង ធ្វើអំពីឈើដែលមានទទឹង 8 ម៉ែត្រ បណ្ដោយ 13 ម៉ែត្រ និងកម្ពស់ 8 ម៉ែត្រ ត្រូវបានបុរសជាម្ចាស់ផ្ទះដុតឆេះគ្មានសល់ ដោយសារតែជឿពាក្យចាក់រុករបស់អ្នកខាងក្រៅ ចោទថាប្រពន្ធលួចមានសាហាយ។
អគ្គីភ័យនេះ បានកើតឡើងនៅវេលាម៉ោង 9 និង ៥0 នាទីព្រឹក ថ្ងៃទី 2 វិច្ឆិកា នៅចំណុចភូមិវាលឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
បុរសជាប្ដីដែលបានដុតផ្ទះខ្លួនឯងឆេះអស់មានឈ្មោះ ហួត វុទ្ធី អាយុ 28 ឆ្នាំ ចំណែកស្ត្រីជាប្រពន្ធមានឈ្មោះ ស្រៀង ចន្ថា អាយុ 30 ឆ្នាំ អ្នកទាំងពីរមានកូនតូចៗចំនួនពីរនាក់ (ប្រុស១នាក់ ស្រី១នាក់) ។
តាមសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា បុរសជាម្ចាស់ផ្ទះបានទៅធ្វើការនៅប្រទេសម៉ាឡេស៊ីច្រើនឆ្នាំមកហើយ ដោយទុកឲ្យប្រពន្ធរស់នៅជាមួយកូននៅលើផ្ទះដែលកើតហេតុនេះ ប៉ុន្តែនៅថ្ងៃទី១ វិច្ឆិកា បុរសជាប្ដីបានត្រឡប់ពីម៉ាឡេស៊ីមកដល់ផ្ទះវិញ ហើយមិនដឹងថាមានអ្នកណាខ្លះបានទៅនិយាយចាក់រុក ធ្វើឲ្យបុរសជាប្ដីខឹងយ៉ាងខ្លាំង ហើយនៅព្រឹកថ្ងៃទី 2 វិច្ឆិកា ក៏បានឈ្លោះទាស់ទែងជាមួយប្រពន្ធនៅលើផ្ទះ ដោយចោទប្រពន្ធថាលួចមានសាហាយក្បត់ខ្លួន។ ហើយទោះបីជាប្រពន្ធបកស្រាយយ៉ាងណាក៏ប្ដីមិនស្ដាប់ ទើបប្រពន្ធនាំកូនចុះពីលើផ្ទះចេញទៅក្រៅបាត់ នៅសល់តែប្ដីនៅលើផ្ទះម្នាក់ឯង ក៏បានយកសាំងចាក់ដុតផ្ទះបណ្ដាលឲ្យឆេះសន្ធោសន្ធៅតែម្ដង។
ចំណែកស្ត្រីជាប្រពន្ធបានបញ្ជាក់ថា ពេលឈ្លោះប្រកែកជាមួយប្ដី និយាយមិនស្ដាប់គ្នា រូបគេក៏បាននាំកូនចេញទៅក្រៅបាត់ មួយសន្ទុះក្រោយមកស្រាប់តែឃើញអ្នកស្រុកផ្អើលឆោឡោហើយសម្លឹងមើលទៅផ្ទះរបស់ខ្លួន ក៏ឃើញភ្លើងឆេះសន្ធោសន្ធៅបាត់ទៅហើយ ទើបមិនអាចចូលទៅប្រមូលយកទ្រព្យសម្បត្តិអ្វីបាន គឺបានត្រឹមអង្គុយយំសម្លឹងមើលផ្ទះដែលត្រូវភ្លើងឆេះនៅហ្នឹងមុខ ហើយហួសចិត្តមិននឹកស្មានថា ប្ដីរបស់ខ្លួនដាច់ចិត្តហ៊ានដុតផ្ទះចោលដូច្នេះទេ។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយកើតមានអគ្គីភ័យនេះឡើង អ្នកស្រុកក៏បានរាយការណ៍មកសមត្ថកិច្ច ហើយកម្លាំងនគរបាលស្រុកស្វាយអន្ទរ បាននាំយករថយន្តពន្លត់អគ្គីភ័យទៅបាញ់ទឹកពន្លត់អស់ទឹកចំនួន២រថយន្ត ទើបភ្លើងត្រូវបានរលត់ជាស្ថាពរ តែទោះយ៉ាងណាផ្ទះ១ខ្នងនេះត្រូវបានភ្លើងទាំងអស់ទាំងស្រុងទៅហើយ ដោយសរុបការខូចខាតទ្រព្យសម្បត្តិទាំងអស់ប្រមាណជាង 2,5000 ដុល្លារ។
ក្រោយពីជួយពន្លត់អគ្គីភ័យនេះរួច សមត្ថកិច្ចបានចាប់ឃាត់ខ្លួនបុរសជាប្ដីនិងត្រូវជាម្ចាស់ផ្ទះកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ