ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាងភ្លើងម្នាក់ជិះម៉ូតូចេញពីផ្ទះបងថ្លៃ ស្រាប់​តែ​ជួប​គ្រោះអកុសលតាមផ្លូវព្រៃស

2 អាទិត្យ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាជាងភ្លើងបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈពេលដែលជិះម៉ូតូដួលដោយខ្លួនឯងបោកមុខទៅថ្នល់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី២ខែវិច្ឆិកាឆ្នាំ២០២៤ នៅតាមផ្លូវបេតុងព្រៃស ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ។…

​រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាជាងភ្លើងបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈពេលដែលជិះម៉ូតូដួលដោយខ្លួនឯងបោកមុខទៅថ្នល់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី២ខែវិច្ឆិកាឆ្នាំ២០២៤ នៅតាមផ្លូវបេតុងព្រៃស ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ។

ជនរងគ្រោះឈ្មោះ សេង សុខវិត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាជាងភ្លើង ស្នាក់នៅ​ភូមិ​ទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសខាងលើបានជិះម៉ូតូមួយគ្រឿង​ម៉ាកអេស៊ិក ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FU -7439 ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងព្រៃសក្នុងទិសដៅពីកើតទៅលិច មកដល់ចំណុចកើតហេតុ ខណៈពេលដែលមេឃកំពុងធ្លាក់ភ្លៀង ធ្វើឲ្យជនរងគ្រោះចាប់ហ្វ្រាំងម៉ូតូដួលបោកមុខនឹងថ្នល់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

ប្រភពព័ត៌មានពីបុរសម្នាក់ដែលត្រូវជាបងថ្លៃបានប្រាប់ឲ្យដឹងថា នៅល្ងាចថ្ងៃកើតហេតុជនរងគ្រោះបាន ទៅលេងនៅផ្ទះរបស់​គាត់​នៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ហើយក៏បានទិញស្រាបៀរផឹកជាមួយគ្នា រួចជនរងគ្រោះក៏បានជូនប្អូនប្រុសម្នាក់ទៀតទៅផ្ទះ ហើយជនរងគ្រោះបានជិះម៉ូតូទៅផ្ទះនៅឯផ្សារទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ តែមិនដឹងថាជនរងគ្រោះគេចជាមួយនឹងអ្វី បានជាដួលបោកមុខនិងថ្នល់ស្លាប់បែបនេះ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោបានចុះទៅដល់កន្លែងកើតហេតុ ក៏បានធ្វើលិខិតប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកម៉ូតូសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋានខណ្ឌដង្កោរង់ចាំធ្វើការស្រាវជ្រាវ ជាបន្តទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ