រាជធានីភ្នំពេញ ៖ កម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ០២នាក់(អ្នកគួកជេម៉ូតូ) នៅវេលាម៉ោងប្រហែល១០និង៣០នាទីព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ពីបទប្រើប្រាស់ឯកសារសាធារណៈក្លែង (ប្រើប្រាស់ម៉ូតូពាក់ស្លាកលេខក្លែងក្លាយ) ប្រព្រឹត្តនៅចំណុចបណ្តោយផ្លូវលេខ១៦០ ក្រុមទី១៧ ភូមិ០៧ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីពេញ ។
ជនសង្ស័យទាំង២នាក់ រួមមាន ៖
១. ឈ្មោះ ផល សៀន ហៅ សៀន ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ហៅម៉ូយលក់ម៉ូតូ និងបញ្ចាំម៉ូតូ ស្នាក់នៅផ្ទះពុំចាំលេខ ផ្លូវបេតុង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
២. ឈ្មោះ ស មុន្នី ហៅ មុន្នី ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ហៅម៉ូយលក់ម៉ូតូ និងបញ្ចាំម៉ូតូ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ឃុំត្រាចទង ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ ។
វត្ថុតាងចាប់យក ម៉ូតូចំនួន០២គ្រឿង រួមមាន ៖
ទី១. ម៉ាក HONDA SCOOPY ពណ៌ស ស៊េរីឆ្នាំ២០២១ ពាក់ផ្លាកលេខ ភ្នំពេញ 1IM-2745 មានលេខតួ និងម៉ាស៊ីន (ពាក់ផ្លាកលេខមិនប្រក្រតី)
និងទី២. ម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ ពាក់ផ្លាកលេខ ភ្នំពេញ 1JC-5174 មានលេខតួនិងលេខម៉ាស៊ីន (ពាក់ផ្លាកលេខមិនប្រក្រតី) ។
បច្ចុប្បន្ន ជនសង្ស័យចំនួន០២នាក់ខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ