ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ជន​ដៃដល់ និង​បក្ខពួក​បាន​ហើយ សរុប​០៣​នាក់ ក្រោយ​ធ្វើ​គត​ព្រះសង្ឃ​មួយ​អង្គ នៅ​វត្ត​ពុទ្រា​រាម ខេត្តកំពង់ស្ពឺ

7 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​សហការ​បំបែកសំណុំរឿង​ឃា​.​ត​កម្ម​ធ្វើ​គត​ព្រះសង្ឃ​មួយ​អង្គ នៅ​វត្ត​ពុទ្រា​រាម ខេត្តកំពង់ស្ពឺ ជន​ដៃដល់ និង​បក្ខពួក សរុប​០៣​នាក់ ត្រូវ​បាន​ចាប់ខ្លួន…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​សហការ​បំបែកសំណុំរឿង​ឃា​.​ត​កម្ម​ធ្វើ​គត​ព្រះសង្ឃ​មួយ​អង្គ នៅ​វត្ត​ពុទ្រា​រាម ខេត្តកំពង់ស្ពឺ ជន​ដៃដល់ និង​បក្ខពួក សរុប​០៣​នាក់ ត្រូវ​បាន​ចាប់ខ្លួន ។

សូម​ជម្រាប​ថា កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២៤ មាន​ករណី​ប្រទះ​ឃើញ​សាកស​.​ព​ព្រះសង្ឃ​ព្រះ​នាម​គាត សម្បត្តិ ហៅ​ទូច ព្រះ​ជន្ម​៤២​ព្រះ​វស្សា សុគត​នៅ​ខាង​មុខ​អាស្រម នៅ​ក្នុង​វត្ត​ពុទ្រា​រាម ស្ថិត​ក្នុងភូមិ​ក្រាំងព្នៅ ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្ត​កំពង់​ស្ពី ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ​, អគ្គស្នងការ​រង​ទទួល​ផែន និង​ឧត្តមសេនីយឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ កម្លាំង​ជំនាញ​របស់​នាយកដ្ឋាន បាន​ដឹកនាំ​សហការ​ជាមួយ​កម្លាំង​ជំនាញ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង និង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ រហូត​កំណត់​បាន​អត្តសញ្ញាណ ជនសង្ស័យ និង​អ្នកមាន​កា​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​ខាងលើ ។

លុះ​នៅ​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២៤ កម្លាំង​ជំនាញ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នី​រ័​ត្ន​, វរសេនីយ៍ឯក ហែម បូ​ណា និង​វរសេនីយ៍ឯក ឆាន់ គិត​លី អនុប្រធាន​នាយកដ្ឋាន បាន​បន្ត​ដឹកនាំ​សហការ​ដោយ​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៣​នាក់ រួម​មាន ៖
ទី​១. ឈ្មោះ មោ​គ ម៉េ​ង ភេទ​ប្រុស អាយុ​៤០​ឆ្នាំ (​ជន​ដៃដល់​)
ទី​២. ឈ្មោះ ពោន ស្រី​អូន ភេទ​ស្រី អាយុ​៣៥​ឆ្នាំ (​ប្រពន្ធ​ជន​ដៃដល់​)
និង​ទី​៣. ឈ្មោះ លន់ ស្រី​នាង អាយុ​៣២​ឆ្នាំ (​ប្អូនស្រី​ប្រពន្ធ​ជន​ដៃដល់​)​។

វត្ថុ​តាង​ដកហូត​បាន រួម​មាន ៖ ព្រះពុទ្ធ​បដិមា (​មួយ​ចំនួន​), វត្ថុ​សាក​សិទ្ធ (​មួយ​ចំនួន​) និង​ស្បង់​ចីវរ (​កន្សែង​រិ​តក​) ។

ផ្អែក​តាម​ការ​បំភ្លឺ​របស់​លោកយាយ​ឈ្មោះ ពោន ស្រិ​ន (​ម្តាយក្មេក​របស់​ជន​ដៃដល់​) ករណី​ឃា​.​ត​កម្ម​បណ្តាល​ឲ្យ​ព្រះសង្ឃ​ព្រះ​នាម គាត សម្បត្តិ ហៅ​ទូច សុគត គឺ​កូនប្រសារ​របស់​ខ្លួន​ឈ្មោះ មោ​គ ម៉េ​ង ជា​អ្នក​ធ្វើ​គត​ព្រះសង្ឃ មូលហេតុ​កើតឡើង​ពី​ការ​ប្រចណ្ឌ ។

លោកយាយ​បន្ដ​ថា បន្ទាប់​ពី​ថ្ងៃ​ធ្វើ​សកម្មភាព​រួច កូនប្រសារ​របស់​ខ្លួន បាន​មក​ផ្ទះ​នៅ​ខេត្តព្រៃវែង ដោយ​មុខមាត់​មាន​សភាព​ស្លេកស្លាំង (​ដូច​មិន​បាន​ដេក​) ។ កាលពី​ពេល​កន្លង​មក ឈ្មោះ មោ​គ ម៉េ​ង បាន​និយាយ​គំរាម​ទៅ​កាន់​កូនស្រី​ខ្លួន​ឈ្មោះ ពោន ស្រី​អូន ថា «​បើ​ថ្ងៃ​ណាមួយ អញ​ឃើញច្បាស់ អញ​នឹង​ស​ម្លា​.​ប់​ដាក់​ចូល​មេន​(​បូជា​)​ទាំង​២​ហើយ​» ។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ ត្រូវ​បាន​កម្លាំង​ជំនាញ​របស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ប្រគល់​ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ដើម្បី​បន្ត​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ