រាជធានីភ្នំពេញ ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យពង្រឹងការអនុវត្តកាតព្វកិច្ចរាយការណ៍វត្តមានជនបរទេសចូលស្នាក់នៅតាមរោងចក្រ សហគ្រាស និងកន្លែងស្នាក់នានារបស់ប្រទេសកម្ពុជា ។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទនៃ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស សុខា បានថ្លែងថា យ៉ាងហោចណាស់មានលទ្ធផលការងារអន្តោប្រវេសន៍ លេចធ្លោ ចំនួន ៣ ត្រូវបាន ប្រមុខដឹកនាំក្រសួងមហាផ្ទៃបានបង្ហាញការចាប់អារម្មណ៍ និងថ្លែងសរសើរចំពោះការខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចរបស់មន្ត្រីគ្រប់ថ្នាក់ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងរយៈពេលជាង១ឆ្នាំ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់អំពីលទ្ធផលការងារទីមួយ ថាអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានខិតខំសម្រួច និងអភិវវឌ្ឍន៍ជាបន្តបន្ទាប់ ទាំងរចនាសម្ព័ន្ធ អភិបាលកិច្ច និងបច្ចេកវិទ្យា ខណៈលទ្ធ ផលការងារទីពីរ គឺការរៀបចំផែនការយុទ្ធសាស្ត្រ រយៈពេល ៥ឆ្នាំ(២០២៤-២០២៨)។
លទ្ធផលលេចធ្លោទីបី ត្រូវបានប្រមុខក្រសួងមហាផ្ទៃ កត់សម្គាល់អំពីប្រសិទ្ធភាព នៃការអនុវត្តច្បាប់ រួមទាំងការងារអន្តោប្រវេសន៍ ដូចជាការគ្រប់គ្រងច្រកទ្វារ ការធ្វើទំនើបកម្មប្រព័ន្ធបច្ចេ កវិទ្យាគ្រ ប់គ្រងទិន្នន័យ ភ្ញៀវចូល-ចេញប្រទេស ការគ្រប់គ្រងនិងធ្វើបច្ចុប្បន្នភាពការស្នាក់នៅជនបរទេស ការងារស៊ើបអង្កេតនិង អនុវត្តនីតិវិធី ការដំណើរការប្រព័ន្ធ e-GDI សម្រាប់គ្រប់គ្រងទិន្នន័យមន្ត្រី ការដំណើរការកម្មវិធីសាលកប ត្រអេឡិចត្រូនិក Cambodia e-Arrival និងការផ្តល់សេវាអន្តោប្រវេសន៍ ដល់ភ្ញៀវជាតិ និងអន្តរជាតិ។
ជាមួយគ្នានោះដែរឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីអន្តោ ប្រវេសន៍ទាំងអស់ យកចិត្តទុកដាក់ការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ខ្លួន ដើម្បីដឹងថាតើការងារជាង មួយឆ្នាំកន្លងមកនេះ មានចំណុចខ្វះខាតអ្វីខ្លះ និងមានតម្រូវការអ្វីខ្លះ ព្រមទាំងរួមគ្នារិះរកវិធីសាស្ត្ររឹតបន្តឹងកា រគ្រប់គ្រងជនបរទេស បន្ថែមលើយន្តការដែលមានស្រាប់ ដោយផ្ដោតលើរាជធានីភ្នំពេញ ខេត្តព្រះសីហនុ សៀមរាប ស្វាយរៀង និងខេត្តបន្ទាយមានជ័យ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យពង្រឹងការអនុវត្តកាតព្វកិច្ចរាយការណ៍វត្តមានជនបរទេ សចូលស្នាក់នៅតាមរោងចក្រ សហគ្រាស និងកន្លែងស្នាក់នានា ដូចជា ៖ សណ្ឋាគារ និងផ្ទះសំណាក់ជាដើម ព្រមទាំងបានណែនាំឱ្យពង្រឹងការគោរពវិន័យ គោរពការបែងចែកតួនាទី ភារកិច្ច និងការទទួលខុសត្រូវ ក្នុងនោះដែរ មន្ត្រីជួរមុខតាមបណ្ដាកច្រកទ្វារ ដែលធាត់ខ្លាំង ឬមានក្បាលពោះធំ ត្រូវសម្រួលភារកិច្ចឱ្យមកធ្វើការនៅ ការិយាល័យ បើមិនព្រមធ្វើលំហាត់ប្រាណ៕
ចែករំលែកព័តមាននេះ