ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្កើន​ការ​ប្រុង​ប្រយ័ត្ន​! ព្យុះ​ឈ្មោះ​ក​ង្រី​បាន​វិវត្តន៍​ទៅ​ជា​ព្យុះសង្ឃរា​ ​មាន​ឥទ្ធិពល​មក​លើ​កម្ពុជា

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក ​និង​ឧតុនិយម​បាន​បញ្ជាក់​ថា ព្យុះ​ទី​២១​ឈ្មោះ​ក​ង្រី (Kong-rey) បាន​វិវត្តន៍​ទៅ​ជា​ព្យុះសង្ឃរា និង​នៅ​តែ​បន្ត​មាន​ឥទ្ធិពល​ខ្លាំង​លើ​របប​ខ្យល់មូសុង​ឦសាន ខណៈ​សម្ពាធ​ទាប​គ្របដណ្ដប់​លើ​សមុទ្រ​ចិន​ខាងត្បូង ឈូង​សមុទ្រ​ថៃ…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក ​និង​ឧតុនិយម​បាន​បញ្ជាក់​ថា ព្យុះ​ទី​២១​ឈ្មោះ​ក​ង្រី (Kong-rey) បាន​វិវត្តន៍​ទៅ​ជា​ព្យុះសង្ឃរា និង​នៅ​តែ​បន្ត​មាន​ឥទ្ធិពល​ខ្លាំង​លើ​របប​ខ្យល់មូសុង​ឦសាន ខណៈ​សម្ពាធ​ទាប​គ្របដណ្ដប់​លើ​សមុទ្រ​ចិន​ខាងត្បូង ឈូង​សមុទ្រ​ថៃ និង​គ្របដណ្ដប់​លើ​ភាគ​ខាងក្រោម​នៃ​អាង​ទន្លេមេគង្គ និង​លើ​ព្រះរាជាណាចក្រ​កម្ពុជា ។

យោង​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​នៅ​ព្រឹក​ថ្ងៃ​ទី​១ វិច្ឆិកា ឆ្នាំ​២០២៤ បានឱ្យ​ដឹង​ថា​ស្ថានភាព​បែប​នេះ នឹង​ធ្វើ​ឱ្យ​ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​តំបន់​វាលទំនាប​មាន សីតុណ្ហភាព​មធ្យម​អប្បបរមា​២២°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣២°C​។

ខ្យល់​បក់​មក​ពី​ទិសពាយ័ព្យ និង​បស្ចិម​មាន​ល្បឿន​មធ្យម​៣​ម៉ែត្រ​វិនាទី​។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយ​រៀង កណ្តាល តាកែវ និង​ភ្នំពេញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ ផ្ទៃដី​៣០%​។

ចំណែក​នៅ​តំបន់​ខ្ពង់រាប​មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​២០°C និង​សី​តុ​ណ្ហ ភាព​មធ្យម​អតិបរមា​៣១°C​។ ខ្យល់​បក់​មក​ពី​ទិសពាយ័ព្យ និង​បស្ចិម​មាន​ល្បឿន​មធ្យម​៣,៥​ម៉ែត្រ​វិនាទី​។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ស្ទឹង​ត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់​ជួរ​ភ្នំក្រវាញ និង​ជួរ​ភ្នំ​ដងរែក​អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី​២០%​។

ដោយឡែក នៅ​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​២១°C និង​សី​តុ​ណ្ហ ភាព​មធ្យម​អតិបរមា​៣១°C ។ ខ្យល់​បក់ មក​ពី​ទិសពាយ័ព្យ​មាន​ល្បឿន មធ្យម ២,៥​ម៉ែ ត្រ​/​វិនាទី​។ ខេត្តកោះ​កុង ព្រះ​សីហ​នុ កំពត កែប និង​ជួរ​ភ្នំ​បូកគោ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ គ្របដណ្តប់​លើ ផ្ទៃដី​១០%​។​រលក​សមុទ្រ​មាន​កម្ពស់​មធ្យម​អប្ប​ប រ​មា​០,៥០​ម៉ែត្រ និង​កម្ពស់​មធ្យម​អតិបរមា​១,៥០ ម៉ែត្រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ