ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណង់ទ្វារទឹក២កន្លែង ក្នុងស្រុកមង្គលបុរី ត្រូវទឹកជំនន់ជន់លិច បង្កផលប៉ះពាល់ដល់អ្នកដំណើរ

6 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ៖ សំណង់ទ្វារទឹក២កន្លែង គឺ​ព្រែកសឿ និងព្រែកចំណោម ត្រូវបានទឹកជំនន់​ជន់លិចហូរកាត់រយៈពេល២ថ្ងៃកន្លងមកហើយ ដែល​អាចប៉ះ​ពាល់ដល់អ្នកដំណើរ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤…

ខេត្ត​បន្ទាយមានជ័យ ៖ សំណង់ទ្វារទឹក២កន្លែង គឺ​ព្រែកសឿ និងព្រែកចំណោម ត្រូវបានទឹកជំនន់​ជន់លិចហូរកាត់រយៈពេល២ថ្ងៃកន្លងមកហើយ ដែល​អាចប៉ះ​ពាល់ដល់អ្នកដំណើរ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ស្ថិតឃុំសឿ និងឃុំចំណោម ស្រុកមង្គលបូរី ។

ប្រជាពលរដ្ឋបានឱ្យ​ដឹង​ថា នៅពេលនេះប្រជាពលរដ្ឋពិតជាលំបាកធ្វើដំណើរ​ទៅមក នៅពេលឆ្លងកាត់ត្រង់ចំណុចព្រែកសឿ និងព្រែកចំណោម នៅពេលទឹកជំនន់ហក់ឡើងខ្លាំងទឹកហូរកាត់ពីលើសំណង់ទ្វារទឹករយៈពេល២ថ្ងៃនេះ ​ដោយ​គេសេង្កេត​ឃើញអាជ្ញាធរមូលដ្ឋានបានយកការ៉ុងច្រកដីបិទស្លាបសងខាងសំណង់ទ្វារ កុំអោយទឹកហូរ​​ច្រោះ​ដាច់ ដែល​នៅព្រែកសឿនិងព្រែកចំណោម ត្រូវបានចាក់កំទិចថ្មត្រូវបានទឹកហូរ​ដាច់អស់។

លោក ជា ទី មេឃុំសឿបានបញ្ជាក់ថា៖រយៈពេល២ថ្ងៃនេះទឹកជំនន់បានហក់ឡើងខ្លាំងនៅពេលទឹកធ្លាក់មកពីផ្នែកខាងលើស្រុកបវេល ខេត្តបាត់ដំបង អាចជាជំនន់ទឹកភ្លៀងបណ្តាលឱ្យ​ប្រឡាយព្រែកឃុំសឿ និងព្រែកឃុំចំណោមដែលនៅខាងលិចភូមិដែលបណ្តាលអោយទឹក​ព្រៀប​ប្រឡាយព្រែកនិងជន់លិចសំណង់ទ្វារទឹកហូរកាត់ពីលើត្រូវអាជ្ញាធរមូលដ្ឋានច្រកការ៉ុងដាក់ដីទប់ស្លាបសំណង់កុំអោយ​ច្រោះ​ដាច់ តែមិនប៉ៈពាល់អ្នកដំណើរដែលឆ្លងកាត់ពីភូមិទៅភូមិមួយឡើយ ព្រោះមានស្ពានឈើបានធ្វើសម្រាប់ឆ្លងត្រង់ចំណុចសំណង់បង្ហៀទឹកសម្រាប់ឆ្លងកាត់។

លោកបានបញ្ជាក់ថា៖មូលហេតុដែលទឹក​ព្រៀប​ប្រឡាយព្រែកនិងលិចសំណង់បណ្តាលទឹកហូរកាត់សំណង់ ព្រោះអាជ្ញាធរបិតសំណង់ទ្វារទឹកផ្នែកខាងកើតចូលភូមិនិងខាងលិចអាចប៉ៈពាល់ដល់កសិផលប្រជាកសិករដែលកំពុងបង្កបង្កើនផលលើកទី២ដែលមាន៥.០០០ទៅ៦.០០០ហិកតាដែលទើបព្រួសដុះបានជាងលកន្លះខែ ទើបបណ្តាលទឹកហូរមួយច្រកបណ្តាលទឹក​ព្រៀប​ប្រឡាយនិងលិចសំណង់ទ្វារទឹកមានព្រែកសឿនិងព្រែកចំណោម តែរហូតពេលនេះមិនទាន់ប៉ៈពាល់ដល់លំនៅដ្ឋាននិងផ្លូវថ្នល់ដំណាំកសិកម្មនៅឡើយទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ