រាជធានីភ្នំពេញ ៖ ជាមួយ នៃការចូលរួម យុទ្ធនាសកលការសង្គ្រោះសង្គមរបស់យើង (SOS) នៃអង្គការមូលនិធិ ថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) កម្ពុជា ផ្តល់ការផ្តោតយកចិត្តទុកដាក់យ៉ាងសំខាន់ ចំពោះតួនាទីរបស់តំបន់អាស៊ី ក្នុងការស្វែងរកការគាំទ្រ ដើម្បីសមធម៌ ក្នុងការចរចាលើកិច្ចព្រមព្រៀង ឆ្លើយតបជំងឺរាតត្បាតរបស់អង្គការសុខភាពពិភពលោក ដែលកំពុងជិតដល់ទីបញ្ចប់ ។
លោកវេជ្ជបណ្ឌិត ចន ផាន់ណា ប្រធានកម្មវិធីប្រចាំប្រទេស ស្តីទីរបស់អង្គការ AHF ថ្លែងក្នុងសន្នីសីទសារព័ត៌មាន នារសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ លោកវេជ្ជបណ្ឌិត ចន ផាន់ណា បានលើកឡើងថា តាមរយៈបទពិសោធន៍ផ្ទាល់ នៃផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ-១៩ និងបញ្ហាប្រឈម ក្នុងការធានាបាននូវវ៉ាក់សាំង និងសម្ភារៈសង្គ្រោះជីវិតផ្សេងទៀត តំបន់អាស៊ី ត្រូវតែស្វែងរក្របខណ្ឌ នៃការរៀបចំជាមួយការធ្វើវិមជ្ឈការ នូវវិធីសាស្ត្រ ក្នុងការត្រៀមលក្ខណៈ និងការឆ្លើយតប នៃជំងឺរាតត្បាត និងការពារគ្រប់ប្រជាជាតិទាំងឡាយ ក្នុងតំបន់ ។
លោកវេជ្ជបណ្ឌិត បានបន្តថា ភាពជឿនលឿន ផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យា នៅក្នុងតំបន់ ធ្វើអោយអាស៊ី ចាប់យកជំហរតែមួយគត់ ក្នុងការស្វែងរកការគាំទ្រ សម្រាប់ក្របខ័ណ្ឌសមធម៌ ដែលនឹងផ្តល់ផលប្រយោជន៍ដល់តំបន់ និងប្រទេស ដែលមានប្រាក់ចំណូលទាប នៅទូទាំងពិភព លោក។ សមត្ថភាព ក្នុងការផលិត ដែលមានស្រាប់ក្នុងតំបន់ និងភាពជាដៃគូជាមួយតំបន់ផ្សេងទៀត ក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ផ្តល់ឱកាសអោយប្រព័ន្ធសុខភាព មានភាពធនកើនឡើងនៅទូទាំងតំបន់អាស៊ី ព្រមទាំងពិភពលោក នៅផ្នែកខាងត្បូងនេះផងដែរ។
ជាមួយគ្នានោះដែរ លោកវេជ្ជបណ្ឌិត បានឡើងទៀតថា “ជំងឺរាតត្បាត COVID-19 បានបង្ហាញ នូវគម្លាតដ៏សំខាន់ ក្នុងការទទួលបានការថែទាំសុខភាព ជាពិសេស នៅក្នុងប្រទេស ដែលមានចំណូលទាប និងមធ្យម ដែលលទ្ធភាពទទួលបានវ៉ាក់សាំង និងការផ្គត់ផ្គង់សម្ភារៈ សង្គ្រោះ ជីវិត នៅយឺតជាងប្រទេសមានចំណូលខ្ពស់។ តាមរយៈការជំរុញវិមជ្ឈការ នៃការផលិត និងការជម្រុញការចែករំលែកបច្ចេកវិទ្យាតំបន់អាស៊ីអាចដឹកនាំ និងទទួលខុសត្រូវ ដែលជាក្របខណ្ឌ ត្រូវបានត្រៀមទុក និងប្រសើរជាងមុន” ។
តំណាងនាយកអង្គការ AHF ប្រចាំតំបន់អាស៊ី មានប្រសាសន៍ថា ៖ «តាមរយៈការប្តេជ្ញាចិត្តរួមគ្នា ចំពោះសមធម៌ យើងអាចបង្កើតកិច្ចព្រមព្រៀងជំងឺរាតត្បាត ដែលមិនត្រឹមតែសម្រាប់តំបន់អាស៊ី ប៉ុណ្ណោះទេ ថែមទាំងបង្កើតភាពសុខមាលភាព សម្រាប់ទាំងអស់គ្នា ដោយធានាថា គ្មានតំបន់ណា ដែលងាយរងគ្រោះ ក្នុងវិបត្តិ នាពេលអនាគត» ។
ជាមួយគ្នានោះដែរ លោកវេជ្ជបណ្ឌិត ចន ផាន់ណា បានលើកឡើងទៀតថា អ្នកតស៊ូមតិ ស្វែងរកការគាំទ្រ ក្នុងយុទ្ធនាការសកលសង្គ្រោះសង្គមរបស់ (SOS) កំពុងជំរុញឱ្យកិច្ចព្រមព្រៀងការរាតត្បាតថ្មីរួមមានសមត្ថភាពផលិតកម្មក្នុងតំបន់ គឺបង្កើតយន្តការជាក់លាក់ ដើម្បីសម្រួល ដល់តំបន់ក្នុងការផលិតវ៉ាក់សាំង មធ្យោបាយ ក្នុងការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល សម្រាប់តំបន់ និងផ្នែកខាងត្បូង នៃពិភពលោកនេះ។ កិច្ចការនេនេះ តម្រូវឱ្យមានការចង្អុលបង្ហាញ សម្រាប់ការផ្ទេរចំណេះដឹង បច្ចេកវិទ្យា និងការផ្តល់ហិរញ្ញប្បទាន រយៈពេលវែង ដែលប្រកបដោយនិរន្តរភាព ដូចមានចែង ក្នុងមាត្រា 9, 10 និង 11 នៃសេចក្តីព្រាងកិច្ចព្រមព្រៀង ។
តំណាងអង្គការ ក៏បានលើកឡើងទៀតថា ការទទួលបានការយក នូវម៉ូឌែលអភិបាលកិច្ចមួយ ដែលរួមបញ្ចូលការចូលរួមដ៏មានអត្ថន័យរបស់សង្គមស៊ីវិល គេអាចបង្កើនភាពស្របច្បាប់ ពង្រឹងគណនេយ្យភាព និងប្រែក្លាយរច្ចនាសម្ព័ន សន្តិសុខសម្រាប់សុខភាពសកល ទៅជាប្រព័ន្ធដែលប្រកបដោយសមធម៌ និងមានប្រសិទ្ធភាពជាងមុន ដើម្បីការពារ ទប់ស្កាត់ ត្រៀម និងឆ្លើយតប បានប្រសើរជាមុនចំពោះការគំរាមកំហែងសុខភាពសកល ។
តំណាងអង្កការដដែល បានគូសបញ្ជាក់ថា ៖ «នៅពេលនេះដែរ ដំណើរការក្នុងការចរចាកិច្ចព្រមព្រៀង កំពុងតែឈានដល់ពេលដ៏សំខាន់ខ្លាំងមួយ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ អំពាវនាវឱ្យប្រជាជាតិតំបន់អាស៊ី គាំទ្រកិច្ចព្រមព្រៀងដ៏មានអត្ថន័យ និងអាចអនុវត្តបាន ដែលលើកកម្ពស់សមធម៌សុខភាពសាធារណៈ និងកសាងបាននូវអនាគតមួយ ប្រកបដោយភាពត្រៀមខ្លួនរួចជាស្រេច និងប្រកបដោយភាពគ្រប់គ្រងបាន» ៕
ចែករំលែកព័តមាននេះ