ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជធានី​ភ្នំពេញ ​រៀបចំ​ប្រណាំងទូក​សាកល្បង​ ដើម្បី​ជ្រើសរើស​ទូក​ល្បឿន​លឿន និង​មធ្យម ចូលរួម​ប្រណាំងទូក​ ក្នុង​ព្រះរាជ​ពិធីបុណ្យអុំទូក​ឆាប់​ៗ​នេះ

2 ខែ មុន

រាជធានី​ភ្នំពេញ ​៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ​បានឱ្យ​ដឹង​ថា ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល ៣​ថ្ងៃ…

រាជធានី​ភ្នំពេញ ​៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ​បានឱ្យ​ដឹង​ថា ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៤-១៥-១៦ ខែវិច្ឆិកា​ ឆ្នាំ​២០២៤ ខាង​មុខ​នេះ ដោយ​មានការ​រៀបចំ​បណ្ដែតប្រទីប អុជ​កាំជ្រួច ប្រគំ​តន្ត្រី សម្តែង​សិល្បៈ និង​កម្មវិធី​កម្សាន្ត​សប្បាយ​ផ្សេង​ៗ ​ជា​ច្រើន​ទៀត​ ។

ដូច្នេះ ដើម្បី​ចូលរួម​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​ខាងលើ ឱ្យ​បាន​អធិកអធម រក្សា​បាន​ នូវ​ទំនៀមទម្លាប់​ប្រពៃណី​ជាតិ និង​បើកឱកាស​ជូន​បងប្អូន​ប្រជាពលរដ្ឋ បាន​ចូលរួម​ទស្សនា​កម្សាន្ត​សប្បាយ ក្រោម​ម្លប់​ដ៏​ត្រជាក់ត្រជុំ​នៃ “​សុខ​សន្តិភាព​ និង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​” រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​រៀបចំ​ពិធី​ប្រណាំងទូក​ក្រប​ខណ្ឌ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​អង្គារ៍ ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៤ ចាប់ពី​វេលា​ម៉ោង១៣:០០​នាទី​រសៀល​តទៅ នៅ​តាម​ដង​ទន្លេសាប មុខ​វត្តឧណ្ណា​លោម ដើម្បី​ជ្រើសរើស​ទូក​ល្បឿន​លឿន និង​មធ្យម ចូលរួម​ប្រណាំងទូក​ក្នុង​ព្រះរាជ​ពិធីបុណ្យ ។

រដ្ឋបាល​រាជធានី​ភ្នំពេញ​ សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ អញ្ជើញ​មក​ចូលរួម​ទស្សនា​កម្សាន្ត​សប្បាយ​ ក្នុង​ពិធី​ប្រណាំងទូក​នេះ និង​ចូលរួម​លើកទឹកចិត្ត​ដល់​កីឡាករ​-​កីឡាការិនី​ទូក​អុំ​-​ទូក​ចែវ​រាជធានី​ភ្នំពេញ​ទាំងអស់​ ឱ្យ​បាន​ច្រើន​កុះករ ។

ទទួល​បាន​សេចក្ដីជូនដំណឹង​នេះ នាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ​ទាំង​១៤ និង​មន្ទីរ​-​អង្គភាព​ជំនាញ​ជុំវិញ​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​ផ្សព្វផ្សាយ អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព និង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ