ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ឡាវ​ម្នាក់​ជាមួយ​គ្រឿ​.​ង​.​ញៀ​.​ន​.​ជាង​៣០០​គីឡូក្រាម

5 ថ្ងៃ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ បុរស​ជនជាតិ​ឡាវ​ម្នាក់ ត្រូវ​បាន​ចាប់ខ្លួន​ជាមួយ​គ្រឿងញៀន​ជាង​៣០០​គីឡូក្រាម នៅ​ចំណុច​កំណាត់​ផ្លូវជាតិ​លេខ​៧ ស្ថិត​ក្នុងភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង កាលពី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០…

ខេត្តស្ទឹងត្រែង ៖ បុរស​ជនជាតិ​ឡាវ​ម្នាក់ ត្រូវ​បាន​ចាប់ខ្លួន​ជាមួយ​គ្រឿងញៀន​ជាង​៣០០​គីឡូក្រាម នៅ​ចំណុច​កំណាត់​ផ្លូវជាតិ​លេខ​៧ ស្ថិត​ក្នុងភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង កាលពី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២៤ ខណៈ​កំពុង​ដឹក​ជញ្ជូន​​គ្រឿងញៀន​តាម​រថយន្ត​ពី​ប្រទេស​ឡាវ​ឆ្លង​ដែន​ចូល​មក​កម្ពុជា ។

តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​រួម​មាន​កម្លាំង​របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក​៩​ ក្រសួង​មហាផ្ទៃ​សហការ​ជាមួយ​កម្លាំង​នៃ​កា​រិ​យា​ន័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​កម្លាំងវរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៧០១​បាន​បើក​ប្រតិបត្តិការ​ទប់ស្កាត់ និង​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​ខុសច្បាប់​ពី​ប្រទេស​ឡាវ​ចូល​កម្ពុជា​ផ្លូវគោក​ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​ឡាវ​ម្នាក់ រួម​វត្ថុ​តាង​លើ​រថយន្ត​សង្ស័យ​គ្រឿងញៀន​ចំនួន​១៨​បេ ។

ប្រភព​ដដែល​បន្ត​ថា ក្រោយ​កម្លាំង​សមត្ថកិច្ច​ស្ទាក់​រថយន្ត​សង្ស័យ​ចំនួន​២​គ្រឿង ដើម្បី​ត្រួតពិនិត្យ​រក​ឃើញ វត្ថុ​តាង​សង្ស័យ​កម្លាំង​សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​រួម​វត្ថុ​តាង និង​មធ្យោបាយ​បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង ដើម្បី​ត្រួតពិនិត្យ​តាម​នីតិវិធី​បន្ថែម ។

តាម​សមត្ថកិច្ច​ឲ្យ​ដឹង​ទៀត​ថា នៅ​ថ្ងៃ​ទី​៣០ តុលា ២០២៤ ដដែល ដោយ​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត សមត្ថកិច្ច​បាន​ត្រួតពិនិត្យ​លើ​វត្ថុ​តាង​និង​ធ្វើតេស្ត​រក​សារធាតុ​ញៀន ។ ជាក់ស្ដែង វត្ថុ​តាង​ដែល​បាន​ដក​រហូត គឺជា​គ្រឿងញៀន​ប្រភេទ«​កេ​តា​មីន​»មាន​ចំនួន​១៨​បេ ស្មើ​និង​៣២០​ដុំ ថ្លឹង​ទម្ងន់​សុទ្ធ​៣១៥​គីឡូ និង​៧២៤.៨​ក្រាម ។

សមត្ថកិច្ច​បន្ថែម​ថា ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​ឈ្មោះ ឡៅ លី (lAO lEE) ភេទ​ប្រុស ជា​ជនជាតិ​ឡាវ ទីកន្លែង​កំណើត​ប្រទេស​ឡាវ ។ ចំពោះ​សម្ភារ​ដកហូត​រួម​មាន​រថយន្ត​ចំនួន​០២​គ្រឿង (​ម៉ាក TOYOTA FORTUNER ពណ៌​ទឹកមាស ស្លាក​លេខ​ភ្នំពេញ 2H-7583 និង​ម៉ាក TOYOTA TUNDRA ស្លាក​លេខ​ភ្នំពេញ 2AA-5577 ពណ៌​ខ្មៅ​) ទូរស័ព្ទ​ដៃ​ចំនួន ០២​គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ