ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​នាង នរោត្តម ជេន​ណា រំភើប​ហូរ​ទឹកភ្នែក ក្រោយ​ច្រៀង​បទ​នគររាជ​ក្នុង​ពិធី​បើក​កីឡា​ជាតិ

18 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ព្រះ​នាង នរោត្តម ជេន​ណា បាន​បង្ហាញ​ក្តី​រំភើប​រហូត​ហូរ​ទឹកភ្នែក បន្ទាប់​ពី​ព្រះ​នាង​ត្រូវ​បាន​ផ្តល់​ឱកាស​ឡើង​ច្រៀង​នាំមុខ​នូវ​បទ នគររាជ នៅ​ក្នុង​ពិធី​បើក​កីឡា​ជាតិ ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង…

រាជធានីភ្នំពេញ ៖ ព្រះ​នាង នរោត្តម ជេន​ណា បាន​បង្ហាញ​ក្តី​រំភើប​រហូត​ហូរ​ទឹកភ្នែក បន្ទាប់​ពី​ព្រះ​នាង​ត្រូវ​បាន​ផ្តល់​ឱកាស​ឡើង​ច្រៀង​នាំមុខ​នូវ​បទ នគររាជ នៅ​ក្នុង​ពិធី​បើក​កីឡា​ជាតិ ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង ​កាលពី​រាត្រី​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២៤ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ។

ពិធី​បើក​កីឡា​ជាតិ​បាន​ប្រារព្ធ​ឡើង​យ៉ាង​ឱ​ឡា​រឹក ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី ហើយ​ក៏​មានការ​ចូលរួម​ពី​មហាជន​យ៉ាងច្រើន​កុះករ ជា​ពិសេស ក៏​ការ​ចូលរួម​សម្តែង​ពី​អ្នក​សិ​ល្បៈ​ល្បី​ជា​ច្រើន​រូប ដោយនៅ​ក្នុង​នោះ​ក៏​មាន​វត្តមាន​របស់​ព្រះ​នាង ជេន​ណា ផង​ដែរ ។

ក្រៅពី​ការ​សម្តែង​ច្រៀង ព្រះ​នាង ជេន​ណា ក៏​ត្រូវ​បាន​អ្នក​រៀបចំ​កម្មវិធី​ផ្តល់​ឱកាស​ដ៏​ពិសេស​នៅ​ក្នុង​ការ​ច្រៀង​នាំមុខ​គេ​នូវ​បទ នគររាជ (​គោរព​ទង់ជាតិ​បើក​កម្មវិធី​)​ខ​ណះ​ពេល​អ្នកចូលរួម​ស្រែង​ច្រៀង​បន្ទរ​ពីក្រោយ ។

ឱកាស​ដ៏​ពិសេស​នេះ ​បាន​ធ្វើ​ឲ្យ ព្រះ​នាង ជេន​ណា បាន​សម្តែង​ក្តី​រំភើប​រហូត​ស្រក់​ទឹកភ្នែក ក្នុង​ពេល​ដែល​ព្រះ​នាង​បាន​ស្រែង​ច្រៀង​បទ​ជាតិខ្មែរ​នៅ​ក្នុង​កម្មវិធី​ដ៏​ធំ​របស់​ជាតិ ជា​ពិសេស​ទៀត​នោះ​គឺ​នៅ​ចំពោះ​សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

តាម​រយៈ​សំ​ណេ​រដែ​ល​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម ព្រះ​នាង ជេន​ណា បាន​លើក​ឡើង​ថា ថ្ងៃនេះ ជា​ថ្ងៃ​ដែល​ខ្ញុំ​រំភើប​រហូត​ស្រក់​ទឹកភ្នែក​នៅ​ពេល​ខ្ញុំ​បាន​ឈរ​ច្រៀង​បទ​នគររាជ នៅ​ក្នុង​កម្មវិធី​ដ៏​ធំ​របស់​ជាតិ ហើយ​នៅ​ចំពោះ​មុខ​សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​។

ព្រះ​នាង​បញ្ជាក់​ថា តាំងពី​តូច​រហូត​មក​ដល់​អាយុ​១២​ឆ្នាំនេះ ខ្ញុំ​តែងតែ​ស្រមៃ​ថា​នៅ​ថ្ងៃ​ណាមួយ​ខ្ញុំ​បាន​ឈរ​ច្រៀង​ចម្រៀង​ជាតិ​នៅ​ក្នុង​ពិធី​របស់​ជាតិ​។ ព្រះ​នាង​បន្ត​ថា ថ្ងៃនេះ​ក្តី​ស្រមៃ​បាន​ដូច​បំណង​ហើយ ក្នុង​នាម​ខ្ញុំ​ជា​សិល្បករ​មួយ​រូប និង​ជា​ទូត​សុ​ឆន្ទៈ​សហព័ន្ធ​កីឡា​រាំ​កម្ពុជា ខ្ញុំ​សូម​គោរព​ថ្លែងអំណរ​គុណ​សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី​ជាទី​គោរព​ដ៏​ខ្ពង់ខ្ពស់ ព្រមទាំង​ថ្នាក់ដឹកនាំ​នៃ​គណៈ​កម្មា​ធិការ​រៀបចំ​មហា​ព្រឹត្តិការណ៍​កីឡា​ជាតិ​ដ៏​ធំ​នេះ​ឡើង ពិសេស​ឯកឧត្តម វ៉ា​ត់ ចំរើន និង​ក្រុមការងារ​មានការ​យកចិត្តទុកដាក់​យ៉ាង​ខ្ពស់​ក្នុង​ការ​រៀបចំ​។

សូម​គោរព​ជូនពរ​សម្តេច​ប្រមុខ និង​ថ្នាក់ដឹកនាំ​ទាំងអស់​មាន​សុខភាព​ល្អ អាយុ​យឺនយូរ និង​ប្រកប​ដោយ​សេចក្តីសុខ​ចម្រើន​គ្រប់​ប្រការ ៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ