ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយ ! បេក្ខជនប្រឡងបាក់ឌុបវ័យចំណាស់ជាងគេ ហែម ស៊ីណាត ពេលថា «បាក់ទឹកចិត្តជាខ្លាំង» ក្រោយបរាជ័យលើកនេះ

1 ថ្ងៃ មុន

ពិតជា​សោកស្តាយ​ជា​ពន់ពេក ក្រោយ​លទ្ធផល​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​បាន​ប្រកាស​នៅ​ខេត្ត ដោយ​បេក្ខជន ហែម ស៊ី​ណាត ដែល​មាន​អ្នក​ប្រឡង​បាក់​ឌុ​ប​មាន​វ័យ​ចំណាស់​ជាងគេ ទទួល​បាន​លទ្ធផល​មិនល្អ ពោល គឺ​បរាជ័យ​ជា​លើក​ទី​៣ ក្នុង​សមរភូមិ​ប្រឡង…

ពិតជា​សោកស្តាយ​ជា​ពន់ពេក ក្រោយ​លទ្ធផល​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​បាន​ប្រកាស​នៅ​ខេត្ត ដោយ​បេក្ខជន ហែម ស៊ី​ណាត ដែល​មាន​អ្នក​ប្រឡង​បាក់​ឌុ​ប​មាន​វ័យ​ចំណាស់​ជាងគេ ទទួល​បាន​លទ្ធផល​មិនល្អ ពោល គឺ​បរាជ័យ​ជា​លើក​ទី​៣ ក្នុង​សមរភូមិ​ប្រឡង ។

យ៉ាងណាមិញ មហាជន​មួយ​ចំនួន​ក៏​បាន​លើកទឹកចិត្ត​បេក្ខជន​រូប​នេះ ដោយ​ពោល​ថា ដួល​ប៉ុន្មាន​ដង​មិន​សំខាន់ សំខាន់​កុំ​បោះបង់ ។ ប្រាកដ​ណាស់ លទ្ធផល​ប្រឡង​ចេញ​មក​បេក្ខជន ហែម ស៊ី​ណាត មិន​បាន​ទទួល​ជោគជ័យ​នោះ​ទេ ហើយ​កាន់តែ​អាណិត​នោះ គឺ​គាត់​បាន​ពោល​ពាក្យ​ថា «​ឆ្នាំ​នេះ​ពិតជា​បាក់ទឹកចិត្ត​ខ្លាំង មិន​ហ៊ាន​ចេញ​ទៅ​ក្រៅ ព្រោះ​ការ​ប្រឡង​ធ្លាក់​ច្រើន​ដង​ពេក​» ។

ជា​ការ​ពិត កាលពី​កន្លង​ទៅ​បេក្ខភាព ហែម ស៊ី​ណាត ប្រឡង​នៅ​មណ្ឌល​អនុ​វិទ្យាល័យ ទឹកថ្លា នា​ខេត្តបន្ទាយមានជ័យ មាន​លេខ​ទី​១៩ លេខ​តុ​៤៦៥ ខណៈ​ព្រឹក​នេះ តាម​ការ​ប្រកាស​បិត​ផ្សាយ​របស់​ក្រសួង​អប់រំ បេក្ខភាព​ស្វៃរិន​រូប​នេះ​មិន​មានឈ្មោះ​ក្នុង​បញ្ជីរាយនាម​បក្ខ​ភាព​នោះ​ទេ ដូច្នេះ​សូម​ចូលរួម​សោកស្តាយ​ជា​ថ្មី​ម្តងទៀត ។

តាម​រយៈ​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព បេក្ខភាព​ចំណាស់​ជាងគេ ហែម ស៊ី​ណាត និយាយ​ថា ឆ្នាំ​នេះ​អ្នកស្រី​ពិតជា​បាក់ទឹកចិត្ត​ជា​ខ្លាំង ដោយ​មូលហេតុ​ថា ប្រឡង​ធ្លាក់​ញយ​ដង​ពេក ក្នុង​សមរភូមិ​បាក់​ឌុ​ប​ទី​១២ ។ ទោះជា​ធ្លាក់​ក៏​ពិតមែន តែ​បេក្ខភាព​ចំណាស់​ជាងគេ ហែម ស៊ី​ណាត​ថា នៅ​តែ​បន្ត​ការ​ប្រឡង តែ​អ្វី​ដែល​អ្នកស្រី​សោកស្តាយ​នោះ គឺ​អ្នកស្រី​ថា ដូច​ជា​មុខ​វិជ្ជា ប្រវត្តិវិទ្យា សីលធម៌ និង​ផែនដី គឺ​អ្នកស្រី​ធ្វើ​បាន​ល្អ តែ​នៅ​មាន​បញ្ហា​ទៅ​វិញ្ញាសារ​គណិត​វិទ្យា ដូច្នេះ​ទើប​ធ្លាក់ មិន​ទទួល​បាន​ជោគជ័យ​នោះ ។

សូម​បញ្ជាក់ បេក្ខភាព ហែម ស៊ី​ណាត ពោល​ថា ទោះ​ដួល​ជា​លើក​ទី​៣ តែ​គាត់​នៅ​តែ​បន្ត​ក្តី​ស្រមៃ ចង់បាន​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុ​ប​) ចង់​ក្លាយជា​គ្រូបង្រៀន ដោយ​បេក្ខភាព​វ័យចាស់​ជាងគេ​រូប​នេះ ជ​ន្នះ​ពាក្យ​គេ​ម៉ាក់​ងាយ​ថា​« ក្រ​ខំរៀន​ធ្វើ​អ្វី យក​សញ្ញាបត្រ​មក​បានការ​អី ខ្លួន​ចាស់​ហើយ​» ។ ពាក្យ​មួយ​ឃ្លា​ខាងលើ កាន់តែ​ធ្វើ​អោយ​បេក្ខភាព ហែម ស៊ី​ណាត រិ​ទ្ធ​តែ​ចង់បាន​សញ្ញាបត្រ​ជា​ខ្លាំង ដោយ​អ្នកស្រី​យល់​ថា ការ​សិក្សា​ពេញ​មួយ​ជីវិត ពិតជា​មាន​សារៈ​ចំពោះ​ខ្លួន​អ្នកស្រី​ផ្ទាល់ អ្វី​ដែល​កាន់តែ​ពិសេស​ទៀត​នោះ គឺ​ចង់អោយ​ក្មេង​ជំនាន់​យល់​ពី​តម្លៃ​នៃ​ការ​សិក្សា​រៀនសូត្រ ។

តើ​លោក​អ្នក​យល់​យ៉ាងណា​ដែរ? ការ​សិក្សា គឺ​ពេញ​មួយ​ជីវិត គ្មាន​ពាក្យ​ថា ហួសពេល​ឡើយ ។ អ្នកស្រី ហែម ស៊ី​ណាត បន្ត​ទៀត​ថា កាលពី​កន្លង​ទៅ​ធ្លាប់​មាន​គេ​ថា អោយ​អ្នកស្រី​ផង​ដែរ « ក្រ​ខំរៀន​ធ្វើ​អ្វី យក​សញ្ញាបត្រ​មក​បានការ​អី ខ្លួន​ចាស់​ហើយ​នោះ »​។ ពាក្យ​មួយ​ឃ្លា​ចាំ​ក្នុង​ចិត្តជា​និច្ច អ្នកស្រី ហែម ស៊ី​ណាត​ថា នឹង​ខិតខំ​ប្រឡង​អោយ​ជាប់ ដោយ​បទ​ពិសោធន៍​រយៈពេល​២​ឆ្នាំ​ជាប់​ៗ​គ្នា​ដែល​ប្រឡង​ធ្លាក់ ទៅ​មុខ​វិជ្ជា គណិត និង​ភាសា​អង់គ្លេស ។

គួរ​បញ្ជាក់​ដែរ​ថា បេក្ខភាព​វ័យ​៥៨​ឆ្នាំ រូប​នេះ​បន្ថែម​ថា រយៈពេល​១​ឆ្នាំ​បាន​កន្លង​ទៅ​នេះ អ្នកស្រី​បាន​រៀនសូត្រ​បាន​ច្រើន រៀន​ថ្ងៃ​មិន​គ្រប់ រៀន​យប់​បន្ថែម ដោយ​ថ្ងៃ​រៀន​ធ្វើ​លំ​ហាត់​កិច្ចការ​ផ្ទះ និង​ពេល​យប់​រៀន​តាម​អន​ឡាយ ដើម្បី​ពង្រឹង​លើ​មុខ​វិជ្ជា​ដែល​ជួប​ឧបសគ្គ និង​ធ្វើ​ទៅ​មិន​បាន​ល្អ​នោះ ។

គួរ​រម្លឹក​ដែរ​ថា អ្នកស្រី ហែម ស៊ី​ណា​ម ដែល​មាន​ទីលំនៅ​បច្ចុប្បន្ន នៅ​ភូមិ​ថ្ម​រមៀល​កើត ឃុំ​បន្ទាយឆ្មា ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ គឺជា​គ្រូ​អក្ខរកម្ម ដោយ​ជា​រៀងរាល់ថ្ងៃ អ្នកស្រី​ត្រូវ​បង្រៀន​សិស្ស​ដែល​មាន​វ័យ​ល្បាក់​ៗ​នឹង​អ្នក​មីង វ័យ ៥០​ឆ្នាំ ៦០​ឆ្នាំ ទៅ​៧០​ឆ្នាំ​ប្លាយ ដោយ​ការ​រៀនអក្សរ​នេះ ដើម្បី​យក​ទៅ​សូត្រធម៌ មើល​ធម៌ ជា​ពិសេស​កូនសិស្ស​ដែល​ចាស់​ជាង​អ្នក​មីង​ផង​នោះ ចង់​ចេះ​អាន និង​ចេះ​សរសេរ ។ ហើយ​សម្រាប់​កា​រប​ង្រៀ​នេះ​ទៀត​សោត អ្នក​មីង​ក៏​ទទួល​បាន​កម្រៃ​ខ្លះ​ៗ​ផង ដោយ​ក្នុង​មួយ​ខែ​ៗ ទទួល​បាន​ប្រាក់​៥០​ម៉ឺន​រៀល​ក្នុង​មួយ​ខែ ៕ ដោយ​៖​លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ