ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ឆ្នាំ​២០២៥ គឺជា​ចំណុច​ពាក់កណ្តាល​នៃ​ទសវត្សរ៍​ដែល​ពិភពលោក​បាន​ប្រឈម​នូវ​រឿងរ៉ាវ​ចលាចល និង​ការ​ផ្លាស់​ប្តូរ​យ៉ាង​ជ្រាលជ្រៅ​លើ​បច្ចេកវិទ្យា នយោបាយ និង​សង្គម ជា​សាកល​តាំងពី​សង្គ្រាម​ពាណិជ្ជកម្ម​ចិន និង​អា​មេ​រិ​ក សង្គ្រាម​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន សង្គ្រាម​នៅ​ម​ជ្ឈឹ​ម​បូព៌ា…

ឆ្នាំ​២០២៥ គឺជា​ចំណុច​ពាក់កណ្តាល​នៃ​ទសវត្សរ៍​ដែល​ពិភពលោក​បាន​ប្រឈម​នូវ​រឿងរ៉ាវ​ចលាចល និង​ការ​ផ្លាស់​ប្តូរ​យ៉ាង​ជ្រាលជ្រៅ​លើ​បច្ចេកវិទ្យា នយោបាយ និង​សង្គម ជា​សាកល​តាំងពី​សង្គ្រាម​ពាណិជ្ជកម្ម​ចិន និង​អា​មេ​រិ​ក សង្គ្រាម​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន សង្គ្រាម​នៅ​ម​ជ្ឈឹ​ម​បូព៌ា ព្រមទាំង​ផល​លំបាក​បន្សល់​មក​ដោយសារ​ការ​រីក​រាលដាល​នៃ​មេរោគ​កូ​វី​ដ​១៩ ដែល​បាន​ស​ម្លា​.​ប់​មនុស្ស​យ៉ាង​រង្គាល ។

នៅ​ពេល​ដែល​យើង​ទាំងអស់​គ្នា បាន​កំពុង​តែ​ខិតចូល​ឆ្នាំ​ថ្មី ពិភពលោក​សព្វថ្ងៃ​បាន​មើលឃើញ​ហេតុផល​តិចតួច​បំផុត​ដែល​រំពឹង​ថា ល្បឿន​នៃ​ការ​រំខាន និង​បញ្ហា​នានា​នឹង​ថយ​ចុះ ។ នៅ​ក្នុង​ស្ថានភាព​បែប​នេះ សម្រាប់​ធុរជន​ដែល​ចង់​រស់រាន​មានជីវិត និង​រីក​ចំរើន​ក្នុង​បរិយាកាស​សេដ្ឋកិច្ច​ដូច​បច្ចុប្បន្ន វា​ជា​រឿង​សំខាន់​ក្នុង​ការ​យល់​ដឹង​អំពី​និន្នាការ​ដែល​ជំរុញ​ឱ្យ​មានការ​រួបរួម​គ្នា​នៃ​ការ​បង្កើត​ថ្មី​ឆ្លើយ​តប​នឹង​ការ​គំ​រា​.​ម​កំ​ហែ​.​ង និង​ការ​ប្រជែង​គ្នា ដើម្បី​ដណ្តើម​ឱកាស ។

ការ​ស្វែង​យល់​ពី​ចំណុច​ទាំងនេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​អ្នក​ដែល​មាន​គោលបំណង​ប្រើប្រាស់​វា​សម្រាប់​ការ​រីក​ចម្រើន និង​ការ​ប្រកួតប្រជែង ។ ដូច្នេះ នេះ​ជា​ទិដ្ឋភាព​ទូទៅ ដែល​គួរតែ​ស្វែង​យល់​អំពី​និន្នាការ​សំខាន់​ៗ​ដែល​នឹង​ប្រឈម​នៅ​ឆ្នាំ​ក្រោយ ។ វា គឺជា​ស្ថានភាព​ជា​សាកល ហើយ​មាន​ចំណុច​ខ្លះ​វា​ពិបាក​សម្រាប់​កម្ពុជា តែ​យើង​ត្រូវ​តែ​ដឹង ហើយ​ប្រឹងប្រែង​រៀបចំ​ខ្លួន​ទុកជា​មុន ។

១. យុទ្ធសាស្ត្រ​ធុរកិច្ច និង​អាជីវកម្ម​តាម​ប្រព័ន្ធ​បញ្ញា​សិប្បនិម្មិត
មនុស្សជាតិ​បាន​ចំណាយពេល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ រស់នៅ​ក្នុង​ជីវភាព​ដ៏​អស្ចារ្យ​ផ្សារ​ភ្ជាប់​នឹង​សក្តានុពល​នៃ AI ជំនាន់​ថ្មី ហើយ​បានឮ​អំពី​របៀប​ដែល​វា​នឹង​ផ្លាស់​ប្តូរ​ពិភពលោក ដូចនេះ នៅ​ឆ្នាំ​២០២៥​ខាង​មុខ គេ​បាន​ព្យាករណ៍​ថា AI ជំនាន់​ថ្មី​នឹង​កាន់តែ​រីក​ចំរើន​ទ្វេ​ដង ។ ដូច្នេះ​យុទ្ធសាស្ត្រ​អាជីវកម្ម​ថ្មី​ត្រូវ​តែ​ផ្សារ​ភ្ជាប់​នឹង AI ។ នៅ​ពេល​នេះ​ក្រុមហ៊ុន​ធំ​ៗ​នៅ​លើ​ពិភពលោក ដូច​ជា Google Amazon និង Netflix គឺ​សុទ្ធតែ​បាន​រៀបចំ​ឡើង​វិញ​ទាំងអស់​នូវ​យុទ្ធសាស្ត្រ​របស់​ពួក​គេ​តាំងពី​លំដាប់​ទាប​រហូត​ដល់​លំដាប់​កំពូល ។ ក្រុមហ៊ុន​ធំ​ៗ​បាន​ផ្លាស់​ប្តូរ​គំរូ​អាជីវកម្ម​ដែល​មាន​ស្រាប់ ដូច​ជា ការ​ផ្សាយពាណិជ្ជកម្ម​តាម​អ៊ីនធឺណិត ការ​លក់រាយ និង​ការ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ ។

២.​អាជីវកម្ម​ប្រកបដោយ​និរន្តរភាព និង​វដ្ត​នៃ​សេដ្ឋកិច្ច​ដែល​ត្រូវ​រិះគិត
សម្ពាធ​បទ​ប្បញ្ញត្តិ និង​តម្រូវការ​អ្នក​ប្រើប្រាស់ គឺជា​ហេតុផល​ដ៏​ចម្បង​នៅ​ក្នុង​ការ​ជំរុញ​បរិយាកាស​អាជីវកម្ម​ឆ្ពោះទៅ​រក​ការ​ផ្លាស់​ប្តូរ​ដើម្បី​ធានា​សង្គតិភាព​នៃ​អាជីវកម្ម​តាម​គំរូ និង​បែបផែន​នៃ​បែបបទ​បែប​ថ្មី​។

ការ​អភិវឌ្ឍ​នៃ​វដ្ត​សេដ្ឋកិច្ច​ក៏​ជា​មាន​សារៈសំខាន់​ដោយ​ពិភពលោក​ពិតជា​ត្រូវការ ការ​ប្រើប្រាស់​ឡើង​វិញ​នូវ​វត្ថុធាតុដើម និង​ធនធាន​កែ​ច្នៃ​ឡើង​វិញ នៅ​ក្នុង​ប្រព័ន្ធ ដើម្បី​កាត់​បន្ថយ​កាក​សំណល់ និង​កាត់​បន្ថយ​ការ​បំពុល​លើ​បរិស្ថាន ។ ខ្សែ​សង្វា​ក់​ផលិតកម្ម​ត្រូវ​បាន​ជំរុញ​ឲ្យ​កាត់​បន្ថយ​ការ​បំពុលបរិស្ថាន ដោយ​រាប់​តាំងពី​ការ​ដឹក​ជញ្ជូន​ឡើង​ទៅ ។

៣. សហគ្រាស​ឆ្លាត​វៃ
សង្វា​ក់​ផលិតកម្ម​ពិភពលោក​ត្រូវ​បាន​លើកទឹកចិត្ត​អោយ​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​កម្រិត​ខ្ពស់ ដើម្បី​ធ្វើ​ស្វ័យប្រវត្តិកម្ម​ប្រកបដោយ​លក្ខណៈ​ពេញលេញ​លើ​ដំណើរការ​ការងារ​តាម​រយៈ​ការ​រួម​បញ្ចូល​បច្ចេកវិទ្យា​ផ្សេង​ៗ ដូច​ជា ការ​បំពាក់ ប្រព័ន្ធ​មនុស្ស​យន្ត​ស្វ័យប្រវត្តិ និង​ការ​បំពាក់​ប្រព័ន្ធ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​ជាដើម ។ ការ​បំពាក់​នូវ​បច្ចេកវិទ្យា​ទាំងនេះ គឺជា​មហិច្ឆតា​មួយ ប៉ុន្តែ​ក៏​ជា​ហានិភ័យ​មួយ ជា​ពិសេស គឺ​ក្រុមហ៊ុន ឬ​ផលិតករ​ដែល​មាន​ទុន​តិច​ពីព្រោះ​វា​ត្រូវការ​ដើមទុន​ច្រើន​ដើម្បី​បំពាក់​ខ្សែ​សង្វា​ក់​ផលិតកម្ម និង​ការ​ផ្គត់ផ្គង់ ដែល​ត្រូវ​បាន​ត​ភ្ជាប់​ដោយ​ក្បួន​ដោះស្រាយ​ឆ្លាត​វៃ ។

៤. អតិថិជន គឺជា​ស្តេច​នៅ​តែ​ជា​ទ្រឹស្តី​នៃ​អាជីវកម្ម​មាន​តម្លៃ
នៅ​ឆ្នាំ​២០២៥ ទ្រឹស្តី​អតិថិជន គឺជា​ស្តេច​នៅ​តែ​សំខាន់​ហើយ​វា​ត្រូវ​បាន​គេ​ព្យាករណ៍​ថា នឹង​កាន់តែ​បង្កើន​សំពាធ​ខ្លាំង​ឡើង​បន្ថែម​ទៀត ។ នៅ​ពេល​ដែល​ទីផ្សារ​មាន​ភាព​ចាស់ទុំ និង​អ្នកទិញ​កាន់តែ​យល់​ច្បាស់ នោះ​អ្នក​ធ្វើ​អាជីវកម្ម​ក៏​ត្រូវ​តែ​ពូកែ និង​កាន់តែ​ប្រឈម ដោយសារ​តែ​ពួក​គេ​ត្រូវការ​ប្រកួតប្រជែង​លើ​គុណភាព​នៃ​ផលិតផល ក៏​ដូច​ជា​សេវាកម្ម ហើយ​ថែម​ទាំង​តម្លៃបន្ថែម​ទៀត ។ ចំណុច​សំខាន់​មួយទៀត​ដែល​ធុរជន​ត្រូវ​គិត​ផង​ដែរ​នោះ​លើ​ចំណុច​នេះ គឺ​អតិថិជន​ទាមទារ និង​មាន​តម្រូវការ​ខ្ពស់ ។ នៅ​ឆ្នាំ​២០២៥ អតិថិជន គឺ​កាន់តែ​ទាមទារ​នូវ​អ្វី​កាន់តែ​ទំនើប ។ ដូច្នេះ​វា​ទាមទារ​ឲ្យ​ធុរជន​នានា​ត្រូវ​តែ​ធានា​ឱ្យ​មានការ​ផ្លាស់​ប្តូរ​យ៉ាង​រលូន​រវាង​ផលិតកម្ម សេវាកម្ម គុណភាព ផ្សារ​ភ្ជាប់​នឹង​ទំនាក់ទំនង​តាម​អ៊ី​ន​ធើ​ណិ​ត និង​ក្រៅ​បណ្តាញ ។

៥.​ភាព​ធន់​នៅ​ក្នុង​យុគសម័យ​នៃ​ភាព​មិន​ប្រាកដប្រជា
យើង​ត្រូវ​ត្រៀមខ្លួន​ទប់ទល់​នឹង​ការ​ប្រឈម​មុខ​ចំពោះ​ភាព​មិន​ប្រាកដប្រជា​ជុំវិញ​ស្ថានភាព​សេដ្ឋកិច្ច និង​បញ្ហា​នៃ​សន្តិសុខ​អន្តរជាតិ​នៅ​ពេល​យើង​ចូល​ឆ្នាំ ២០២៥ ។ សង្គ្រាម​ដែល​កំពុង​បន្ត រួម​ជាមួយ​ភាព​មិន​ប្រាកដប្រជា​នៃ​សេដ្ឋកិច្ច និង​មានការ​ប្រែប្រួល​លក្ខខណ្ឌ​ទីផ្សារ គឺ​ការ​បង្កើត​បញ្ហា​ប្រឈម​សម្រាប់​អាជីវកម្ម​ដ៏​មហិមា ។ តម្រូវការ​សម្រាប់​ក្រុមហ៊ុន និង​សហគ្រាស ដើម្បី​អភិវឌ្ឍ​សមត្ថភាព​នៅ​ក្នុង​ការ​ទ្រទ្រង់ និង​ការ​សម្រប​ខ្លួន គឺ​ត្រូវការ​ភាព​ធន់ និង​ការ​អត់ធ្មត់​ខ្ពស់​បំផុត ។

សរុប​មក​វិញ​នៅ​ពេល​យើង​ឈាន​ចូល​ដល់​ឆ្នាំ​២០២៥ វា​ច្បាស់​ណាស់​ថា​អាជីវកម្ម​ត្រូវ​តែ​ត្រៀមខ្លួន​ជា​ស្រេច ដើម្បី​សម្រប​ខ្លួន​ទៅ​នឹង​បញ្ហា​ប្រឈម​នានា ដែល​កំពុង​វិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស ។ នៅ​ក្នុង​ការ​ប្រកួតប្រជែង ប្រសិនបើ​យើង​ខ្សោយ យើង​នឹង​ស្លា​.​ប់ ។ ដូច្នេះ​វា​ទាមទារ​ការ​ត្រៀមខ្លួន​ឲ្យ​បាន​រួចរាល់​ដើម្បី​បន្សាំ និង​សម្រប​ខ្លួន​តាម​បរិបទ​សង្គម​។

យើង​ដឹង​ថា អ្វី​ដែល​បង្ហាញ​នេះ​មាន​ចំណុច​ជា​ច្រើន​ដែល​ធុរជន​នៅ​ក្នុងស្រុក​យើង​ពិបាក​នឹង​អនុវត្ត ប៉ុន្តែ​ត្រូវ​ត​បន្សាំ ពីព្រោះ​ចង់​ឬ​មិន​ចង់​យើង​ត្រូវ​តែ​រត់​តាម​គេ ។ កាលណា​យើង​រត់ យើង​អស់កម្លាំង​យើង​អាច​ដួល ប៉ុន្តែ​បើ​យើង​ដឹង​មុន យើង​ត្រៀម យើង​បម្រុង យើង​អាច​សម្រប​ខ្លួន​បាន​នោះ គឺជា​កាលានុវត្តភាព​របស់​យើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ