ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​កំពូល និង​មហាអយ្យការ​អម​តុលាការ​កំពូល ទទួល​កុំព្យូទ័រ ១១៦​គ្រឿង ពី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍

3 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២៤ តុលាការ​កំពូល និង​មហាអយ្យការ​អម​តុលាការ​កំពូល បាន​រៀបចំ​ពិធី​ប្រគល់ និង​ទទួល​កុំព្យូទ័រ ចំនួន…

រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២៤ តុលាការ​កំពូល និង​មហាអយ្យការ​អម​តុលាការ​កំពូល បាន​រៀបចំ​ពិធី​ប្រគល់ និង​ទទួល​កុំព្យូទ័រ ចំនួន ១១៦​គ្រឿង និង​ពិធី​ចែក​វិញ្ញាបនបត្រ​បញ្ជាក់​ការ​ចូលរួម​វគ្គ​បណ្តុះបណ្តាល ឌី​ជី​ថ​ល លើ​ជំនាញ​សន្តិសុខ​សាយ​ប័​រ និង​អក្ខរកម្ម​ទិន្នន័យ ពី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ផ្តល់​ជូន​តុលាការ​កំពូល និង​មហាអយ្យការ​អម​តុលាការ​កំពូល ។

ពិធី​នេះ​ប្រារ​ព​ធ្វើ​ឡើង​ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត ជា វ៉ា​ន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ឯកឧត្តម​បណ្ឌិត ជីវ កេង ប្រធាន​តុលាការ​កំពូល និង​មានការ​ចូលរួម​ពី​មន្ត្រី​អ្នកមុខអ្នកការ នៃ​ស្ថាប័ន​ទាំង​ពីរ​ផង​ដែរ ។

តុលាការ​កំពូល និង​មហាអយ្យការ​អម​តុលាការ​កំពូល បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ នៃ​ការ​យោគយល់ ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ស្តី​ពី “​កិច្ច​សហប្រតិបត្តិការ​ដាក់​ឲ្យ​ប្រើ​ថ្នាល​ផ្ទៀងផ្ទាត់​ឯកសារ verify.gov.kh និង​ការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ និង​កា​រត​ភ្ជាប់​អ៊ី​ន​ធី​ណិ​ត​” កាលពី​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២៤ ហើយ​តាម​រយៈ​ការ​អនុវត្ត​អនុស្សរណៈ នៃ​ការ​យោគយល់​នេះ តុលាការ​កំពូល និង​មហាអយ្យការ​អម​តុលាការ​កំពូល​ទទួល​បាន​នូវ​វឌ្ឍនភាព នៃ​បរិវត្ត​កម្ម​ឌី​ជី​ថ​ល​ជា​ផ្លែផ្កា មាន​ជា​អាទិ៍ ៖
១.​ការ​បញ្ចប់​ជា​ស្ថាពរ​នូវ​ការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​និង​កា​រត​ភ្ជាប់​អ៊ីនធឺណិត ។
២.​ការ​បណ្តុះបណ្តាល​លើ​ជំនាញ​ឌី​ជី​ថ​ល​ចំនួន ២​វគ្គ គឺ​វគ្គ​សន្តិសុខ​សាយ​ប័​រ និង​វគ្គ​អក្ខរកម្ម​ឌី​ជី​ថ​ល ជូន​ដល់​អគ្គ​ព្រះរាជអាជ្ញា​រង ចៅក្រម ព្រះរាជអាជ្ញា និង​មន្ត្រី​តុលាការ​កំពូល​និង​មហាអយ្យការ សរុប​ចំនួន​១១២ នាក់ ដែល​និង​ទទួល​បាន​នូវ​វិញ្ញាបនបត្រ​នា​ពេល​ឱកាស​នេះ​ផង​ដែរ ។
៣.​ការ​បញ្ចប់​កិច្ច​ពិភាក្សា​បច្ចេកទេស​លើ​ការ​ដាក់​ឲ្យ​ប្រ​ប្រាស់​ថ្នាល​ផ្ទៀងផ្ទាត់​ឯកសារ​របស់​រាជរដ្ឋាភិបាល verify.gov.kh ។
៤.​ការ​ទទួល​បាន ​នូវ (១) កុំព្យូទ័រ​ចំនួន ១១៦គ្រឿង (២) Domain Controller សម្រាប់​គ្រប់គ្រង​សិទ្ធិ​អ្នក​ប្រើប្រាស់ (៣) Server ជំនាន់​ថ្មី​សម្រាប់​គ្រប់គ្រង​សំណុំរឿង​ចំនួន ១​គ្រឿង (៣) Server សម្រាប់​គ្រប់គ្រង​ការ​ព្រី​ន​និង​ការ​ស្គែ​ន​ឯកសារ ចំនួន ១​គ្រឿង (៤) ម៉ាស៊ីន​ព្រី​ន​និង​ស្គែ​ន​ចំនួន ១​គ្រឿង (៥) ការ Hosting វេ​ប​សាយ​របស់​តុលាការ​កំពូល​និង​មហាអយ្យការ​អម​តុលាការ​កំពូល និង (៦) អាជ្ញា​បណ្ណ Office 365 ។

តុលាការ​កំពូល និង​មហាអយ្យការ​អម​តុលាការ​កំពូល បាន​និង​កំពុង​ជំរុញ​ការ​ធ្វើ​បរិវត្ត​កម្ម​ឌី​ធី​ថ​ល និង​កែប្រែ​ស្ថាប័ន​មួយ​នេះ​ទៅ​ជា​ស្ថាប័ន​ឌី​ជី​ថ​ល ដើម្បី​លើកកម្ពស់​ប្រសិទ្ធិ​ភាព​ នៃ​ការ​ផ្តល់​សេវា​យុត្តិធម៌​ប្រកបដោយ​គុណភាព ភាព​ឆាប់រហ័ស ងាយស្រួល សុ​ក្រិត​ភាព និង​តម្លាភាព ឆ្លើយ​តប​ទៅ​និង​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ របស់​រាជ​រដ្ឋ​ភិ​បាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា ជា​ពិសេស បញ្ច​កោណ ទី​៥ ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សង្គម​ឌី​ជី​ថ​ល និង​គោលនយោបាយ​រាជរដ្ឋាភិបាល​ឌី​ជី​ថ​ល​កម្ពុជា ២០២២.២០២៥ ។

ជា​ជំហាន​បន្ទាប់ តុលាការ​កំពូល ​និង​មហាអយ្យការ​អម​តុលាការ​កំពូល និង​បន្ត​សហការ​យ៉ាង​ជិត​ស្និត​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លើ​កិច្ចការ​ជា​អាទិភាព​មួយ​ចំនួន​បន្ថែម​ទៀត ដូច​ជា (១) ដាក់​ឲ្យ​ប្រើ​ថ្នាល​និង​កម្មវិធី​រដ្ឋបាល​ឌី​ជី​ថ​ល (២) អភិវឌ្ឍ​និង​ប្រើប្រាស់​កម្មវិធី​គ្រប់គ្រង​សំណុំរឿង ដែល​គាំទ្រ​និង​អ​ភ​វ​ឌ្ឍ​ដោយ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ និង (៣) បណ្តុះបណ្តាល​និង​ជំរុញ​ការ​ចាប់​យក​ឌី​ជី​ថ​ល​របស់​មន្ត្រី​នៃ​តុលាការ​កំពូល និង​មហាអយ្យការ​អម​តុលាការ​កំពូល ឲ្យ​កាន់តែ​មានគុណ​ភាពល្អ​ប្រសើ និង​ប្រសិទ្ធិ​ភាព​នៃ​ការ​ផ្តល់​នូវ​សេវា​យុត្តិធម៌​សម្រាប់​សង្គម​ជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ