ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ថា​បើ​លោក​ត្រាំ​ឈ្នះ​ឆ្នោត​គាត់​នឹ​ង​ទុក​តៃវ៉ាន់​ចោល​ដូច​កូន​ក្មេង​ម្នាក់

13 ម៉ោង មុន

ទី​ក្រុង​ប៉េកាំង៖ ​ប្រទេស​ចិន​​និយាយ​ដាស់​តឿនកោះ​តៃវ៉ាន់​​​ដើម្បី​ឱ្យ​កោះ​នេះ​យល់​ឱ្យ​ច្បាស់​ថា​ខ្លួន​មិន​អាច​ពឹង​កម្លាំង​បរ​ទេស​​​បាន​ឡើយ​​។ ​ជា​ពិសេស​ ប្រទេស​ចិន​ចង់​សំដៅ​ទៅ​លើ​ប្រទេស​អាមេរិក​ដែល​ច្រើន​តែ​ប្រ​កាស​ជា​ចំហ​ថា​ខ្លួន​នឹង​ធ្វើ​អន្តរា​គមន៍​ភ្លាម​បើ​ចិន​វាយ​ប្រហារ​តៃវ៉ាន់​។ អ្នក​នាំ​ពាក្យ​ចិន​សូម​ផ្ដាំ​ថា​​បើ​លោក​ត្រាំ​ឈ្នះ​ឆ្នោត​នៅ​អាណត្តិ​ថ្មី​ គាត់​មិន​ខ្វល់​នឹង​កោះ​តៃវ៉ាន់​ទេ​ ហេង​ស៊យ​បោះ​បង់​កោះ​តៃវ៉ាន់​ចោល​តែ​ម្ដង​ព្រោះ​នយោបាយ​របស់​ត្រាំ​គឺ​តម្កល់​ផល​ប្រយោជន៍​ជាតិ​អាមេរិក​ទី​មួយ​​។​ កាល​ពី​ពេល​កន្លង​មក លោក​ត្រាំ​ធ្លាប់​បង្ហាញ​អាកប្ប​កិរិយា​មិន​អាច​ជួយ​អ្នក​ដទៃ​សុខ​ចិត្ត​ខាត​បង់​ផល​ប្រយោជន៍​ជាតិ​របស់​ខ្លួន​បាន​ឡើយ​។ លោក​សង្កត់​ធ្ងន់​ថា​​តៃវ៉ាន់​ត្រូវ​តែ​បង់​លុយ​​ថ្លៃ​ការ​ពារ​ឱ្យ​​បាន​ច្រើន​​គ្រប់​គ្រាន់​​…

ទី​ក្រុង​ប៉េកាំង៖ ​ប្រទេស​ចិន​​និយាយ​ដាស់​តឿនកោះ​តៃវ៉ាន់​​​ដើម្បី​ឱ្យ​កោះ​នេះ​យល់​ឱ្យ​ច្បាស់​ថា​ខ្លួន​មិន​អាច​ពឹង​កម្លាំង​បរ​ទេស​​​បាន​ឡើយ​​។ ​ជា​ពិសេស​ ប្រទេស​ចិន​ចង់​សំដៅ​ទៅ​លើ​ប្រទេស​អាមេរិក​ដែល​ច្រើន​តែ​ប្រ​កាស​ជា​ចំហ​ថា​ខ្លួន​នឹង​ធ្វើ​អន្តរា​គមន៍​ភ្លាម​បើ​ចិន​វាយ​ប្រហារ​តៃវ៉ាន់​។ អ្នក​នាំ​ពាក្យ​ចិន​សូម​ផ្ដាំ​ថា​​បើ​លោក​ត្រាំ​ឈ្នះ​ឆ្នោត​នៅ​អាណត្តិ​ថ្មី​ គាត់​មិន​ខ្វល់​នឹង​កោះ​តៃវ៉ាន់​ទេ​ ហេង​ស៊យ​បោះ​បង់​កោះ​តៃវ៉ាន់​ចោល​តែ​ម្ដង​ព្រោះ​នយោបាយ​របស់​ត្រាំ​គឺ​តម្កល់​ផល​ប្រយោជន៍​ជាតិ​អាមេរិក​ទី​មួយ​​។​

កាល​ពី​ពេល​កន្លង​មក លោក​ត្រាំ​ធ្លាប់​បង្ហាញ​អាកប្ប​កិរិយា​មិន​អាច​ជួយ​អ្នក​ដទៃ​សុខ​ចិត្ត​ខាត​បង់​ផល​ប្រយោជន៍​ជាតិ​របស់​ខ្លួន​បាន​ឡើយ​។ លោក​សង្កត់​ធ្ងន់​ថា​​តៃវ៉ាន់​ត្រូវ​តែ​បង់​លុយ​​ថ្លៃ​ការ​ពារ​ឱ្យ​​បាន​ច្រើន​​គ្រប់​គ្រាន់​​ ប្រយ័ត្ន​លោក​បោះ​បង់​ចោល​។​​​​ លោកយល់​ថា​​តៃវ៉ាន់​បាន​ដណ្ដើម​មុខ​របរ​របស់​​អាមេរិក​ច្រើន​ណាស់​​នៅ​ក្នុង​វិស័យ​ផលិត​បន្ទះ​ឈីប​​។ លោក​ចង់​មាន​ន័យ​ថា​តៃវ៉ាន់​ទទួ​លបាន​ប្រាក់​ចំណេញ​ច្រើន​ម្លឹងៗ​ ហេតុ​អ្វី​បាន​ជា​រិះ​ថាំ​ចំពោះ​ការ​បង់​ថ្លៃ​ការ​ពារ​?​

​​អ្នក​នាំ​ពាក្យ​ការិយាល័យ​ទំនាក់​ទំនង​រវាង​ប្រទេស​​ចិន និង​កោះ​តៃវ៉ាន់​​ លោក​ស្រី​ជូ​ហ្វឹង​លៀន (Zhu Fenglian) ថ្លែង​ថា​ប្រជា​ជន​តៃវ៉ាន់​យល់​ច្បាស់​​​អំពីចរិតនយោបាយ​ការ​របស់​អាមេរិក​។ ទោះ​បី​​អាមេរិក​ចង់​ជួយ​ ឬ​ចង់​ដោះ​ដៃ​ពី​​តៃវ៉ាន់​​ លោក​ស្រី​ជឿ​ជាក់​ថា​​តៃវ៉ាន់​​យល់​ច្បាស់​ណាស់​ថា​​​អាមេរិក​​គិត​តែ​ផល​ប្រយោជន៍​របស់​ជាតិ​គេ​​តែ​ប៉ុណ្ណោះ​។ ​ប្រជា​ជន​តៃវ៉ាន់​ដឹង​ច្បាស់​ថា​​​ខ្លួន​​គ្រាន់​តែ​ជា​កូន​អុក​សម្រាប់​គេ​ប្រើ​មួយ​​គ្រា​តែ​ប៉ុណ្ណោះ​។ នៅ​ទី​បញ្ចប់​ ពេល​ណា​គេ​លែង​ត្រូវ​ការ​ គេ​នឹង​​បោះ​បង់​ចោល​ដូច​ជាក្មេង​តូច​ម្នាក់​។

​អ្នក​នាំ​ពាក្យ​ចិន​រូប​នេះ​មិន​បាន​និយាយ​ឈ្មោះ​លោក​ត្រាំ​ទេ​នៅ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​សំណួរ​របស់​អ្នក​សារ​ព័ត៌​មាន​។ ​​ប៉ុន្តែ​គេ​ដឹង​ថា​​ប្រទេស​ចិន​មិន​សប្បាយ​ចិត្ត​នឹង​ឃើញ​លោ​កត្រាំ​ឡើង​មក​ដឹក​នាំ​ប្រទេស​អាមេរិក​សា​ជា​ថ្មី​ទេ​​ព្រោះ​សង្គ្រាម​ពាណិជ្ជ​កម្ម​នឹង​ផ្ទុះ​ឡើង​​កាន់​តែ​ខ្លាំង​។​ ដោយ​សារ​អាមេរិក​កំពុង​ជាប់​រវល់​នៅ​ក្នុ​ងការ​ឃោសនា​បោះ​ឆ្នោត​ ដូច្នេះ​តៃវ៉ាន់​មិន​ចង់ធ្វើ​អត្ថា​ធិ​ប្បាយ​វែង​ឆ្ងាយ​​ទេ​​។ តៃវ៉ាន់​គ្រាន់​តែ​ជូន​​​ពរ​ឱ្យ​ការ​បោះ​ឆ្នោត​នៅ​អាមេរិក​​ធ្វើ​ឡើង​ដោយ​​​រលូន​តាម​គន្លង​​ប្រជា​ធិប​តេយ្យ​​។​

កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ ទី​ក្រុង​វ៉ាស៊ីន​តោន​​ប្រកាស​ផ្ដល់​អាវុធ​ទៅ​ឱ្យ​តៃវ៉ាន់​សរុប​ជា​ទឹក​ប្រាក់​ជិត​​២​ពាន់​លាន​ដុល្លារ​។ នៅ​ក្នុង​កញ្ចប់​នោះ​​ក៏​មាន​ជើង​ទម្រ​បាញ់​មីស៊ីល​​ផង​ដែរ​។ ហេតុ​នេះ ​ប្រទេស​ចិន​មាន​កំហឹង​​យ៉ាង​ខ្លាំង​។ ចិន​ព្រមាន​ធ្ងន់​ៗ​​​​​ថា​បើ​ទុក​ជា​តៃវ៉ាន់​ទិញ​អាវុធ​ដាក់​ពេញ​ទឹក​ដី​របស់​ខ្លួន​​យ៉ាង​ណា​ក្ដី ​មិន​មែន​មាន​​ន័យ​ថា​​តៃវ៉ាន់​ងាច​ទិញ​បាន​ការ​ធានា​សន្តិ​សុខ​នោះ​ទេ​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ