ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​យក​​ខោអាវដុតដើម្បី​​ដេញ​មូស​ក្នុងផ្ទះ ស្រាប់តែ​​ឆេះអស់​ទាំងផ្ទះ​ហ្មត់

3 អាទិត្យ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ ជន​ដែល​មាន​សតិ​មិន​ប្រក្រតី​ម្នាក់​បាន​យក​ភ្លើង​ដុត​ខោអាវ​ចាស់​ៗ ​ក្នុង​គោល​បំណង​បណ្ដេញ​សត្វ​មូល​ក្នុងផ្ទះ តែ​ចៃដន្យ​ភ្លើង​បាន​ឆេះ​រាលដាល រហូត​លេប​យក​ផ្ទះ​មួយ​ខ្នង​ទាំងស្រុង កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ តុលា នៅ​ភូមិ​ស្ថាពរ​២  ឃុំ​អំពិល​ប្រាំ​ដើម…

ខេត្តបាត់ដំបង ​៖ ជន​ដែល​មាន​សតិ​មិន​ប្រក្រតី​ម្នាក់​បាន​យក​ភ្លើង​ដុត​ខោអាវ​ចាស់​ៗ ​ក្នុង​គោល​បំណង​បណ្ដេញ​សត្វ​មូល​ក្នុងផ្ទះ តែ​ចៃដន្យ​ភ្លើង​បាន​ឆេះ​រាលដាល រហូត​លេប​យក​ផ្ទះ​មួយ​ខ្នង​ទាំងស្រុង កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ តុលា នៅ​ភូមិ​ស្ថាពរ​២  ឃុំ​អំពិល​ប្រាំ​ដើម ស្រុក​ប​វេ​ល  ធ្វើ​ឲ្យ​ខូចខាត​គិត​ជា​ទឹកប្រាក់​ប្រមាណ​២៧​លាន​រៀល​ ។

​សេចក្ដី​រាយ​ការ​ណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា លំនៅ​ឋាន​នោះ ​មាន​ទំហំ​៧​ម៉​៩​ម៉ ធ្វើ​ពី​ថ្ម​ក្រោម ឈើ​លើ  និងប្រក់​ក្បឿង ដែល​មាន​ម្ចាស់​ឈ្មោះ សុ​ន ញ៉ា​ញ ភេទស្រី​ អាយុ​៦៤​ឆ្នាំ​ ។  រីឯ​ជន​ដៃដល់​ដែល​បាន​ដុត​ផ្ទះ​នោះ​ឈ្មោះ ឆុ​ន ឈួ​ង ភេទប្រុស ​អាយុ​២៧​ឆ្នាំ ត្រូវជា​ក្មួយ​ម្ចាស់ផ្ទះ ហើយ​ត្រូវ​គេ​អះអាង​ថា ជា​មនុស្ស​កើតរោគ​សរសៃ​ប្រសា​ទ​ ។

​អធិការ​ស្រុក​ប​វេ​ល លោក សុខ សា​រិ​ន បាន​ប្រាប់​ថា  ជន​បង្ក​ជា​មនុស្ស​ដែល​មាន​សតិ​មិន​ប្រក្រតី ហើយ​ក៏​ត្រូវជា​ក្មួយ​ម្ចាស់ផ្ទះ​ដែរ​ ។  លោក​ថា  ម្ចាស់ផ្ទះ​មិនសូវ​បាន​ស្នាក់​នៅ​ក្នុងផ្ទះ​ទេ ភាគច្រើន​គាត់​ទៅ​ប្រកប​មុខរបរ​រកស៊ី​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ហើយ​ក្មួយ​ឈ្មោះ ឆុ​ន ឈួ​ន ដែល​មាន​សតិ​មិន​គ្រប់​នេះ តែង​ចេញចូល និង​ស្នាក់​នៅផ្ទះ​កើតហេតុ​នេះ តែ​ភាគច្រើន​ផ្ទះ​ចាក់សោរ​ទុក​ចោល​ ។

​លោក សុខ សា​រិ​ន បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​កើតហេតុ គ្មាន​នរណា​បានដឹង​ ឬ​បានឃើញ​ផ្ទាល់​ភ្នែក នៅ​ពេល​ក្មួយ​ម្ចាស់ផ្ទះ​រូប​នេះ​ បង្ក​ឲ្យ​មាន​អគ្គី​ភ័យ​នោះ​ទេ លុះ​អគ្គិភ័យ​ឆាបឆេះ អណ្ដាតភ្លើង​សន្ធោរ​សន្ធៅ ផ្សែង​ខ្មួល​ខ្មាញ់​ពេញ​ផ្ទៃ​អាកាស ទើប​អ្នក​ភូមិ​មានការ​ភ្លាក់​ផ្ទើ​ល​នាំ​គ្នា​ជួយ​អន្តរា​គម​ន៍ និង​រាយ​ការ​ណ៍​ប្រាប់​សមត្ថកិច្ច​ ។

​បើ​តាម​អ្នក​ភូមិ​បាន​និយាយ​ថា ផ្ទះ​កើតហេតុ​ខាងលើ​ ស្ថិត​នៅ​ឆ្ថា​យ​ពី​គេឯង​។   ហើយ​គេ​តែង​ឃើញ​ក្មួយ​ប្រុស​ម្ចាស់ផ្ទះ ដែល​កើត​រោ​គ​សរសៃ​ប្រសា​ទ​ខាងលើ ចេញចូល​ស្នាក់​នៅ​ទីនោះ​ ។

​ប្រភព​ដដែល​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​កើតហេតុ គេ​ឃើញ​អណ្ដាតភ្លើង និង​ផ្សែង​យ៉ាង​សន្ធោរសន្ធៅ​ ឆាបឆេះ​ផ្ទះ​នោះ​ទើប​អ្នក​ភូមិ​នាំ​គ្នារ​ត់ទៅ​ជួយ​ពន្លត់​ ។  នៅ​កន្លែង​កើតហេតុ គេ​ឃើញ​ជន​បង្ក​កំពុង​ស្ថិត​នៅ​ទីនោះ​ដែរ  តែ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ទៅ​សួរនាំ  រីឯ​ផ្ទះ​ដ៏​ធំ​មួយ​ខ្នង​នេះ​ត្រូវ​អគ្គិ​ភ័យ​លេប​យក​អស់ទាំង​ស្រុង ដោយសារ​អគ្គិ​ភ័យ​ឆេះ​លឿន ហើយ​រថយន្ត​ពន្លត់​សមត្ថកិច្ច​មិន​អាច​ចូល​រួច ​។

​នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជន​សរសៃ​ប្រសា​ទ​ឈ្មោះ ឆុ​ន ឈួ​ន នេះ​បាន​សារភាព​ទាំង​រញីរញ័រ​ថា ខ្លួន​ជា​អ្នក​ដុត​ផ្ទះ​នោះ​ ។  ជន​នេះ​ ត្រូវ​បាន​សមត្ថកិច្ច​ស្រង់​សម្ដី​ថា  ដំបូង​ខ្លួន​យក​ខោអាវ​ចាស់​ៗ មក​គរ​ដុត​ដើម្បី​ដេញ​មូស​ក្នុងផ្ទះ តែ​ក៏​ឆេះ​រាលដាល ឆេះ​ទាំង​ផ្ទះ​ខ្ទេច​អស់​តែ​ម្ដង ​។ លោក​សុខ សា​រិ​ន អធិការ​ស្រុក​ប​វេ​ល​បាន​និយាយ​ថា  ពេល​កើតហេតុ​នោះ រថយន្ត​ពន្លត់អគ្គិភ័យ​បាន​ព្យា​យា​មរ​ក​ច្រកចូល​ជួយ​អន្ត​រាគ​ម៍ តែ​ផ្ទះ​នោះ​នៅ​ដាច់​ស្រ​យាល ​គ្មាន​ផ្លូវ​សម្រាប់​រថយន្ត​ចូល​ដល់ ទើប​រថយន្ត​ពន្លត់អគ្គិភ័យ​មិន​អាច​ចូល​ជួយ​ទាន់​ពេល ​។

​លោក​អធិការ​បា​នប​ន្ថែម​ថា  ជន​បង្ក​សតិ​មិន​គ្រប់ទឹក​នោះ ពិតជា​បាន​ឆ្លើយ​ទ​ទូល​ស្គាល់​ថា ខ្លួន​ជា​អ្នក​បង្ក​ឲ្យ​មាន​អគ្គិ​ភ័យ​នោះ​មែន​។  ប៉ុន្តែ​យើង​មិន​ឃាត់ខ្លួន​ជន​បង្ក​ឡប់សតិ​នេះ​ទេ ដោយ​យោង​តាម​សំណូមពរ​ម្ចាស់ផ្ទះ ដែល​ត្រូវជា​ពូ​ ។

​ជុំវិញ​ការ​ខូចខាត​វិញ បើ​តាម​របាយ​ការ​ណ៍​​សមត្ថកិច្ច ក្រៅ​តែ​ពី​អស់​ផ្ទះ​មួយ​ខ្នង​ទ្រព្យសម្បត្តិ​នានា ដែល​នៅ​ក្នុងផ្ទះ​ទាំងអស់​ក៏​ក្លាយជា​ផេះ​ដែរ ដែល​គិត​ជា​ទឹកប្រាក់​អស់​ប្រមាណ​២៧​លាន​រៀល​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ